ដើមរដូវកាលចង់ចេញ ដល់ពេលក្រុមឈរលេខ ១ Neymar សុំបន្តកុងត្រា មិនបាច់ឡើងប្រាក់ខែក៏អូខេ
កីឡាករខ្សែប្រយុទ្ធបំបែកកំណត់ត្រាលក់ថ្លៃជាងគេបង្អស់នៅលើពិភពលោក Neymar JR បានផ្លាស់ប្តូរចិត្តវិញហើយ ដោយមិនចង់ចាកចេញពីក្លិប Paris Saint-Germain ទៅកាន់ក្លិបចាស់ Bacelona វិញឡើយ ។ ដោយការសម្រេចចិត្តនេះវាហាក់ខុសប្លែក ១៨០ ដឺក្រេ កាលពីដើមរដូវកាល ដោយគេប្រកាសថាលែងចង់លេងឱ្យក្លិបបារាំងមួយនេះ ។
ការផ្លាស់ប្តូរចិត្តនេះ គឺក្រោយពេលដែលក្លិប FC Barcelona មានភាពរកាំរកូស ហើយកីឡាករលេងមិនត្រូវជើងគ្នា ដោយឈរនៅតំបន់គ្រោះថ្នាក់នៃតារាងពិន្ទុ La Liga ខណៈដែលក្លិបដែលគេកំពុងលេងបច្ចុប្បន្នកំពុងតែឈរកំពូលតារាង Ligue I ។
ចំពោះកុងត្រាថ្មីវិញ Neymar បានប្រកាសថា មិនចាំបាច់ឡើងប្រាក់ខែអីក៏បានដែរ សុំត្រឹមតកុងត្រាថ្មីសម្រាប់គេគឺវាគ្រប់គ្រាន់ហើយ ។ គួរឱ្យដឹងដែរថា កុងត្រារបស់ Neymar នឹងត្រូវផុតនៅពាក់កណ្តាលឆ្នាំ ២០២១ ខាងមុខនេះ ៕
ប្រភព៖ trnsfmkt