Pogba និង Alaba គឺជាគោលដៅបន្ទាប់របស់ Barcelona
ទីផ្សារដោះដូរកីឡាករ បានបិទចាប់តាំងពី ថ្ងៃចន្ទ ទី ០៥ ខែ តុលា ឆ្នាំ ២០២០ កន្លងទៅ។ ក្នុងនោះ Barcelona ត្រូវបានគេដឹងថាមិ នបានចំណាយលុយអ្វីច្រើនក្នុងការទិញយកកីឡាល្អៗ មករួមក្រុមឡើយ ដោយមានយ៉ាងច្រើនត្រឹមតែការកោះហៅកីឡាកររបស់មកពីក្លិបខ្ចីជើង មកក្រុមវិញតែប៉ុណ្ណោះ ។
ក្រោយពីសន្សំនៅកន្លះរដូវកាលដំបូងនេះ ក្លិប Barcelona បានដាក់ផែនការចំណាយលុយបន្តិចបន្តួចឡើងវិញ ក្នុងការនាំយកកីឡាករល្អៗ ពីក្លិបដទៃមករួមក្រុម ដោយក្នុងនោះក៏មាននូវកីឡាករ Manchester United ចំនួន ២ រូបដែរ គឺ David Alaba អាយុ ២៨ ឆ្នាំ និង Paul Pogba វ័យ ២៧ ឆ្នាំ ។
Paul Pogba
David Alaba
គួរឱ្យដឹងដែរថា កីឡាករទាំង ២ រូបនេះ នឹងផុតកុងត្រាជាមួយនឹង Manchester United នារដូវកាលនេះ។ ដូចនេះ ការនាំយកកីឡាករទាំង ២ រូបនេះ ហាក់មិនមានបញ្ហាអ្វីចោទឡើយសម្រាប់ Barcelona ប្រសិនបើក្លិបមួយនេះ អន្ទងចិត្តពួកគេទាំង ២ បាន ៕
ប្រភព៖ goalballlive