WOW !! ស្រីស្អាតរាងដូចម៉ូដែលបានច្រៀងជាមួយ ឆន សុវណ្ណរាជ សំឡេងឡើងកប់
កម្មវិធី I Can See Your Voice Cambodia កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ដែលនេះគឺជាសប្តាហ៍ ទី8 ហើយព្រមទាំងមានវត្តមានកំពូលអ្នកវិភាគប្លែកមុខពីសប្តាហ៍មុនៗមានដូចជានាយក្រឹមអ្នកនាងខាត់ សុឃីមមីងគ្រគតារាកំប្លែងមុខសេះម៉ាដូណានិងតារាសម្តែងល្បីឈ្មោះរាប់ទស្សវត្តអ្នកនាងចនចន្ទលក្ខណាហើយរឹតតែពិសេសទៅទៀតនោះគឺកំពូលតារាចម្រៀងកិត្តិយសដ៏ល្បីគឺលោកឆនសុវណ្ណរាជ។
សម្រាប់សប្តាហ៍នេះលោក ឆន សុវណ្ណរាជជាមួយកំពូលអ្នកវិភាគកំពូលកូរទាំងប្រាំគឺពូកែជ្រើសរើសតែម្តង ជាពិសេសបេក្ខជនចុងក្រោយដែលត្រូវច្រៀងរួមជាមួយលោក ឆន សុវណ្ណរាជ គឺកប់តែម្តង មិនត្រឹមតែមានសំឡេងពីរោះនោះទេ គឺថារូបរាងក៏ស្រស់ស្អាតអស់ទាស់តែម្តង។
តោះ! មកទស្សនាវីដេអូខ្លីបខាងក្រោមទាំងអស់គ្នា។ កម្មវិធី I Can See Your Voice Cambodia មានចាក់ផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង 6:00 ដល់ម៉ោង 8:00 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV