តំបន់អាស៊ានរកឃើញក្រុមខ្លាំង ៤ ប្រជែងពាន AFC CUP ហើយ
ពានរង្វាន់ AFC CUP 2021 គឺជាពានរង្វាន់ក្លិបបាល់ទាត់ដ៏ធំបំផុតទី ២ របស់ទ្វីបអាស៊ី ដែលមានប្រទេសចំនួន ៣៥ មកពីតំបន់អាស៊ីទាំងមូលចូលរូមប្រកួត។ ក្នុងនោះដែរ តំបន់អាស៊ាន មានប្រទេសចំនួន ១០ លើកលែងតែថៃមួយគត់ ដែលមិនបានចូលរួមក្នុងពានមួយនេះ ។
បើនិយាយអំពីតំបន់អាស៊ានវិញ បានរកឃើញច្បាស់នូវក្រុមជើងឯកលីគកំពូលរបស់ខ្លួនចំនួន ៤ ប្រទេសហើយ ដែលក្នុងនោះរួមមាន កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង វៀតណាម ។ ដែលពួកគេសុទ្ធតែទទួលបានកៅអីវគ្គចែកពូល AFC CUP 2021 ដោយស្វ័យប្រវត្តិ ។ បេក្ខភាពទាំង ៤ នោះរួមមាន ៖
បឹងកេត (ជើងឯកលីគកំពូលកម្ពុជា)
Hanoi FC (ជើងឯកលីគកំពូលវៀតណាម)
Kedah (ជើងឯករងលីគកំពូលម៉ាឡេស៊ី)
Shan United (ជើងឯកលីគកំពូលមីយ៉ាន់ម៉ា)
ប្រភពៈ AFCCUP