PSG ពេញចិត្ត Ronaldo ស្របពេលដែល Juventus ត្រៀមវ៉ៃចេញ
ក្លិបយក្សបារាំង Paris Saint Germain តែងតែចិញ្ចឹមចិត្តចង់ទិញយកកីឡាករខ្សែប្រយុទ្ធល្បី Ronaldo ចាប់តាំងតែពីគេនៅក្លិប Real Madrid មកម្ល៉េះ ក៏ប៉ុន្តែល័ក្ខខណ្ឌផ្សេងៗ បានរារាំងក្នុងការនាំយកកីឡាកររូបនេះបានកាន់ទឹកដីបារាំង ។
នាពេលនេះប្រធានក្លិប PSG បានចេញមុខបកស្រាយថា «អ្វីៗតែងតែមិនប្រាកដ ដូចនេះលោកមិននិយាយថាច្បាស់ ១០០% ទេ តែលោកគ្រាន់តែចង់និយាយថា Ronaldo នឹងមកកាន់ PSG នាថ្ងៃអនាគតឆាប់ៗនេះ» ។ ការនិយាយបែបនេះគឺវាហាក់មានន័យថា ក្លិបមួយនេះ កំពុងតែរៀបចំជើងព្រួលដើម្បីចរចារទិញយកកីឡាកររូបនេះ ពីក្លិប Juventus ស្របពេលដែលសាម៉ីក្លិបរបស់ Ronaldo កំពុងតែចង់បញ្ចេញរូបគេ ។
គួរឱ្យដឹងដែរថា មូលហេតុដែល Juventus ចង់បញ្ចេញ Ronaldo ទៅក្លិបផ្សេង ក៏ព្រោះតែក្លិបត្រូវចំណាយលុយដល់ទៅជាង ៣៥ លានដុល្លារក្នុងមួយឆ្នាំ ដើម្បីរក្សាកីឡាកររូបនេះ ដូចនេះប្រសិនបើលក់ចេញ ក្លិបអាចមិនចំណាយ ហើយទទួលបានប្រាក់លក់កីឡាកររូបនេះប្រហែលខ្ទង់ ២០០ លានដុល្លារទៀត ៕
ប្រភព៖ Goal