សហព័ន្ធប្រកាសផ្អាកការប្រកួតបាល់ទាត់ទាំងអស់ ដើម្បីបង្ការរលកទី ២ នៃជំងឺកូវីដ ១៩
ការពីថ្ងៃត្រង់ ថ្ងៃអង្គារ៍ ទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ សហព័ន្អកីឡាបាល់ទាត់កម្ពុជា បានធ្វើសេចក្តីជូនដំណឹងស្តីពីការផ្អាកការប្រកួតជម្រើសជើងឯកជាតិលីគ ២ ជម្រើសជើងឯកបាល់ទាត់នារី ពានរង្វាន់បាល់ទាត់ក្នុងសាល Tiger ២០២០ និង ជម្រើសជើងឯកយុវជនអាយុក្រោម ១៥ ឆ្នាំ និង អាយុក្រោម ១៨ ឆ្នាំ ឆ្នាំ ២០២០ ។
យោងតាមលិខិតសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសថាសូមផ្អាកការប្រកួតទាំង ៤ ប្រភេទខាងលើ នេះជាបណ្តោះអាសន្ន រហូតដល់មានការណែនាំពីក្រសួងអប់រំ យុវជន និង កីឡា ជាថ្មី ។ ចំពោះមួលហេតុនៃការប្រកាសផ្អាកការប្រកួតនេះ គឺដោយសារតែមានការព្រួយបារម្ភអំពីការកើតឡើងនៃជំងឺកូវីដ ១៩ សាជាថ្មី ក្រោយពេលដែរមេរោគនេះបានបង្កហានីភ័យកាលពីដើមខែវិច្ឆិកា ឆ្នាំ ២០២០ នេះ នៅរាជធានីភ្នំពេញ ។
គួរឱ្យដឹងដែរថា ត្រឹមថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ នៅកម្ពុជាមានករណីឆ្លងមេរោគដ៏កាចសាហាវនេះចំនួន ៣០០ ករណី ដោយមានអ្នកជាសះស្បើយ ចំនួន ២៨៨ ករណី និង មានអ្នកសម្រាកនៅមនីទិរពេទ្យចំនួន ១២ នាក់ ៕
ប្រភព៖ FFC