ទម្លាយតម្លៃខ្លួនជើងខ្លាំងក្បាច់គុនចម្រុះរបស់កម្ពុជា នៅ ស្រីពៅ លើសង្វៀនដ៏ធំបំផុតប្រចាំទ្វីបអាស៊ី ONE FC
កីឡាការិនី ក្បាច់គុនចម្រុះ របស់កម្ពុជា នៅ ស្រីពៅ បានចាប់អាជីពកីឡាប្រដាល់របស់នាងតាំងពីវ័យ ១៣ ឆ្នាំ ដោយធ្លាប់ប្រកួតប្រដាល់មិនតិចជាង ៩០ ប្រកួតឡើយនៅលើសង្វៀនក្នងស្រុក ខណៈដែលនាងមិនដែលទទួលបរាជ័យឡើយ ។ ក្រៅពីសង្វៀនក្នុងស្រុក នាងត្រូវបានស្ថាប័ន ONE FC បានដាក់បញ្ចូលនាងចូលទៅក្នុងស្ថាប័នរបស់ខ្លួន កាលពីឆ្នាំ ២០១៩ កន្លងទៅ ដោយបានឡើប្រកួតចំនួន ២ ប្រកួត ឈ្នះ ១ និង ចាញ់ ១ ។
ក្នុងនាមជាកីឡាការិនីដំបូងរបស់កម្ពុជា នាងបានបង្ហើបអំពីប្រាក់ចំណូលដែលនាងទទួលបានក្នុងប្រកួតនៅទីនោះ។ ស្រីពៅ លើកឡើងថា នាងនឹងទទួលបាន ២ ពាន់ដុល្លារសហរដ្ឋអាមេរិក ប្រសិនបើចាញ់ តែបើក្នុងករណីឈ្នះ នាងនឹងទទួលបានគុណនឹង ២ ពោលគឺចំនួន ៤ ពាន់ដុល្លារសហរដ្ឋអាមេរិក ។
គួរឱ្យដឹងដែរថា នៅ ស្រីពៅ នឹងត្រូវជួបជាមួយនឹង កីឡាការិនីឥណ្ឌា ក្នុងព្រឹត្តិការណ៍ ONE: INSIDE THE MATRIX ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Singapore Indoor Stadium នាថ្ងៃសុក្រ ទី ៣០ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះ នៅប្រទេសសិង្ហបុរី ៕
ប្រភព៖ Beha