តើនរណាជា កីឡាករចាស់ជាងគេ នៅ Premier League?
នៅក្នុងក្របខណ្ឌ Premier League រដូវកាល ២០២០-២០២១ មានកីឡាករជាច្រើនលាយឡំគ្នា ជាពិសេសកីឡាករបរទេស ។ នៅក្នុងនោះដែរ កីឡាករដែលមានវ័យចំណាស់ជាងគេ គឺមានវ័យដល់ទៅជាង ៤០ ឆ្នាំ ឯណោះ ។
ក្នងថ្ងៃនេះដែរ «ប្រជាប្រិយ» សូមនាំយកកីឡាករទាំង ៣ រូប ដែលមានវ័យចំណាស់ជាងគេ នៅក្នុងក្របខណ្ឌកំពូលរបស់អង់ គ្លេសមួយនេះ ៖
១. កីឡាករ Willy Caballero អ្នកចាំទីរបស់ក្លិប Chelsea ដែលកើតនៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ១៩៨១ ។
២. កីឡាករ Petr Cech ក៏ជាអ្នកចាំទីរបស់ក្លិប Chelsea ដែរ ដោយរូបគេបានវិលចូលមកលេងបាល់វិញ ក្រោយពីចូលនិវត្តន៍កាលពីឆ្នាំ ២០១៩ កន្លងទៅ។ កីឡាកររូបនេះ កើតនៅថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ១៩៨២ ។
៣. កីឡាករ Phil Jagielka ខ្សែការពាររបស់ក្លិប Sheffield United ដែលកើតនៅថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ១៩៨២ ៕
ប្រភព៖ goals