
កម្មវិធី «Blind order F11 Pro» ចាប់ពីថ្ងៃនេះទៅ លោកអ្នកនឹងមានសំណាងទាំងអស់គ្នា !
រឹតតែពិសេសទៀតហើយ បន្ទាប់ពីបានបង្ហាញខ្លួនកូនពៅត្រកូល F11 Pro នៅតាមបណ្តាញសង្គមរួចមក ថ្ងៃនេះក្រុមហ៊ុន OPPO បានប្រកាសព័ត៌មាននៅលើគេហទំព័រផ្លូវការរបស់ពួកគេ ក្នុងកម្មវិធី Blind Order F11 Pro នឹងទទួលបានឱកាសពិសេសៗ មិនធ្លាប់មានពីមុនមក ។ យោងតាមគេហទំព័រផ្លូវការនោះបានបញ្ជាក់ថា កម្មវិធី Blind Order F11 Pro របស់ក្រុមហ៊ុន OPPO នឹងធ្វើការផ្តល់ជូនសំណាងជាពិសេសចំពោះអតិថិជនដែលបានកុម្មង់ទុកមុននូវទូរស័ព្ទ F11 Pro ពីតាមបណ្តាហាងលក់ទូរស័ព្ទ OPPO នានាចំនួន ១១ នាក់ពីក្នុងចំណោមអ្នកកុម្មង់ទុកមុនទូរស័ព្ទ F11 Pro ទាំងអស់ ពីតាមបណ្តាហាងលក់ទូរស័ព្ទទាំងនោះចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៨ ខែមិនា ឆ្នាំ២០១៩ ដោយក្រុមហ៊ុនOPPO នឹងធ្វើការប្រកាសឈ្មោះអ្នកមានសំណាងចំនួន ១ នាក់ ជារៀងរាល់ថ្ងៃ នៅលើគេហទំព័រផ្លូវការរបស់ស្មាតហ្វូនរបស់ OPPO តែប៉ុណ្ណោះ ។
អ្នកដែលមានដែលមានសំណាងពីកម្មវិធីនេះនឹងមានឱកាសបានចូលរួមក្នុងកម្មវិធី Launching Event F11 Pro នាពេលខាងមុខ ដោយពួកគេទាំង ១១ នាក់នឹងទទួលបានការស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ ៥ ចំនួនមួយយប់ ការទទួលទានអាហារឆ្ងាញ់ពិសារនៅក្នុងកម្មវិធី Launching Event ទទួលបានកាដូអាវយឺតដែលមានរូបថតតារាតំណាងក្រុមហ៊ុន OPPO និង ហត្ថលេខារបស់ពួកគេនៅលើអាវ ព្រមទាំងអាចជួបជាមួយ កំពូលតារាចំរៀងល្បីៗប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ហើយក្រុមហ៊ុននឹងផ្តល់ថវិការចំនួន ៣០ ដុល្លារក្នុងការធ្វើដំណើរ ជាពិសេសគឺទទួលបានទូរស័ព្ទទំនើប និង ថ្មីសន្លាង F11 Pro ប្រើប្រាស់មុនគេភ្លាមៗតែម្តង ជាមួយនឹងតម្លៃដែលពួកគេបាន កុម្មង់ទុកមុននោះ ។
ម្យ៉ាងវិញទៀតគេហទំព័រផ្លូវការរដដែលនោះក៏បានបញ្ជាក់បន្ថែមថា ទោះបីកម្មវិធីជ្រើសរើសអ្នកមានសំណាង ទាំង១១ នាក់ នឹងត្រូវបញ្ចប់នៅថ្ងៃទី ១៨ ខែមិនា ឆ្នាំ ២០១៩ ក៏ពិតមែន ក៏ប៉ុន្តែលោកអ្នកជាអតិថិជនដែលស្រលាញ់គាំទ្រស្មាតហ្វូន OPPO នៅតែអាចធ្វើការ Blind Order F11 Pro នេះបានរហូតដល់ថ្ងៃទី ២០ ខែមិនា ឆ្នាំ ២០១៩ បានដដែលគ្រាន់តែលោកអ្នកមិនមានឱកាសបានចូលរួមកម្មវិធី Launching Event F11 Pro តែប៉ុណ្ណោះ ។
តាមការសង្កេតរបស់យើងឃើញថា កម្មវិធីរបស់ក្រុមហ៊ុន OPPO លើកនេះហាក់ដូចជាមានអ្វីពិសេសៗសម្រាប់អតិថិជនរបស់ពួកគេអ៊ីចឹងមិនត្រឹមតែការបង្ហាញខ្លួន F11 Pro ដ៏ស្រស់សង្ហាទាក់ទាញជាមួយនឹង Camera ភ្លោះ ខាងក្រោយទំហំ 48 MP , មាន Camera បង្កប់ខ្លួនខាងមុខ, បំពាក់បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost និង បច្ចេកវិទ្យាសាកថ្មឆាប់ពេញ VOOC 3.0 និង អេក្រង់លាតសន្ធឹង បំពេញចិត្តអ្នកប្រើប្រាស់នោះទេ សូម្បីមុនកម្មវិធី Launching Event ហ្នឹងក៏មានកម្មវិធីប្លែកទៀត ដោយមានការជ្រើសរើសអ្នកមានសំណាងចំនួន ១១ នាក់ ដែលបានកម្មង់ F11 Pro បន្ថែមទៀត ។ យើងរង់ចាំមើលទាំងអស់គ្នា ថាតើអ្នកណាជាអ្នកមានសំណាងទាំង ១១ នាក់ ដោយការជ្រើសរើសចេញកម្មវិធី Blind Order F11 Pro ដែលនឹងមានឱកាសបានចូលរួមក្នុងកម្មវិធី Launching Event របស់ក្រុមហ៊ុន OPPO ទៅហ្ន័រ ! ។ ប្រសិនបើលោកអ្នកចង់ដឹង បន្ថែមពីកម្មវិធីនេះ សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ OPPO គឺ
https://www.facebook.com/836026053109187/posts/2331072806937830/