Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 ពិតជាអស្ចារ្យណាស់ ! First’s 5G smartphone របស់ OPPO ត្រៀមបង្ហាញខ្លួនហើយ
អត្ថបទក្រុមហ៊ុន

ពិតជាអស្ចារ្យណាស់ ! First’s 5G smartphone របស់ OPPO ត្រៀមបង្ហាញខ្លួនហើយ

កុម្ភៈ ២៧, ២០១៩

កម្មវិធី Mobile World Congress ឆ្នាំ​ ២០១៩ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង Barcelona ប្រទេសអេ​ស្ប៉ា​ញ​ បាន​បើក​ទំព័រ​ថ្មី​ទៅកាន់​ពិភពលោក ដោយ​ការដាក់​បង្ហាញ​នូវ​បច្ចេកវិទ្យា​ថ្មី 5G សឹងតែ​គ្រប់​ទីតាំង​ថ្មី​ និង ទំនើប ដែល​ធ្វើ​ឲ្យ​មានកា​ចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​ផលិតករ​ទូរស័ព្ទ និង អ្នក​បច្ចេកវិទ្យា​និយម និង អ្នកជំនួញ​ជាច្រើន​មកពី​ជុំវិញ​ពិភពលោក ដែល​ក្នុងនោះ​មានការ​បង្ហាញខ្លួន​នៃ​ស្មា​ត​ហ្វូ​ន​ល្បីៗ​ជាច្រើន បាន​អនុវត្តន៍​ការបំពាក់​នូវ​ប្រព័ន្ធ 5G ដែល​ក្នុងនោះ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន Oppo ដែលជា​ស្មា​ត​ហ្វូ​ន​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​នៅ​ប្រទេស​ចិន ក៏មាន​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​ដ៏​អ​ស្ចារ្យ​នោះដែរ ។

​តើ 5G គឺជា​អ្វី​ទៅ​ ? 5G គឺជា​បច្ចេកវិទ្យា​នៃ​ប្រព័ន្ធ​អ៊ី​ន​ធឺរណេ​ត​ឥត​ខ្សែ​ជំនាន់​ទី​ប្រាំ​ដែល​ពិភពលោក​តែងតែ​ស្រ​ម៉ៃ និង ប្រាថ្នា​ចង់បាន​ក្នុងការ​បញ្ជូន​ទិន្នន័យ​ក្នុង​ល្បឿន​លឿន ដែលមាន​ទំហំ​ធំៗ អាច​ទាញយក​ដោយ​គ្មាន​ភាព​រំខាន ឬ គាំង​ក្នុងករណី​ណាមួយ​ឡើយ អ្នកប្រើប្រាស់​ទូរស័ព្ទ​ទាំងអស់​អាច​ទស្សនា​រាល់​កម្មវិធី​នានា បាន​យ៉ាង​ងាយស្រួល ដោយ​ភាព​រីករាយ និង ​អាច​ទុកចិត្តបាន​គ្រប់ពេលវេលា និង គ្រប់​ទីកន្លែង​ ។

​ក្រោយពី​បានបង្ហាញ​បច្ចេកវិទ្យា 10X Optical Zoom ជា​សាធារណៈ​រួចមក ក្នុងឱកាស​នោះដែរ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន OPPO ក៏បាន​ចូលរួមចំណែក​ក្នុងការ​បំពាក់​ប្រព័ន្ធ 5G ដ៏​ស៊ីវីល័យ សម្រាប់​បំពេញ​សេចក្តីត្រូវការ​នៃ​អតិថិជន​របស់ខ្លួន និង ការប្រកួតប្រជែង​បច្ចេកវិទ្យា​នៅ លើ​ពិភពលោក​ដូច្នេះ​ដែរ ជាពិសេស OPPO នឹង​គ្រោង​បង្កើត​ទូរស័ព្ទ​ថ្មី និង ដំបូង​បំផុត​មិន​ធ្លាប់មាន ដែល​បាន​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា 5G ដ៏​ទំនើប​ និង ​គូរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ ។​

