តោះ ! កុំភ្លេចលេងហ្គេម ដើម្បីចូលរួមកម្មវិធី «Launching Event F11 Pro» បានមកដល់ហើយ (វីដេអូ)
នៅព្រឹកមិញនេះយើងសង្កេតឃើញថានៅលើ Page ផ្លូវការរបស់ទូរស័ព្ទ OPPO បានបង្ហោះរូបភាពវីដេអូខ្លីមួយ ដោយបានប្រកាសពីការចូលរួមលេងហ្គេម Online ដើម្បីទទួលបានឱកាសចូលរូមកម្មវិធី Launching Event F11 Pro ដែលសម្រាប់ម៉ូឌែលទូរស័ព្ទស៊េរី F11 Pro ដ៏ថ្មីសន្លាងនឹងមកដល់ប្រទេសកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ ។
លោកអ្នកអាចចូលទៅមើលក្នុង Page ផ្លូវការនោះបាន គឺពួកគេបានបញ្ជាក់ច្បាស់ថា នឹងមានការជ្រើសរើស Fan របស់ OPPO ចំនួន ៥នាក់ ដើម្បីចូលរួមជាមួយនឹងកម្មវិធី Launching Event សម្រាប់ស្វាគមន៍ទូរស័ព្ទ F11 Pro ដែលនឹងបង្ហាញរូបរាងពិតប្រាកដក្នុងប្រទេស កម្ពុជា ក្នុងនោះអ្នកដែលឈ្នះទាំង ៥ រូប អាចមានឱកាសបានស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ ៥ Sokha Hotel ចំនួនមួយយប់ និងអាចជួបជាមួយនឹងកំពូលតារាចំរៀងល្បីៗក្នុងប្រទេសកម្ពុជា មានឱកាសបានសាកល្បងសមត្ថភាពពិតប្រាកដរបស់ទូរស័ព្ទ F11 Pro មុនគេបង្អស់ ព្រមទាំងអាចរីករាយជាមួយនឹងការទទួលទានអាហារឆ្ងាញ់ៗ ទាំងអស់គ្នាថែមទៀតផង ដែលកម្មវិធីនេះផ្តល់ឱកាសសម្រាប់តែអ្នកដែលបាន Shared រូបភាពវីដេអូខ្លីរបស់ក្រុមហ៊ុន OPPO ឲ្យបានត្រឹមត្រូវទៅតាមលក្ខ័ខណ្ឌដែលបានកំណត់ដោយក្រុមហ៊ុនប៉ុណ្ណោះ ។
ម្យ៉ាងវិញទៀត Page ផ្លូវការមួយនេះ បានបង្ហោះវីដេអូខ្លីមួយនេះ ដោយបានបង្ហាញនូវគែមគ្រប់ជ្រុងរបស់ម៉ូឌែលថ្មី F11 Pro ដ៏សែនទាក់ ទាញ មិនខុសអ្វីពីរូបភាពដែលធ្លាប់បានបែកធ្លាយនាតាមរយៈព័ត៌មានបរទេសនានា ក្នុងពេលកន្លងមកនោះឡើយ ដោយ F11 Pro មានចំណុចពិសេសៗដូចជា អេក្រង់លាតពេញ 6.5 FHD+ មានកាមេរ៉ាក្រោយភ្លោះ ២ គ្រាប់កម្រិត 48MP បានបំពាក់ជាមួយ បច្ចេកវិជ្ជាសាកថ្មលឿន VOOC 3.0 និង បច្ចេកវិជ្ជាជំនួយល្បឿន Hyper Boost ផងដែរ ។ ហើយអ្វីដែលជាចំណុចទាក់ទាញមួយទៀតនោះគឺការរចនាកាមេរ៉ាមុខបង្កប់ខ្លួននៅចំណុចកណ្តាល ស្របជាមួយនឹងកាមេរ៉ាភ្លោះក្រោយទាំង ២ គ្រាប់តែម្តង ដែលវាមើលទៅពិតជាមិនមានគូរប្រដូចមែន ។ ដូចលោកអ្នកបានដឹងហើយថាត្រកូល F របស់ OPPO អ្នកណាមិនស្គាល់ និង មិនស្រលាញ់នោះ មិនត្រឹមតែប៉ុណ្ណឹងទេ ស៊េរី F គ្រប់ម៉ូឌែលទាំងអស់សុទ្ធតែបានលក់ដាច់ និង ទទួលបានការគាំទ្រខ្លាំងពីអតិថិជននៅក្នុងស្រុក និង ក្រៅស្រុក ។
នៅដើមខែមីនានេះ មានព័ត៌មានបែកធ្លាយជាបន្តបន្ទាប់ស្តីពីវត្តមាន F11 Pro នៅលើគេហទំព័របរទេសនានារួចមកហើយ ! ហើយនៅថ្ងៃនេះ ស្រាប់តែ Page ផ្លូវការរបស់ក្រុមហ៊ុន OPPO បានចាប់ផ្តើមប្តូរ Cover របស់ពួកគេជារូបភាពទូរស័ព្ទ F11 Pro នៅផ្នែកខាងមុខនៃទូរស័ព្ទលើក្រោម ដោយភ្ជាប់ជាមួយនឹងអក្សរនៅខាងឆ្វេងដៃសរសេរថា F11 Pro 48MP Portrait ច្បាស់ឥតខ្ចោះនៅទីងងឹត ។ នរណាខ្លះកំពុងលង់ស្រលាញ់ និង រង់ចាំស្មាតហ្វូន F11 Pro ដែលនឹងមកដល់ប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ ? អាចទាយបានទេថាវាអាចមានតម្លៃប្រហាក់ប្រហែលប៉ុន្មានដែរ ? ចុះគុណភាពវាដូចស៊េរី F ជំនាន់មុន ឬ ខ្លាំងជាងទៅណ៎ ? ចង់ដឹងណាស់ ។ តោះគ្នាគេគ្នាយើង ! នៅចាំអីទៀតចូលរួមលេងទាំងអស់គ្នាដើម្បីឈ្នះរង្វាន់ក្នុងឱកាសដ៏កម្រនេះជាមួយ Launching Event F11 Pro នាពេលខាងមុខនេះ ៕
ព័ត៌មានលម្អិត សូមលោកអ្នកចូលទៅកាន់ Page ផ្លូវការខាងក្រោមនេះ ៖