ManU និង PSG ដឹកដៃគ្នាចាញ់ក្រុមបាតតារាងនៅប្រកួតក្រៅដី ក្នុងលទ្ធផលដូចគ្នា
កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្នុងការប្រកួត UEFA Champions League ក្រុមខ្លាំង ២ គឺ Manchester United (ManU) និង Paris Saint-Germain បានចាញ់ដៃគូបដិបក្ខដោយលទ្ធផល ២ ទល់នឹង ១ និង ក្នុងប្រកួតក្រៅដីដូចគ្នា ។
ជាលទ្ធផល Manchester United បានចាញ់ İstanbul Başakşehir ឯ PSG ចាញ់ RB Leipzig ។ ដែលលទ្ធផលនេះបានទាញក្រុមទាំង ២ ឱ្យធ្លាក់គម្លាតនៃតារាងពិន្ទុប្រចាំពូល H នេះ ដោយ ManU រក្សាកាន់កាប់កំពួលតារាងដដែល ក៏ប៉ុន្តែមានពិន្ទុស្មើក្រុមលេខ ២ Leipzig ហើយ PSG នៅបាតតារាងដោយស្មើពិន្ទុជាមួយនឹងក្រុម İstanbul Başakşehir ។
គួរឱ្យដឹងដែរថា ក្នុងពូល H នេះ ត្រូវបានគេចាត់ទុកថាជាពូលមរណៈដោយសារតែមានវត្តមានក្រុមខ្លាំងលំដាប់ពិភពលោក ManU និង PSG ក៏ប៉ុន្តែពេលនេះក្រុមកំពូលទាំង ២ បែរជាភ្លាត់ចាញ់ក្រុមខ្សោយទាំង ២ ផ្សេងទៀតទៅវិញ ៕
ប្រភព៖ UCL