វា​បាន​ស្ថិតនៅក្នុង​ផ្នត់គំនិត​មនុស្ស​គ្រប់ៗ​គ្នា​ដែលថា «អ៊ី​ន​ធឺរ​ណេ​ត​ល្បឿន​លឿន​គឺជា​អ្វីៗ​គ្រប់យ៉ាង បច្ចេកវិទ្យា​គឺ​ស្ថិតក្នុង​ដៃ​យើង​គ្រប់គ្នា គ្មានអ្វី​ដែលជា​អាថ៌កំបាំង​ទៀត​ទេ វា​នឹង​កាន់តែ​ខិត​មក​ជិត​ភាព​ពិត​ហើយ ព្រោះ​វា​បាន​ជួយ​សម្រួល​ដល់​ការធ្វើការងារ និង សកម្មភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្សជាតិ​ផងដែរ​ ។ (​ដូច្នេះ​សូមទស្សនា​រូបភាព​ដែល OPPO បាន​បំពាក់​ប្រព័ន្ធ​ 5G នៅក្នុង​ព្រឹត្តិការណ៍​នោះ​ទាំងអស់គ្នា​) ។​ សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី ​២៧ ខែតុលា ឆ្នាំ​ ២០១៨ កន្លងទៅមន្ទីរពិសោធន៍​ផលិតផល​ទូរស័ព្ទ​របស់ OPPO បានប្រកាស​ត្រៀមខ្លួន​គ្រប់គ្រាន់​សម្រាប់​ការចេញផ្សាយ​ការធ្វើ​ពាណិជ្ជកម្ម​អ៊ី​ន​ធឺរណេ​ត 5G របស់​ពួកគេ ។

​ហើយ​នៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ​២០១៨ OPPO បានប្រកាស​ព័ត៌មាន​នៃ​ការបំពាក់ 5G ទៅលើ Video Call នៃ WeChat ដែល​រចនា​ឡើង​ដោយ 5G’s OPPO Prototype ផងដែរ​ ។ បន្ទាប់មក​នៅ​ថ្ងៃទី ៦ ​ខែធ្នូ ឆ្នាំ ​២០១៨ នៅក្នុង​កម្មវិធី China Mobile Partner Conference ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន បាន​បញ្ចេញ​ទូរស័ព្ទ Find X ដែល​បាន​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា 5G Prototype ជា​លើកដំបូង​របស់ខ្លួន​ដែលមាន​ល្បឿន​លឿន ទោះបី​ស្ថិតក្នុង​ថាមពល​ថ្ម​តិច​ក៏ដោយ ។

​ដូច្នេះ​ការប្រកាស​របស់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន OPPO គឺជា​ការពិត ។ ស្រប​ពេលដែល​ស្ថិតនៅក្នុង​ព្រឹត្តិការណ៍​កម្មវិធី Mobile World Congress ឆ្នាំ​ ២០១៩ នោះដែរលោក Anyi Jiang ប្រធាន​ផ្នែក​ធនធានមនុស្ស និង យុទ្ធសាស្ត្រ​ទីផ្សារ​នៃ​ក្រុមហ៊ុន OPPO បាន​ឲ្យ​ដឹងថា​៖ យើងខ្ញុំ​ជឿជាក់ថា​លោកអ្នក​ប្រាកដជា​កំពុង​រង់ចាំ OPPO’s First 5G Smartphone យ៉ាង​អន្ទះសា​រហើយដូច្នេះ​នៅពេលនេះ​យើងខ្ញុំ​បាន​កំពុងធ្វើការ​ងារ​ទាំងអស់​នេះ លើ​ការផលិត​វា​ចេញមក​ហើយ ។

​នេះ​ជាការ​អះអាង​របស់​ស្ថា​និក OPPO លើ​បច្ចេកវិទ្យា​របស់ខ្លួន ដូច្នេះ​យើង​រង់​ចាំមើល​ទាំងអស់គ្នា​ថា​តើ OPPO នឹងមាន​អ្វី​ថ្មីសម្រាប់​អតិថិជន​របស់​ពួកគេ ​! ហើយ​តើ OPPO ពិតជា​នឹងមាន​ស្មា​ត​ហ្វូ​ន​ផ្សារភ្ជាប់​ជាមួយ 5G ពិតប្រាកដ​មែន​ ឬទេ​ ? ៕

​

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់