សម័យនេះហើយនៅបោកដៃអីទៀត ! Samsung AddWashTM ជាជំនួយការបោកសម្លៀកបំពាក់ដ៏ចំណានសម្រាប់អ្នក
ភ្នំពេញ ៖ លោកអ្នកកំពុងតែជួបបញ្ហាក្នុងការបោកសម្អាតសម្លៀកបំពាក់ក៏ដូចជាមិនដឹងថាត្រូវស្វែងរកម៉ាស៊ីនបោកសម្លៀកបំពាក់ណាដែលល្អបំផុត និង អាចផ្តល់ជូនលោកអ្នកនូវផាសុកភាព ព្រមទាំងសន្សំសំចៃទាំងពេលវេលា និង ថវិកាមែនទេ ? ឈប់បារម្ភទៀតទៅ ! អ្វីដែលលោកអ្នកកំពុងស្វែងរក និង ត្រូវការបំផុតគឺនៅទីនេះ ! យើងសូមណែនាំម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ស៊េរីថ្មី បោកសម្អាតសម្លៀកបំពាក់បានស្អាតបំផុតដោយជួយថែរក្សាសម្លៀកបំពាក់របស់អ្នកបានយ៉ាងល្អ ។ ជាពិសេសផ្តល់ជូនផាសុកភាព ជួយសន្សំសំចៃខ្ពស់បំផុតជាមួយនឹងបច្ចេកវិជ្ជា Inverter ដែលជួយសន្សំសំចៃអគ្គិសនី និង មានភាពធន់ប្រើប្រាស់បានយូរ ។
អ្វីដែលពិសេសបំផុតសម្រាប់ម៉ូឌែល AddWashTM នេះគឺត្រូវបានរចនាឡើងជាមួយនឹងទ្វារខាងមុខដោយផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និង ភ្ជាប់មកជាមួយនឹងទ្វារតូចមួយទៀតដែលវាមានមុខងារក្នុងការបន្ថែមសម្លៀកបំពាក់ដែលលោកអ្នកភ្លេចដាក់ចូល ឬចង់បោកសម្អាតបន្ថែមនៅពេលម៉ាស៊ីនកំពុងបោកដោយមិនធ្វើឱ្យម៉ាស៊ីនផ្អាកដំណើរការនៅពេលលោកអ្នកបើកទ្វារ ឬគម្របដើម្បីបន្ថែមចំនួនសម្លៀកបំពាក់ ។
គួររំឭកផងដែរថា ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ស៊េរីថ្មី AddWashTM ទទួលបានវិញ្ញាបនបត្របញ្ជាក់ពី ENERGY STAR® ដែលផ្តល់ជូនការសន្សំសំចៃអគ្គិសនីខ្ពស់បំផុត ។ សាមសុង ស៊េរីថ្មី AddWashTM មានសំឡេងស្ងាត់ល្អមិនផ្តល់ការរំខានជាពិសេសភ្ជាប់មកយ៉ាងពិសេសជាមួយនឹងមុខងារ Super Speed ដែលអាចឱ្យលោកអ្នកពិនិត្យមើល និង ធ្វើការគ្រប់គ្រងតាមរយៈទូរស័ព្ទទំនើប (ស្មាតហ្វូន) របស់អ្នកបានផងដែរ ។
ដោយឡែកសម្រាប់មុខងារ Smart Care វិញគឺត្រូវបានផលិតឡើងសម្រាប់ធ្វើការវិភាគទៅលើបញ្ហានានានៃម៉ាស៊ីនបោកសម្លៀកបំពាក់ និង ផ្តល់ជូនដំណោះស្រាយមកវិញនៅលើទូរស័ព្ទដៃផ្ទាល់របស់លោកអ្នកតែម្តង ។ ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ស៊េរីថ្មី AddWashTM គឺជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក និង គ្រួសារជាទីស្រឡាញ់របស់អ្នក ។ ប្រសិនបើលោកអ្នកស្រឡាញ់សុខភាព អនាម័យ និង គិតដល់ពេលវេលាជាចម្បង សូមជឿជាក់លើម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ស៊េរីថ្មី AddWashTM ។
លោកអ្នកក៏អាចអញ្ជើញទៅទស្សនាដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប សាមសុង និង ដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុតបាន ឬក៏ទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