បាត់មុខយូរ នៅ ស្រីពៅ ត្រលប់មកកាន់ ONE FC សាជាថ្មីប៉ះកីឡាការិនីឥណ្ឌា
ស្ថាប័នប្រដាល់ក្បាច់គុនចម្រុះ ONE FC បានប្រកាសការប្រកួតព្រឹត្តិការណ៍ ONE: INSIDE THE MATRIX ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Singapore Indoor Stadium នាថ្ងៃសុក្រ ទី ៣០ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះ នៅប្រទេសសិង្ហបុរី ។
ក្នុងការប្រកួតនេះផងដែរ ក៏មាននូវវត្តមានរបស់កីឡាការិនីកម្ពុជា នៅ ស្រីពៅ ផងដែរ ដោយកីឡាការិនីរបស់កម្ពុជារូបនេះនឹងត្រូវប៉ះជាមួយកីឡាការិនីឥណ្ឌា Ritu Phogat ក្នុងប្រភេទទម្ងន់ Atom Weight ។
កីឡាការិនី Ritu Phogat ត្រូវបានគេស្គាល់ថាជាកីឡាការិនីពូកែក្លេរ ដោយកាលពីប្រកួតមុន និង ជាប្រកួតដំបូង នាងបានបំបាក់កីឡាការិនីកូរ៉េ ដោយក្បាច់ក្លេរដោយចំណាយពេលអស់ត្រឹមតែ ២ នាទីតែប៉ុណ្ណោះ ៕
ប្រភពៈ ONE