កម្មណាស់! ទើបចេញពីគុកក្តៅៗ ឥឡូវ Ronaldinho តេស្តិ៍ឃើញកូវីដ១៩ ទៀត
អតីតកីឡាករខ្សែប្រយុទ្ធប្រស៊ីលដ៏ល្បី Ronaldinho ជាដៃគូរបស់កីឡាករ Ronaldo Santos ដែលបានជួយឱ្យក្រុមប្រេស៊ីល លើកពាន World Cup ជាច្រើនសម័យកាលជាប់ៗគ្នា ត្រូវបានគេតេស្តិ៍ឃើញថា មានផ្ទុកវីរ៉ុសកូវីដ១៩ កាលពីថ្ងៃត្រង់ ថ្ងៃចន្ទ ទី ២៦ ខែតុលា ឆ្នាំ ២០២០ នេះ។ នេះបើតាមការចេញផ្សាយរបស់កាសែតក្នុងទីក្រុង Sao Paulo នៃប្រទេសប្រេស៊ីល ។
ការតេស្តិ៍ឃើញនេះ គឺកំឡុងពេលដែលកីឡាកររូបនេះ កំពុងតែលេងបាល់នៅក្នុងក្រុមកម្រិតទាបមួយ គឺក្រុម Atletico Mineiro ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Belo Horizonte ។ ទោះបីជាបែបនេះក្តី កីឡាកររូបនេះ បានចេញមុខបញ្ជាក់តាមបណ្តាញសង្គមថា ខ្លួនមិនមានបញ្ហាសុខភាពអ្វីសោះឡើយនៅពេលនេះ ដោយគ្រាន់តែផ្ទុកកូវីដ១៩ តែប៉ុណ្ណោះ ។
ក្រោយការរកឃើញនេះ កីឡាករខាងលើកំពុងតែស្នាក់នៅដាច់ដោយឡែកម្នាក់ឯង នៅក្នុងផ្ទះរបស់ខ្លួន និង ទទួលការព្យាបាលពីសំណាក់គ្រូពេទ្យផ្ទាល់ខ្លួន។
គួរឱ្យដឹងដែរថា កីឡាកររូបនេះ ទើបតែរួចខ្លួនចេញពីគុក ប្រហែលប៉ុន្មានខែមុននេះប៉ុណ្ណោះ ពីបទប្រើលិខិតឆ្លងដែនក្លែងក្លាយ ៕