រួសរាន់ឡើង ! ឱកាសពិសេសបានមកដល់ហើយ សម្រាប់អតិថិជនដែលទិញ សាច់ក្រកស៊ុបភើឆេហ្វ
នេះជាឱកាសពិសេសសម្រាប់អតិថិជនដែលទិញ សាច់ក្រកស៊ុបភើឆេហ្វ ព្រោះទិញច្រើននឹងឈ្នះរង្វាន់ច្រើន រីឯតម្លៃក៏សមរម្យ និង មានរសជាតិឆ្ងាញ់ទៀតផង ។ ការផ្តល់ជូនក្នុងឱកាសពិសេសដល់អតិថិជនដែលចាប់អារម្មណ៍ចំពោះ សាច់ក្រកស៊ុបភើឆេហ្វ នេះមានរយៈ ពេល ២០ ថ្ងៃនៅលើទីផ្សារមួយចំនួនក្នុងក្រុងភ្នំពេញ ដោយក្នុងនោះនឹងមានការផ្តល់ជូនអតិថិជនណាដែលទិញចាប់ពី ៥ គីឡូក្រាមអាចបង្វិលកងយករង្វាន់ភ្លាមៗថែមទៀតផង ។
ការផ្តល់ជូនដល់អតិថិជនដែលទិញ សាច់ក្រកស៊ុបភើឆេហ្វ ចាប់ពី ៥ គីឡូក្រាមអាចបង្វិលកងយករង្វាន់ភ្លាមៗមានកម្មវិធីនៅផ្សារដើមគរ គឺថ្ងៃទី ៥, ៦ និង ថ្ងៃទី ១៦, ១៧ ខែមីនា ឆ្នាំ ២០១៩ ។ នៅផ្សារជម្ពូវ័ន្ តគឺថ្ងៃទី ៧, ៨ និង ថ្ងៃទី ១៩, ២០ ខែមីនា ឆ្នាំ ២០១៩ ។ នៅផ្សារច្បារអំពៅ គឺថ្ងៃទី ៩, ១០ និង ថ្ងៃទី ២១, ២២ ខែមីនា ឆ្នាំ ២០១៩ ។ នៅផ្សារតាខ្មៅ គឺថ្ងៃទី ១២, ១៣ និង ថ្ងៃទី ២៣, ២៤ ខែមីនា ឆ្នាំ ២០១៩ ។ នៅផ្សារសិនជូរី គឺនៅថ្ងៃទី ១៤, ១៥ និង ថ្ងៃទី ២៥, ២៦ ខែមីនា ឆ្នាំ ២០១៩ ។
អ្នកលក់សាំងវិចម្នាក់ឈ្មោះ មួយ គា អាយុ ២៨ ឆ្នាំ មានទីលំនៅម្តុំស្ពានដែកចំការដូង ដែលស្កាត់ទៅរកទិញដល់ផ្សារដើមគរ បានឱ្យដឹងថា ៖គាត់ទិញ សាច់ក្រកស៊ុបភើឆេហ្វ យកទៅដាក់លាយជាមួយសាំងវិចព្រោះអ្នកទិញសរសើរថាឆ្ងាញ់ ។ គាត់ទិញ ៥ គីឡូក្រាមមានឱកាសបង្វិលកងត្រូវបានរង្វាន់ប្រហិត ចំនួន ២ គីឡូក្រាមភ្លាមៗធ្វើឱ្យគាត់សប្បាយចិត្តជាខ្លាំង ។
សូមបញ្ជាក់ផងដែរថា សម្ព័ន្ធក្រុមហ៊ុន ចារើនភោគផាន់អាហារចំកាត់ (CPF) គឺជាសម្ព័ន្ធក្រុមហ៊ុនមួយដែលឈានមុខគេផ្នែកកសិឧស្សាហកម្ម និង ចំណីអាហារដែលដំណើរការអាជីវកម្មជាលក្ខណៈបែបបណ្តាញបែកមែកសាខា និង បានដំណើរការអាជីវកម្មនៅ ១៦ ប្រទេសជុំវិញពិភពលោកដែលមានការនាំចេញពីប្រទេសថៃ ទៅកាន់ប្រទេសផ្សេងៗជាង ៣០ ប្រទេសសម្រាប់ផ្គត់ផ្គង់ដល់អ្នកបរិភោគជាង ៤ ពាន់លាននាក់ជុំវិញពិភពលោក ៕