ម៉ាស៊ីនបោកគក់ ៣ ម៉ូឌែលពី សាមសុង ផ្តល់ជូននូវទំនុកចិត្តខ្ពស់ និង មានការសន្សំសំចៃបំផុត !
តើលោកអ្នកកំពុងតែស្វែងរកម៉ាស៊ីនបោកគក់សម្លៀកបំពាក់ដែលមានគុណភាពល្អធ្វើការបោកបានស្អាត សន្សំសំចៃអគ្គីសនីខ្ពស់ ចំណា យពេលវេលាតិច ថែមទាំងមានបច្ចេកវិជ្ជាទំនើបទៀតមែនទេ ? ដើម្បីងាយស្រួលដល់លោកអ្នកក្នុងការជ្រើសរើសម៉ាស៊ីនបោកគក់ដែលល្អ ហើយគ្មានការខកបំណងនៅថ្ងៃក្រោយ យើងសូមធ្វើការណែនាំម៉ាស៊ីនបោកគក់ស៊េរីទំនើបចំនួន ៣ ម៉ូឌែលពី សាមសុង ដែលផ្តល់ជូនលោកអ្នកនូវការបោកគក់បានយ៉ាងស្អាតអស្ចារ្យ ផ្តល់នូវផាសុកភាព មានភាពសន្សំសំចៃទាំងពេលវេលា និង ថវិកា ដោយសារតែមានបច្ចេកវិជ្ជា Inverter ជួយសន្សំសំចៃអគ្គីសនីបានខ្ពស់បំផុត និង ប្រើប្រាស់ធន់ថែមទៀត ។
មិនត្រឹមតែប៉ុណ្ណោះ បើលោកអ្នកជាវឥឡូវនេះ នឹងមានប្រម៉ូសិនទិញបានអាំងប៉ាវត្រលប់មកវិញភ្លាមៗពីសាមសុង ក្នុងឱកាសអបអរសារទរចូលឆ្នាំចិនឆ្នាំថ្មីខាងមុខ ។ តើម៉ាស៊ីនបោកគក់ទាំងបីម៉ូឌែលនោះមានលក្ខណៈសម្បត្តិដូចម្ដេចទៅ ? សូមមើលការរៀបរាប់ខាងក្រោម ៖
1/ ម៉ាស៊ីនបោកគក់ Samsung AddWash™
Samsung AddWash™ ជាម៉ាស៊ីនបោកទំនើបស៊េរីថ្មីមានទ្វារខាងមុខផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និង ភ្ជាប់មកជាមួយទ្វាតូចមួយដែលបំពាក់បន្ថែម ហើយវាមានតួនាទីជួយសម្រួលក្នុងការបន្ថែមខោអាវដែលលោកអ្នកភ្លេចនៅពេលដែលម៉ាស៊ីនកំពុងដំណើរការ ។ Samsung AddWash™ ទទួលបានវិញ្ញាបនប័ត្រពី ENERGY STAR® ផ្តល់ជូននូវការសន្សំសំចៃភ្លើងអគ្គិសនីខ្ពស់បំផុត ។ Samsung AddWash™ មានសំឡេងស្ងាត់ មិនផ្តល់នូវការរំខាន ជាពិសេសភ្ជាប់មកជាមួយនឹងមុខងារ Super Speed ដែលអាចឲ្យអ្នកពិនិត្យមើល និង គ្រប់គ្រងម៉ាស៊ីនបោកគក់តាមរយៈស្មាតហ្វូនរបស់អ្នកផ្ទាល់ផងដែរ ។ ចំពោះមុខងារ Smart Care វិញគឺសម្រាប់វិភាគទៅលើបញ្ហានៃម៉ាស៊ីនបោកគក់ និង ផ្តល់ជូនដំណោះស្រាយត្រឡប់មកវិញចេញពីទូរស័ព្ទដៃផ្ទាល់តែម្តង ។
2/ ម៉ាស៊ីនបោកគក់ Samsung ActiveDual wash™
