
បន្ទាប់ពីធ្វើឱ្យពិភពលោកកក្រើករួចមក Samsung Galaxy S10 និង S10+ បានដាក់ឱ្យកុម្ម៉ង់ទុកមុនសម្រាប់កម្ពុជាហើយ !
ភ្នំពេញ, ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៩ ៖ ក្រោយពីការដាក់បង្ហាញជាសកលនូវកំពូលស្មាតហ្វូន Samsung Galaxy S10 និង S10+ ជូនដល់ពិភពលោកទាំងមូលមិនបានប៉ុន្មានថ្ងៃផងពេលនេះក្រុមហ៊ុនសាមសុង ក៏បានប្រកាសទទួលការកុម្ម៉ង់ទុកមុន (Pre-order) នូវកំពូលស្មាតហ្វូនសេរី S ចុងក្រោយនេះចាប់ពីថ្ងៃទី ២៣ ខែកម្ភៈ ដល់ថ្ងៃទី ០៥ មីនា ឆ្នាំ ២០១៩ ជាមួយនឹងការផ្តល់ជូនដ៏អស្ចារ្យក្នុងការដាក់សម្ពោធជាផ្លួវការក៏ដូចជាអបអរដល់ខួប ១០ ឆ្នាំរបស់ Samsung Galaxy ផងដែរ ។
ការផ្តល់ជូនពិសេសសម្រាប់ការកុម្ម៉ង់ទុកមុន (Pre-order) នេះរួមមាន ៖
1/ កាសឥតខ្សែ Galaxy Buds ដែលមានតម្លៃ ១២៩ ដុល្លារដ៏កាលីប និង ទាន់សម័យ ។
2/ ស៊ីមកាត លេខពិសេស Smart ដែលមានតម្លៃ ១២៩ ដុល្លារ ។
3/ ជាមួយកញ្ចប់ Smart ធំហ្មង ដែលប្រើប្រាស់ឥតគិតថ្លៃសម្រាប់រយៈពេលរហូតដល់ ៥២ សប្តាហ៍ផងដែរ ។
លោក Seungho Choi នាយកគ្រប់គ្រងក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា «Samsung Galaxy S10 និង S10+ ពិតជាកំពូលស្មាតហ្វូនដែលធ្វើឱ្យអ្នកគាំទ្រទាំងក្នុងប្រទេសកម្ពុជា និង ពិភពលោកទាំងមូលចងចាំក្នុងទំព័រប្រវត្តិសាស្ត្រប្រចាំឆ្នាំ ២០១៩ ព្រមទាំងទទួលបាននូវបទពិសោធយ៉ាងអស្ចារ្យបំផុតដែលពុំធ្លាប់មានសម្រាប់រយៈពេល ១០ ឆ្នាំចុងក្រោយនេះដោយធ្វើការទាក់ចិត្តរបស់អ្នកស្រឡាញ់គាំទ្រទាំងអស់មិនអាចឈររង់ចាំ និង បង្អង់យូរបានឡើយ» ។ លោកក៏បានបញ្ជាក់ថែមទៀតថាសម្រាប់ការកុម្ម៉ង់ទុកមុននេះលោកអ្នកគ្រាន់តែកក់មុនត្រឹមតែ ២៩ ដុល្លារតែប៉ុណ្ណោះ ហើយសម្រាប់ការមកទទួលយកស្មាតហ្វូនដ៏អស្ចារ្យនេះគឺចាប់ពីថ្ងៃទី ០៦ ដល់ ០៨ ខែមីនា ឆ្នាំ ២០១៩ ។
** គួររំឭកផងដែរថា សម្រាប់ប្រទេសកម្ពុជាយើងមានជម្រើស ៣ ពណ៌ សម្រាប់ជ្រើសរើសដូចជា ៖ ពណ៌ស ខ្មៅ និង បៃតង ។ ដោយ ឡែកសម្រាប់តម្លៃវិញ Galaxy S10 ដែលមានអង្គផ្ទុក 128GB មានតម្លៃ 899 ដុល្លារ ខណៈដែល Galaxy S10+ ជាមួយនឹងអង្គផ្ទុក 128GB តម្លៃ 989 ដុល្លារ និង 1,159 ដុល្លារសម្រាប់ Galaxy S10+ ដែលមានអង្គផ្ទុក 512GB ។ កម្មវិធីពិសេសនេះ ផ្តល់ជូនគ្រប់ដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុង ដែលមានស្លាកសម្គាល់ “PRE-ORDER HERE” ដែលចាប់ផ្តើមទទួលកុម្ម៉ង់ចាប់ពីថ្ងៃទី ២៣ កុម្ភៈដល់ ៥ មីនានេះ ដោយស្តុកថែមជូនមានចំនួនកំណត់ ។
ប្រញាប់ឡើង ! មកក្លាយជាម្ចាស់នៃកំពូលស្មាតហ្វូនដ៏ល្អឥតខ្ចោះនេះឱ្យបានមុនភ្លាមទៅ ! សូមកុំឱ្យឱកាសនេះកន្លងផុតទៅ ! ដើម្បីជ្រាបច្បាស់ខាងក្រោមនេះគឺជាលក្ខណៈពិសេសៗនៃកំពូលស្មាតហ្វូន Samsung Galaxy ទាំង ២ ម៉ូឌែល ៖
