សើចរឹងពោះ ក្រោយទស្សនាឈុតឆាកកំប្លែងៗ ដែលនឹកស្មានមិនដល់ក្នុងស្ប៉តមីយ៉ាំយ៉ាំ (Yum Yum) ! (វីដេអូ)
គ្រាន់តែបានទស្សនាបន្តិច ក៏ទប់សំណើចស្ទើរមិនបានទៅហើយ ដោយគេមិននឹកស្មានថា នៅក្នុង ពាណិជ្ជកម្មថ្មីនិយាយពីផលិតផលមីយ៉ាំយ៉ាំ (Yum Yum) បានដកស្រង់យកឈុតឆាកក្នុងខ្សែភាពយន្ត បុរាណដ៏ព្រឺព្រួចគឺរឿងខ្មោច «នាងណាត» មកច្នៃចេញជាចំណីអារម្មណ៍ថ្មី មានលាយ ឈុតឆាកបែបកំប្លុកកំប្លែងស្ងួត ធ្វើឱ្យទស្សនិកជនដែលបានទស្សនាវីដេអូនេះហើយសើចរឹងពោះបែបនេះ ។
សុំសើចបន្តិចទៅចុះ… ព្រោះគ្រប់ឈុតឆាកនៅក្នុងវីដេអូពាណិជ្ជកម្មនេះ គេឃើញមានលាយឡំស្ទើរ តែគ្រប់រសជាតិទាំងអស់ដែលស្តែងចេញតាមរយៈការសម្តែងរបស់តួអង្គនីមួយៗ។ ពិតណាស់វាមាន ទាំងឈុតព្រឺព្រួច កម្សត់ និង កំប្លែងសើចចុកពោះ ដែលកើតឡើងតាមរយៈ ការសម្តែង ពិសេស ត្រង់ឈុតឆាកខ្មោច នាងណាត ដែលកំពុងពរកូនរត់តាមប្ដីឈ្មោះ ម៉ាក ឱ្យត្រលប់មករួមរស់ជាមួយខ្លួន វិញ តែត្រូវនាយ ម៉ាក រត់គេចខ្លួនចូលក្នុងពាងជាមួយមិត្តភក្ដិបីបួននាក់ ដោយឈុតនេះបានធ្វើឱ្យ អ្នកទស្សនាផ្ទុះសំណើចខ្លាំងបំផុត ។
មិនទាន់អស់ទេ នៅមានឈុតឆាកកំប្លែងៗ និង សើចជាច្រើនប្លង់ទៀត ដែលទស្សនាហើយធានាថាសើច រឹងពោះ និង ចង់ទស្សនាម្តទៀត ។ កុំឱ្យចេះតែថា តោះកុំបង្អង់យូរ ទស្សនាវីដេអូពាណិជ្ជកម្មមីយ៉ាំយ៉ាំ (Yum Yum) ខាងក្រោមទាំងអស់គ្នាហើយស៊ែរដើម្បីឱ្យមិត្តភក្តិយើងដឹងពីអាថ៌កំបាំងនៃសុភមង្គល យូរអង្វែង !