លម្អិតអំពីកៅអីវិសាខា និង បឹងកេត ក្នុងពានរង្វាន់ក្លិបធំជាងគេទី ២ ប្រចាំតំបន់អាស៊ី
នៅក្នុងឆ្នាំ ២០២១ នេះ ពានរង្វាន់ AFC CUP 2021 នឹងចាប់ផ្តើមពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ទើបស្វែងរងឃើញជើងឯក ។ ដោយក្នុងនោះកម្ពុជាទទួលបាន ២ កៅអី ដោយ ១ កៅអីបានឡើងវគ្គចែកពូលដោយស្វ័យប្រវត្តិ និង ១ កៅអីទៀតត្រូវចូលរួមជម្រុះជាមុនសិន ។
ក្នុងនោះដែរកៅអីទាំង ២ នោះ បានគ្រប់គ្រងដោយក្រុម ២ គឺបឹងកេតដែលជាម្ចាស់ពានរង្វាន់លីគកំពូលកម្ពុជា ទទួលកៅអីវគ្គចែកពូលស្វ័យប្រវត្តិ និង វិសាខា បានទទួលកៅអីវគ្គជម្រុះ ក្រោយឈ្នះពានរង្វាន់សម្តេចថ្នាក់ជាតិ ឆ្នាំ ២០២១ នេះ ។
ចំពោះតំបន់អាស៊ាននេះ ក្រុម ៦ ដែលមកពីកម្ពុជា (វិសាខា) មីយ៉ាន់ម៉ា (Handawady United) ឥណ្ឌូនេស៊ី (មិនទាន់មានក្រុម) ឡាវ (Lao Toyoto) ព្រុយណេ (ជើងឯកលីគ) និង ទីម័រខាងកើត (ជើងឯកលីគ) នឹងត្រូវប្រកួតគ្នាដណ្តើមកៅអីវគ្គចែកពូល ចំនួន ៣ កៅអី ៕
ប្រភព៖ MCL