ដឹងទេថា El Classico រវាង Real Madrid និង Barcelona តើក្រុមណាឈ្នះច្រើនដងជាង?
ការប្រកួតប៉ះគ្នារវាងក្រុមបាល់ទាត់ Real Madrid និង Barcelona គ្រប់ៗកម្មវិធី ត្រូវបានគេឱ្យឈ្មោះថា El Classico ហើយជាការប្រកួតដ៏ស៊ីសាច់ហុតឈាម ពោលគឺខ្លាំងប៉ះខ្លាំង។ មិនតែប៉ុណ្ណោះ វាបានទាក់ទាញអ្នកទស្សនាជាច្រើនលាននាក់ពីជុំវិញពិភពលោកទៀតផង។
បើនិយាយពីជំនួបសរុបរវាងក្រុមទាំង២ នេះ គឺធ្លាប់ជួបគ្នារហូតដល់ទៅ ២៧៧ លើក ក្នុងនោះ Real Madrid ធ្លាប់ឈ្នះ ១០០ លើក និង Bacelona ធ្លាប់ឈ្នះដល់ទៅ ១១៥ លើក ហើយក្រុមទាំង ២ នេះធ្លាប់ស្មើគ្នា ៦២ លើក។ ម្យ៉ាងវិញទៀត បើនិយាយពីការជួបគ្នាក្នុងការប្រកួត La Liga ក្រុមទាំង ២ មានស្ថិតិស្ទើរតែស្មើគ្នា ដោយ Real Madrid ឈ្នះ ៧៣ លើក និង Bacelona ឈ្នះ ៧២ លើក។
ក្នុងនោះដែរ Lionel Messi កំពុងតែគ្រងតំណែងជា កីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេ ក្នុងជំនួប El Clásico នេះដោយរកបានដល់ទៅ ២៦ គ្រាប់ ខណៈដែល Christiano Ronaldo រកបានត្រឹមតែ ១៨ គ្រាប់តែប៉ុណ្ណោះ ៕