ស្ទីលលក់ថ្មី ឈប់ឡានងក់ មាន់អាំងកង្កែបបោបក្តៅៗ ហុចដល់មាត់អ្នកទិញ មិនទិញមិនខ្ចីដកចេញ! (វីដេអូ)
គ្រាន់តែឈប់ឡានបើកកញ្ចក់ភ្លាម មិនទាន់នឹងបានហាមាត់សួរផង អ្នកលក់សាច់មាន់អាំងប្រមាណជាង ២០ នាក់ កាន់មាន់អាំងហុយៗម្នាក់ជាង ១០ ចង្កាក់ញាត់តាមបង្អួចចូលដាក់នៅនឹងមុខ ដើម្បីឱ្យអតិថិជនបានស្រង់ក្លិន និង ពិនិត្យមើល ដោយមានពាក្យថា ២ ចង្កាក់ ១៥ បាត បើទិញ ៣ ដុំ ២០ បាត ។
នេះបានក្លាយទៅជារបៀបលក់បែបថ្មីដើម្បីបានអតិថិជនកាន់តែច្រើន ហើយវាបានក្លាយជាទម្លាប់ធម្មតាសម្រាប់អ្នកលក់នៅតាមបេនឡាននៅក្នុងប្រទេសឡាវ ។ ទោះបីជាបែបនេះក្តី វាហាក់ថ្មីសម្រាប់អ្នកតាមដានបណ្តាញសង្គម ដោយវីដេអូសកម្មភាពទាំងនេះមានអ្នកចូលមើលជាង ១ លានដង និង ត្រូវបានចែករំលែកជិត ៣ ម៉ឺនដង ។
ទោះបីជាបែបនេះក្តី អ្នកផុសវីដេអូនេះបានបញ្ជាក់ថា ប្រសិនបើអ្នកមិនបានទិញទាល់តែសោះ អ្នកនឹងបានទទួលនូវបទពិសោធថ្មី ដោយអ្នកលក់ទាំងនោះមិនព្រមដកខ្លួនចេញពីឡានរបស់អ្នកឡើយ ៕
ប្រភព៖ Kapook