1. Samsung Galaxy S10
– ប្រើ Android Pie និង ស្រោបដោយ One UI ដំបូងគេ
– បំពាក់ជាមួយអេក្រង់ Infinity-O Display លាតធំកាន់តែភ្លឺច្បាស់ត្រជាក់ភ្នែកប្រភេទ Dynamic Amoled 6.1 អ៊ីង កោងស្អាត ដែលអាចបង្ហាញក្នុងកម្រិត QHD+ និង កម្រិត Aspect Ratio 19:9 ។
– បំពាក់ប្រព័ន្ធការពារទឹក និង ធូលី IP68
– មានរន្ធដោតកាស 3.5 mm ជាមួយប្រព័ន្ធសំឡេង ANK បែប Stereo
– បំពាក់ Chip Qualcomm Snapdragon 855
– Ram 6 GB Up, Rom 128 GB Up
– កាមេរ៉ាមុខ 10MP
– កាមេរ៉ាក្រោយ ៣ គ្រាប់ ទំហំ 12MP (wide angle/ 77 ដឺក្រេ) + 12MP (telephoto/ 45 ដឺក្រេ) + 16MP (ultra-wide/ 123 ដឺក្រេ)
– ថាមពលថ្ម 3400mAh
– USB Charge ឬ Wireless Charge
– Wireless PowerShare អាចបញ្ចូលថ្មទៅឱ្យ Galaxy Buds ឬ Galaxy Watch បានដោយមិនបាច់សាកថ្មតាមខ្សែគ្រាន់តែខ្នងទល់ខ្នងជាការស្រេច ។
– ស្កេនម្រាមដៃដោះសោរនៅលើអេក្រង់ផ្ទាល់តែម្តងដោយប្រើប្រព័ន្ធ Ultrasonic Fingerprint លឿន និង មានសុវត្ថិភាពខ្ពស់ ។
2. Samsung Galaxy S10+
– ប្រើ Android Pie និ ងស្រោបដោយ One UI ដំបូងគេ
– បំពាក់ជាមួយអេក្រង់ Infinity-O Display លាតធំកាន់តែភ្លឺច្បាស់ត្រជាក់ភ្នែកប្រភេទ Dynamic Amoled 6.4 អ៊ីង កោងស្អាតដែលអាចបង្ហាញក្នុងកម្រិត QHD+ និងកម្រិត Aspect Ratio 19:9 ។
– បំពាក់ប្រព័ន្ធការពារទឹក និង ធូលី IP68
– រន្ធដោតកាស 3.5 mm ជាមួយប្រព័ន្ធសំឡេង ANK បែប Stereo
– បំពាក់ Chip Qualcomm Snapdragon 855
– អង្គចងចាំ Ram 6GB រហូតដល់ 12GB, Rom 128 GB និង បន្ថែមក្រៅបានរហូតដល់ 1TB ។
– កាមេរ៉ាមុខ ២ គ្រាប់ភ្លោះ 10MP និង មួយគ្រាប់ទៀត 8MP ប្រភេទ សេនស័រ RGB Depth Len ។
– កាមេរ៉ាក្រោយ ៣ គ្រាប់ ទំហំ 12MP (wide angle/ 77 ដឺក្រេ) + 12MP (telephoto/ 45 ដឺក្រេ) + 16MP (ultra-wide/ 123 ដឺក្រេ)- ថាមពលថ្ម 4100mAh, USB Charge ឬ Wireless Charge ។
– Wireless PowerShare អាចបញ្ចូលថ្មទៅឱ្យ Galaxy Buds ឬ Galaxy Watch បានដោយមិនបាច់សាកថ្មតាមខ្សែគ្រាន់តែខ្នងទល់ខ្នងជាការស្រេច ។
– ស្កេនម្រាមដៃដោះសោរនៅលើអេក្រង់ផ្ទាល់តែម្តងដោយប្រើប្រព័ន្ធ Ultrasonic Fingerprint លឿន និង មានសុវត្ថិភាពខ្ពស់ ៕