Diago Costa ៖ តំបន់ប្រយុទ្ធ AT Madrid នឹងខ្លាំង ព្រោះខ្សែប្រយុទ្ធ ២ រូប មានជំនាញពិសេស
ខ្សែប្រយុទ្ធ Diago Costa របស់ក្លិប Atlético de Madrid សង្ឃឹមយ៉ាងមុតមាំថាក្លិបរបស់ខ្លួននឹងកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀតនៅតំបន់ប្រយុទ្ធ ដោយសារតែនៅពេលនេះក្លិបរបស់ខ្លួនមានខ្សែប្រយុទ្ធ ២ រូប ដែលពោរពេញទៅដោយទេពកោសល្យពិសេស គឺម្នាក់ចេះវាយ និង ម្នាក់ទៀតចេះខាំ ។
ចេះវាយគឺគេសំដៅទៅលើរូបគេផ្ទាល់ដែលតែងតែធ្វើឱ្យការប្រកួតកាន់តែក្តៅគគុក ដោយសារជារឿយៗគេតែងតែមានការប៉ះពារច្រើនក្នុងកំឡុងពេលប្រកួត ។ ចំណែកឯពូកែខាំគឺសំដៅទៅលើខ្សែប្រយុទ្ធចំណូលថ្មី Luis Suarez ដែលជាកីឡាករតែងតែខាំគេជារឿយៗក្នុងពេលប្រកួត ។
Diago Costa
Luis Suarez
យ៉ាងណានៅចុងក្រោយកីឡាកររូបនេះ នៅតែបង្ហាញមន្ទិលថា ខ្លួននៅតែមិនយល់ថាហេតុអីបានជាក្លិប FC Barcelona យល់ព្រមលក់កីឡាករដ៏ល្អកម្ររកបាននេះមកឱ្យក្លិប Atlético de Madrid ?
ប្រភព៖ Skysport