លេងប៉ះ Ronaldo ម្សិលមិញ Mbappe ហៅសុទ្ធតែ Idol ពេញៗមាត់!
កាលពីយប់ថ្ងៃអាទិត្យ ទី ១១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ មានការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិបារាំង និង ព័រទុយហ្គាល់ ដែលធ្វើឡើងនៅលើទឹកដីនៃទីក្រុងប៉ារីស ប្រទេសបារាំង ដែលជាលទ្ធផល ក្រុមទាំង ២ មិនអាចធ្វើអ្វីគ្នាបានឡើយ ដោយបញ្ចប់ត្រឹម ០ ទល់នឹង ០ ។
ក្នុងការប្រកួតនេះ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ កីឡាករល្បី ២ រូប គឺ Kylian Mbappe របស់ជម្រើសជាតិបារាំង និង Christiano Ronaldo បានសម្តែងនូវការរាក់ទាក់គ្នាយ៉ាងខ្លាំងនៅលើទីលាន ដោយពួកគេចេះតែលួចញញឹមដាក់គ្នានៅលើទីលាន ហាក់ដូចជាគ្មានសម្ពាធក្នុងការប្រកួតអ្វីបន្តិចទាល់តែសោះ ។
មិនតែប៉ុណ្ណោះ ក្រោយពីបញ្ចប់ការប្រកួតនេះ Mbappe ក៏បានបង្ហោះរូបក្នុងគណនី Twitter របស់ខ្លួនជាមួយនឹង Ronaldo ដោយបានសរសេរថា Idol ទៀតផង ។
គួរឱ្យដឹងដែរថា Mbappe គឺជាអ្នកគាំទ្ររបស់ Ronaldo តាំងពីនៅវ័យកុមារ ដោយកាលនោះគេធ្លាប់បានទទួលឱកាសជួបផ្ទាល់ជាមួយនឹង Ronaldo ហើយរូបគេពិតជាសប្បាយចិត្តយ៉ាងខ្លាំង និង បានខិតខំប្រឹងប្រែងហ្វឹកហាត់ រហូតក្លាយជាកីឡាករដ៏ល្អមួយរូប ដូចសព្វថ្ងៃនេះ៕
https://youtu.be/zj6iw4Q6gpE
ប្រភព៖ givemesport