ចាំអង្កាល់ទៀត ! Galaxy A7 បញ្ចុះតម្លៃពិសេសត្រឹមតែ ៣២៩ ដុល្លារ ហើយថែមទាំងមានកាដូទៀត !
អត់ទាន់មានស្មាតហ្វូន Galax A7 ប្រើមែនទេ ? ចឹងនៅឯអង់អីទៀត ! ទាន់មានប្រម៉ូសិនពិសេស តោះទិញម្នាក់មួយទៅ ! Galaxy A7 មានពណ៌ស្រស់ស្អាតខប់ៗ រូបរាងវិញពិតជាស័ក្តិសមសម្រាប់យុវវ័យសម័យទំនើបក្នុងសតវត្ស៍ទី ២១ នេះណាស់ ។ បើនិយាយពីសមត្ថភាព គឺសាហាវកប់ ! មានស្មាតហ្វូនមួយនេះនៅក្នុងដៃ ប្រៀបបាននឹងមានកាមេរ៉ាមួយអ៊ីចឹងដែរ ធ្វើឲ្យការថតរូបរបស់អ្នកដូចជាអ្នកជំនាញ ។ លោកអ្នកចង់លេងហ្គេមអីក៏បាន ចង់ថតរូបស្ទីលអីក៏បាន គឺឡូយខប់ៗតែម្តង !
ដើម្បីជាការតបស្នងសម្រាប់អតិថិជនក៏ដូចជាឱកាសអបអរពិធីចូលឆ្នាំប្រពៃណីចិនខាងមុខនេះ ក្រុមហ៊ុងសាមសុង ផ្តល់ជូននូវការបញ្ចុះតម្លៃយ៉ាងពិសេស $345 មកត្រឹមតែ $329 រួមជាមួយនឹងការថែមជូន Samsung Power Bank ទំហំ 10,000mAh ភ្លាម! នេះគឺជាតម្លៃល្អឥតខ្ចោះមិនធ្លាប់មាន និង ចំណេញស្រួលៗថែមទៀត ។ កម្មវិធីដ៏ពិសេសនេះគឺចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ ២០១៩ តែប៉ុណ្ណោះ !
បន្ទាប់ពីលោកអ្នកបានអានពីសមត្ថភាពរបស់ Galaxy A7 ក្រោមហើយ លោកអ្នកនឹងលែងមានការរារែងចិត្តទៀតហើយ ។ សម្រាប់ Galaxy A7 មានការរចនារូបរាង គឺថាឡួយខប់តែម្តង និង ផ្ចិតផ្ចង់បំផុត មានពណ៌ភ្លឺរលោងចែងចាំងនឹងទាន់សម័យតែម្តង ! ប្រព័ន្ធស្កេនក្រយ៉ៅដៃ (Fingerprint Scanner) របស់ Galaxy A7 នេះគឺស្ថិតនៅចំហៀងផ្នែកខាងស្តាំងាយស្រួលក្នុងការកាន់ និង ការស្កេនក្រយ៉ៅដៃបានលឿន រហ័សទាន់ចិត្ត និង សុវត្ថិភាពបំផុត ។ Galaxy A7 ប្រើប្រាស់នូវកញ្ចក់ 2.5D នៅផ្នែកខាងក្រោយរឹងមាំក្នុងការប្រើប្រាស់ និង មិនងាយឆ្កូតនោះទេ ។
Galaxy A7 មានថាមពលថ្មទំហំ 3300mAh ប្រើប្រាស់បានយូរអាចចាក់តន្ត្រីបានដល់ទៅ ៤៨ ម៉ោង រ៉េម 4GB និង ម៉េមូរី 64GB ហើយអាចបន្ថែមនូវ microSD ទំហំដល់ទៅ 512GB ថែមទៀត ។ វាប្រើប្រាស់នូវប្រព័ន្ធសំឡេង Dolby Atmos គុណភាពសំឡេងដូចចាក់បញ្ចាំងនៅក្នុងរោងកុន ។ Galaxy A7 មានជម្រើស ៣ ពណ៌ទាន់សម័យទាក់ទាញខ្លាំងគឺពណ៌ខៀវ មាស និងខ្មៅ ។ ស្មាតហ្វូននេះមានអេក្រង់ស្ទីលថ្មីធំលាតកប់គែម 6.0” FHD+ Super AMOLED Infinity Display កាមេរ៉ាខាងក្រោយ ៣ គ្រាប់ថតរូបភាពរស់រវើក ពន្លឺច្បាស់ត្រជាក់ភ្នែក ៖ 5MP (f2.2) ជាប្រភេទ Depth Camera សម្រាប់ថតផ្ទៃខាងក្រោយព្រាលដាច់ស្អាតបំផុតជាមួយនឹងមុខងារ Live Focus, 24MP F1.7 ជាប្រភេទ Main Camera មានសមត្ថភាពនៅក្នុងការថតរូបភាពបានច្បាស់ស្រស់ស្អាត និង ប្លង់នៅទីងងឹត និង 8MP ជាប្រភេទ Ultra-Wide មានមុខងារថតប្លង់ទូលាយដល់ទៅ 120 ដឺក្រេដែលអ្នកនឹងទទួលបាននូវរូបភាពដ៏ស្រស់ស្អាតពេញចិត្តតែម្តង រួមជាមួយកាមេរ៉ាមុខ 24MP F2.0 សម្រាប់ថតរូបភាពស៊ែលហ្វី (Selfie) ស្រស់ស្អាត ខ្យូតៗដោយមិនចាំបាច់កែច្រើនទេ ។
មិនថាលោកអ្នកទៅដើរលេងកន្លែងណានោះទេ អ្នកគ្រាន់តែយក Galaxy A7 តាមខ្លួន ហើយថតស្ទីលអីក៏បានគឺថាឡូយស្អាតពេញចិត្តហ្មង ! សូមកុំឲ្យឱកាសដ៏ល្អ នេះកន្លងហួសអោយសោះ ។ សូមអញ្ចើញមកកាន់សាខា និង ដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុងណាមួយដែលនៅជិតលោកអ្នកបំផុតឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ។
** លក្ខខណ្ឌផ្សេងៗត្រូវអនុវត្ត ៕