Samsung ActiveDual wash™ ភ្ជាប់ជាមួយនឹងកាធុនជ័ររាងអង្កាញ់ៗសម្រាប់ការដុស និង ត្រាំសម្លៀកបំពាក់ មុននឹងដាក់បោកគក់ក្នុងម៉ាស៊ីន វាជួយឲ្យអ្នកប្រើប្រាស់អាចធ្វើការងារ ដុស និង ត្រាំសម្លៀកបំពាក់ នៅក្នុងម៉ាស៊ីនបោកគក់តែម្តង ដោយមិនរញ៉េរញ៉ៃ និង កាត់បន្ថយពេលវេលា និង ភាពនឿយហត់របស់អ្នកប្រើប្រាស់ ។ Samsung ActiveDual wash™ ភ្ជាប់ជាមួយនឹងស្លាបចក្រ ៦ សម្រាប់វាយបំបែកម្សៅសាប៊ូរលាយបានល្អនៅក្នុងទឹកបង្កើតបានជាពពុះសាប៊ូ ហើយជ្រាបចូលទៅជម្រះស្នាមប្រឡាក់ក្នុងសាច់ក្រណាត់បានយ៉ាងល្អ។ អ្នកក៏អាចបញ្ជា និង គ្រប់គ្រងទៅលើម៉ាស៊ីនបោកគក់ Samsung ActiveDual wash™ តាមរយៈកម្មវិធី Smart Check ចេញពីទូរស័ព្ទ ដៃដោយមិនចាំបាច់អង្គុយអានសៀវភៅណែនាំនោះទេ ។
3/ ម៉ាស៊ីនបោកគក់ Samsung Drum
Samsung Drum គឺជាប្រភេទម៉ាស៊ីនបោកគក់ទ្វារចំហៀងដ៏ស្រស់ស្អាតដែលបំពាក់នូវបច្ចេកវិជ្ជាទំនើបជាមួយនឹងមុខងារឆ្លាតវៃជាច្រើនដែលធ្វើឱ្យការបោកគក់បានស្អាត កាន់តែងាយស្រួល និង សន្សំសំចៃអគ្គិសនីខ្ពស់បំផុត (Digital Inverter) ។ Samsung Drum ប្រើប្រាស់នូវបច្ចេកវិជ្ជា Steam Cycle ជាការបោកគក់ដោយប្រើចំហាយទឹកក្តៅ ហើយមានប្រសិទ្ធិភាពខ្ពស់ក្នុងការសម្លាប់មេរោគដូចជា បាក់តេរី មេរោគផ្សិត និង អាឡែកហ្ស៊ីផ្សេងៗ បានរហូតដល់ 99.9% ក៏ដូចជាបច្ចេកវិជ្ជា Eco bubble ដោយរួមបញ្ចូលគ្នានៃកម្លាំងខ្យល់ ទឹក និង ពពុះសាប៊ូដែលអាចជ្រាបចូលទៅក្នុងសាច់ក្រណាត់បានយ៉ាងលឿនជាងទឹកសាប៊ូធម្មតាដល់ទៅ ៤០ ដង ។
វាក៏ភ្ជាប់ជាមួយនឹងទ្វារតូចមួយសម្រាប់សម្រួលក្នុងការបន្ថែមសម្លៀកបំពាក់ដែលភ្លេចចូលទៅក្នុងម៉ាស៊ីនដែលកំពុងតែដំណើរការនេះ ។ រឹតតែអស្ចារ្យជាងនេះទៀតនោះ មុខងារ Bedding និង Baby Care គឺល្អខ្លាំងសម្រាប់អ្នកម្តាយដែលមានបុត្រធីតាតូចៗព្រោះក្មេងតូចមានស្បែកខ្ចី ដែលជាហេតុធ្វើឲ្យពួកគេងាយនឹងអាឡែកហ្ស៊ី នៅពេលដែលគាត់ស្លៀកសម្លៀកបំពាក់ដែលបោកមិនស្អាត ។
*** ម៉ាស៊ីនបោកគក់ សាមសុង គឺជាជម្រើសល្អបំផុតសម្រាប់អ្នក ។
អ្នកស្រឡាញ់សុខភាព អនាម័យ និង គិតដល់ពេលវេលាជាចំបង ជឿជាក់បានលើម៉ាស៊ីនបោកគក់សាមសុងទាំងនេះ ។ សូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និង ដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