ពេជ្រ សោភា ទម្លាយពីមន្តស្នេហ៍ដ៏ទាក់ទាញរបស់ខ្លួន ជាមួយក្លិនទឹកអប់ «លង្គង៍» ថ្មី ! (វីដេអូ)
ជឿថាប្រិយមិត្តជាច្រើនដែលស្រឡាញ់ និង គាំទ្រកំពូលតារាចម្រៀង ពេជ្រ សោភា ប្រាកដជាចង់ដឹងពីចំណង់ចំណូលចិត្ត Idol ដែលខ្លួនស្រឡាញ់ជាក់ជាមិនខាន មិនថាការស្លៀកពាក់ ស្ទីលតុបតែងខ្លួន ឬក៏ចំណូលចិត្តប្រើប្រាស់ក្លិនទឹកអប់នោះទេ ។
ពិតណាស់ ក្នុងនាមជាកំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញមួយរូប ពេជ្រ សោភា ត្រូវតែមានក្លិនខ្លួនក្រអូបជានិច្ច ដើម្បីធ្វើឱ្យអ្នកគាំទ្ររបស់នាងកាន់តែឈ្លក់វង្វេងទាំងផ្នែករូបសម្រស់ និង ក្លិនខ្លួនដ៏ក្រអូបបង្កើនភាពទាក់ទាញទ្វេដង ហើយបើតាមការរៀបរាប់ក្នុងវីដេអូ Live របស់កំពូលតារាចម្រៀងរូបនេះបានឱ្យដឹងថា ក្លិនទឹកអប់ដែលនាងចូលចិត្តប្រើខ្លាំងបំផុតនោះគឺម៉ាក «Longue» ឬ «លង្គង៍» ដែលផ្សំឡើងពីក្លិនផ្កាម្លិះរួត ក្រអូបឈ្ងុយឈ្ងុបខ្លាំងមែនទែន ។
ជាមួយគ្នានេះ ពេជ្រ សោភា ក៏បានណែនាំទឹកអប់ម៉ាក «Longue» ឬ «លង្គង៍» នេះដល់មហាជនទាំងក្នុងស្រុក និង ក្រៅប្រទេស ព្រោះវាមានក្លិនក្រអូបឈ្ងុយហើយជាក្លិនដែលនាងចូលចិត្តប្រើខ្លាំងបំផុត អ្វីដែលពិសេសជាងនេះកំពូលតារាចម្រៀង ពេជ្រ សោភា បានលើកឡើងថា អ្នកណាបានប្រើក្លិនទឹកអប់នេះ ដូចកំពុងមាននាងនៅជិតអ៊ីចឹង ពិតជាពិសេសមែន ៕