ឡូយខ្លាំង! ម៉ូដែលថ្មីចែស V15Pro សម្ពោធយប់មិញមានចំណុចអស្ចារ្យច្រើនយ៉ាង ឯតម្លៃពិសសបំផុត
ម៉ូឌែលថ្មីចែស V15Pro ជាសមាជិកថ្មីរបស់ក្រុមហ៊ុន vivo បានសម្ពោធជាផ្លូវការហើយកាល ពីយប់មិញក្រោមអធិបតីភាពថ្នាក់ដឹកនាំសំខាន់ៗនៃក្រុមហ៊ុន vivo និងពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ។ អ្វីដែលធ្វើឲ្យគ្រប់គ្នារំភើបចិត្តខ្លាំងបំផុត និងភ្ញាក់ផ្អើលនោះ គឺសមាជិកថ្មីនេះពិតជាមានចំណុចកាន់ពិសេសច្រើនយ៉ាងជាងម៉ូឌែលមុនៗទៅទៀត ដែលធ្វើ ឲ្យម៉ូឌែលថ្មីនេះកាន់តែទំនើប កាន់តែអស្ចារ្យស្មានមិនដល់ ។ ម៉ូឌែល V15Pro មានចំណុច ពិសេសៗជាច្រើនដូចជា ៖
- មានការរចនារូបរាងមកស្រស់ស្អាត មានសភាពភ្លឺចាំងរលោងបែបឆ្នូ
- អេក្រង់លាតស្ទើតែគ្មានគែម Ultra FullViewTM Display
- ទំហំអេក្រង់ 6.39” 2340×1080 FHD+ Super AMOLED
- កាមេរ៉ាមុខផុសឡើង 32MP
- AI កាមេរ៉ាក្រោយ 3 គ្រាប់ 48Million Quad Pixel Sensor (12million Effective Pixels) +8MP + 5MP
- បច្ចេកវិទ្យា AI កាមេរ៉ាក្រោយ៖ ថតរូបកាន់តែធំទូលាយ 12០ ដឺក្រេ (AI 12០° wide Angle)
- បច្ចេកវិទ្យា AI កាមេរ៉ាក្រោយ៖ ថតរូបពេលយប់កាន់តែច្បាស់ (AI Super Night Mode)
- បច្ចេកវិទ្យា AI កាមេរ៉ាក្រោយ៖ ថតរូបធ្វើអោយរូបរាងកាន់តែស្អាត (AI Body Shaping)
- ដំណើរការម៉ាស៊ីនដោយ (Qualcomm Snapdragon 675AIE Octa-core)
- RAM 6GB + ROM 128GB +SD Card up to 256GB
- មុខងារស្កេនក្រយៅដៃលើអេក្រង់ (In-Display Fingerprint Scanning)
- ថាមពលថ្មទំហំ 3700mAh
- បច្ចេកវិទ្យសាកថ្មីលឿនផ្លេកបន្ទោរ
- Funtouch OS 9 (Based on Android 0)
- មានពីរពណ៌គឺ Topaz Blue និង Coral Red
ក្រុមហ៊ុន vivo បានរៀបចំព្រឹត្តិការណ៍សម្ពោធជាផ្លូវការ នៃវត្តមាន vivo V15 Pro កាលពីយប់មិញ នៅថ្ងៃទី 2 ខែ មីនា ឆ្នាំ 2019 ដែលធ្វើឡើងនៅសណ្ឋាគារ Garden City ។ អ្វីដែលកាន់តែធ្វើឲ្យការសម្ពោធម៉ូឌែលថ្មីរបស់ vivo កាន់តែរំជើបរំជួល គឺមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗដូចជា កញ្ញា សុខពិសី និង កញ្ញា ឡូរ៉ាម៉ម ដែលជាតារាតំណាងរបស់ក្រុមហ៊ុន vivo ផ្ទាល់ ថែមទាំងមានការសម្តែងក្បាច់រាំ ពីសំណាក់ក្រុម OMG និង LaserMan ដែលមកពីប្រទេសម៉ាឡេស៊ីទៀតផង ។
សម្រាប់ប្រិយមិត្តដែលមានចំណាប់អារម្មណ៌ទៅលើស្មាតហ្វូនទំនើបម៉ូឌែលចុងក្រោយ vivo V15Pro មួយនេះ អ្នកក៏អាចធ្វើការកុម៉្មង់ទុកបានពីក្រុមហ៊ុន vivo និងតាមតំណាងចែកចាយរបស់ vivo បានចាប់ពីថ្ងៃទី 3 ដល់ថ្ងៃទី 9 ខែមីនា ឆ្នាំ2019 នេះតទៅនៅក្នុងតម្លៃ $449 ។ អ្នកនឹងទទួលបានការធានាត្រឹមត្រូវ និងកាដូបន្ថែមជាច្រើនផងដែរមានដូចជា៖ បន្តោងសោរ vivo ជើង Tripods ដកទឹកដ៏ស្រោះស្អាត Power Bank រីឯសម្រាប់ Bluetooth Speaker បានត្រឹមរយៈពេលក្នុងការធ្វើ Pre-order តែប៉ុណ្ណោះ ៕
អត្ថបទ៖ រាជ