នេះជាកីឡាករបាល់ទាត់ មានវ័យចំណាស់ជាងគេបំផុតលើលោក
កាលពីពេលថ្មីៗនេះ ស្ថាប័នកំណត់ត្រាពិភពលោក Guiness World Record បានផ្តល់លិខិតបញ្ជាក់ជូន លោកតា Ezzeldin Bahader ដែលមានវ័យ ៧៤ ឆ្នាំ និង ១២៥ ថ្ងៃ ក្នុងនាមជាកីឡាករ ដែលមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក ។
ក្រោយពីបញ្ចប់ការប្រកួតទី ២ ឱ្យក្រុមរបស់ខ្លួន ដែលបានចាញ់ក្រុម គូបដិបក្ខខ្លួន ក្នុងលទ្ធផល ៣ ទល់នឹង ២ បានធ្វើឱ្យលោកតាបានបំពេញគ្រប់លក្ខខណ្ឌ ដែលនឹងត្រូវទទួលបានកំណត់ត្រាពិភពលោកនេះ ពោលគឺ អាចរាប់ចូលជាកីឡាករបាល់ទាត់អាជីព ប្រសិនបើបានលេងពេញ ៩០ នាទី ចាប់ពី ២ ប្រកួតឡើង ។
គួរឱ្យដឹងដែរថា លោកតា Ezzeldin Bahader គឺជាកីឡាកររបស់ក្លិប 6th October ដែលជាក្លិបបាល់ទាត់លេងនៅ លីគទី ៣ អេហ្ស៊ីប ។ អ្វីដែរគួរឱ្យសោកស្តាយនោះគឺនៅ ក្នុងការប្រកួតនេះដែរ លោកតា Ezzeldin Bahader ស្ទើរតែអាចរកគ្រាប់បាល់បានទៅហើយ ប៉ុន្ដែបែរជាខកខានក្នុងការទាត់បាល់ប៉េណាល់ទី តាមស្មើនៅនាទីទី ៧៥ ទៅវិញ៕
ប្រភព៖ sportstar