ក្ដៅៗ! លទ្ធផលវគ្គចែកពូល Euro 2020 បារាំង អាល្លឺម៉ង់ ព័រទុយហ្គាល់ ស្ថិតក្នុងពូលជាមួយគ្នា
ពានរង្វាន់ Euro 2020 នឹងធ្វើឡើងពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ ដល់ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២១ ដោយមានក្រុមខ្លាំងប្រចាំទ្វីបអ៊ឺរ៉ុបចំនួន ២៤ ដើម្បីប្រជែងគ្នារកជើងឯក ។
តាមការចាប់ពូលកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ដែលត្រូវនឹងយប់រំលងអាធ្រាត្រនៅកម្ពុជា លទ្ធផលបានចេញជាផ្លូវការហើយ ដោយមានចំនួន ៦ ពូល ដូចខាងក្រោម ៖
ពូល A : តួរគី អ៊ីតាលី វែល ស្វីស
ពូល B : ដាណឺម៉ាក់ ហ្វាំងឡង់ ប៊ែលហ្សិក រុស្សី
ពូល C : ហូឡង់ អ៊ុតក្រែន អូទ្រីស ម៉ាសេដូន
ពូល D : អង់គ្លេស ក្រូអាត ស្កុតឡែន ឆែក
ពូល E : អេស្ប៉ាញ ស៊ុយអែត ប៉ូឡូញ ស្លូវ៉ាគី
ពូល F : ហុងគ្រី ព័រទុយហ្គាល់ បារាំង អាល្លឺម៉ង់
គួរឱ្យដឹងដែរថា ពានរង្វាន់ Euro 2020 គ្រោងនឹងធ្វើឡើងនាចុងឆ្នាំនេះ តែដោយសារតែកូវីដ-១៩ ពានរង្វាន់មួយនេះ ត្រូវបានលើកពេលទៅដល់ឆ្នាំ ២០២១ វិញ ៕
ប្រភព៖ Euro2020