Zlatan បង្ហើបដំរួយ វិលចូលជម្រើសជាតិស៊ុតអែតវិញ
Zlatan Ibrahimović ខ្សែប្រយុទ្ធរបស់ក្លិប AC Milan បានបង្ហោះរូបរបស់ខ្លួនដែលមានពាក់អាវជម្រើសជាតិស៊ុយអែត និង បានសរសេរបរិយាយថា «long time no see» ដែលមានន័យថា ខានជួបគ្នាយូរហើយ ។
តាមរយៈរូបភាព និង ការបរិយាយខាងលើ ត្រូវបានអ្នកស្នេហាវិស័យបាល់ទាត់ និង ហ្វេនៗភាគច្រើនបានគិតថាជាដំរួយនៃការវិលមកកាន់ជម្រើសជាតិស៊ុតអែតជាថ្មី ក្រោយខកខានអស់ជិត ៤ ឆ្នាំ ដោយសារតែរូបគេប្រកាសចូលនិវត្តន៍កាលពីឆ្នាំ ២០១៦ ។
គួរឱ្យដឹងដែរថា នៅពេលនេះ Zlatan Ibrahimović កំពុងតែល្បីល្បាញសាជាថ្មីម្តងទៀត នៅលីគកំពូលអ៊ីតាលី ដោយកំពុងតែឈរជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេបង្អស់ ៕
ប្រភព៖ InsZIM