ប្រពន្ធ Icardi ក្លាយជាប្រពន្ធកីឡាករបាល់ទាត់ ដែលចូលចិត្តបង្ហោះរូបក្ដៅសាច់លើ IG
Mauro Icardi កីឡាករខ្សែប្រយុទ្ធរបស់ក្លិប Paris Saint Germain មានភរិយាដ៏ស្រស់ស្អាត គឺនាង Wanda Nara ដែលត្រូវបានគេស្គាល់ថាជាតារាម៉ូឌែលអាហ្សង់ទីនស៊ិចស៊ីម្នាក់ ។ ដ្បិតតែមានប្តីរួចនាងបានដើរចេញពីវិស័យម៉ូឌែលក៏ពិតមែន ក៏ប៉ុន្តែនាងមិនបានបញ្ចប់ឡើយនូវការបង្ហោះរូបសិចស៊ី ជាពិសេសល្វែងលើ ។
ថ្មីៗនេះ នាងត្រូវបានគេឱ្យឈ្មោះថាជាប្រពន្ធកីឡាករបាល់ទាត់ដែលសិចស៊ីល្វែងលើជាងគេបង្អស់ នៅលើបណ្តាញ Instagram ដោយនាងតែងតែបង្ហោះរូបព្រលែងល្វែងលើជារឿយៗ និង ទទួលបាននូវការចូលចិត្ត ចែករំលែកជាច្រើនទៀតផង ។
គួរឱ្យដឹងដែរថា នាង Wanda Nara មានវ័យមានវ័យ ៣៣ ឆ្នាំ ខណៈដែល Icardi មានវ័យត្រឹមតែ ២៧ ឆ្នាំតែប៉ុណ្ណោះ ហើយពួកគេបានរៀបការកាលពីឆ្នាំ ២០១៤ តែមិនទាន់មានព័ត៍មានអំពីកូនៗរបស់គេទេ ក្រោយកន្លងមកមានពាក្យចចាមអារ៉ាមថាពួកគេមានកូនប្រុសម្នាក់វ័យប្រហែល ៧ ឆ្នាំ៕
ប្រភព៖ Goal