Alphonso មានតម្លៃខ្លួន ១៦២ លានដុល្លារថ្លៃជាងគេលើលោក (វីដេអូ)
កីឡាករខ្សែប្រយុទ្ធពូកែអូស Alphonso Davies របស់ក្លិប Bayern Munich បានជាប់ឈ្មោះជាកីឡាករវ័យក្មេង ដែលមានតម្លៃខ្លួនថ្លៃជាងគេបង្អស់លើលោក ដោយមានតម្លៃខ្លួនដល់ទៅ ១៦២ លានដុល្លារ។
តម្លៃខ្លួនកប់ពពកបែបនេះ មិនមែនបានមកដោយងាយៗនោះទេ ពោលគឺកីឡាករវ័យក្មេងកូនកាត់កាណាដា-លីប៊ី រូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយជួយឱ្យក្រុមលើកពានធំជាងគេនៅអ៊ឺរ៉ុប UEFA Champion League និង បន្តឈ្នះគ្រប់ប្រកួតក្នុងវគ្គចែកពូលក្នុងឆ្នាំ ២០២០ នេះប្រមានជាង ២០ ប្រកួតជាប់គ្នាមកហើយ ។
ទោះបីជាមានតួនាទីជាខ្សែការពារស្លាបឆ្វេងក្តី ក៏ប៉ុន្តែកីឡាកររូបនេះ តែងតែញាក់ និង អូស បាល់ពីក្រោមដល់ខាងលើ និង ស៊ុតបញ្ចូលទីជាញយដង ហើយមិនងាយមានកីឡាកររូបណាអាចដណ្តើមបាល់ពីរូបគេបានដោយងាយៗឡើយ ៕
ប្រភព៖ trafmkt