ស្រាបៀរ Tiger ធ្វើឲ្យពិធីបុណ្យចូលឆ្នាំខ្មែរកាន់តែមានអត្ថន័យ ជាមួយការជួបជុំ និងការសម្តែងដ្រូននៅលើអាកាសដ៏អស្ចារ្យ!
ភ្នំពេញ [១៥ មេសា ២០២៤] – ការអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដ៏រីករាយ កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា កន្លងទៅនេះ ឃើញថាចំនួននៃការចូលរួមអបអរបានកើនឡើងគួរឱ្យកត់សម្គាល់តាមរយៈសកម្មភាពសប្បាយៗជាច្រើន ដែលបានរៀបចំឡើងនៅ Tiger Headquarters ក្នុងខេត្តសៀមរាប រាជធានីភ្នំពេញ និងក្រុងប៉ោយប៉ែត។ ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍នេះមិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយ និងការលេងទឹកកម្សាន្តប៉ុណ្ណោះទេ ថែមទាំងបានកំណត់នូវស្តង់ដាថ្មី នៃការអបអរឆ្នាំថ្មីប្រកបដោយភាពច្នៃប្រឌិតនៅក្នុងប្រទេសកម្ពុជាផងដែរ។
នៅល្ងាចថ្ងៃទី១៤ ខែមេសា អ្នកចូលរួមសង្រ្កាន្តក្នុងខេត្តសៀមរាបក៏បានទស្សនាការសម្ដែងដ្រូននៅលើអាកាសដ៏គួរឱ្យស្ញប់ស្ញែង ដែលនាំមកឮជូនដោយស្រាបៀរ Tiger។ ការបង្ហោះដ្រូន បានបំភ្លឺផ្ទៃមេឃយ៉ាងអស្ចារ្យ ដែលផ្ទាំងទស្សនីយភាពនេះ គឺជាការរួមបញ្ចូលគ្នា រវាងពន្លឺ និងភ្លើងពណ៌ គួបផ្សំនឹងបច្ចេកវិទ្យាបែបច្នៃប្រឌិត រឹតតែទាក់ទាញចិត្តអ្នកទស្សនា។ ព្រឹត្តិការណ៍នេះ បានស្ដែងឱ្យឃើញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់ការអបអរពិធីបុណ្យប្រពៃណីជាតិ ជាមួយនិងភាពទំនើបទាន់សម័យ ដោយបាននាំយកនូវបទពិសោធនៃការកម្សាន្តបែបអន្តរជាតិមួយចំនួន មកក្នុងពិធីបុណ្យបែបប្រពៃណីជាតិក្នុងស្រុកដោយជោគជ័យ។
គំនិតផ្តួចផ្តើមក្នុងការរួមបញ្ចូលការកម្សាន្តថ្មីបែបនេះ ពិតជាទទួលបាននូវលទ្ធផលគួរជាទីគាប់ចិត្ត។ លើសពីនេះ Willem Van Den Wijngaart នាយកគ្រប់គ្រងផ្នែកទីផ្សារនៃក្រុមហ៊ុន HEINEKEN Cambodia បានសម្តែងការពេញចិត្តជាខ្លាំងចំពោះគំនិតផ្តួចផ្តើមមួយនេះ។ លោកបានលើកឡើងថា៖ «ការចូលរួមជាផ្នែកមួយនៃការប្រារព្ធពិធីដ៏ធំនេះ គឺជាបទពិសោធដ៏អស្ចារ្យមួយ»។ គោលបំណងរបស់យើងគឺចង់បង្កើតការជួបជុំ និងផ្ដល់នូវបទពិសោធថ្មីប្លែកមិនអាចបំភ្លេចបាន ជូនដល់អ្នកចូលរួមទាំងអស់គ្នា។
មិនត្រឹមតែប៉ុណ្ណោះ ស្រាបៀរ Tiger បានរៀបចំនូវកំប៉ុងយក្សជាច្រើនក្នុងតំបន់កម្សាន្ត សម្រាប់ឱ្យអ្នកចូលរួមអាចបន្ថែមទឹកសម្រាប់លេងដោយសេរី នៅខេត្តសៀមរាប និងប៉ោយប៉ែតផងដែរ។ ការរៀបចំបានធ្វើឡើងដោយយកចិត្តទុកដាក់បំផុត ដើម្បីប្រាកដថាអ្នកចូលរួមទាំងអស់អាចទទួលបាននូវការកម្សាន្ដសប្បាយរីករាយ និងពុំមានបង្កការរំខានណាមួយឡើយ។
ទន្ទឹមនឹងនេះដែរ! តន្ត្រីបានដើរតួយ៉ាងសំខាន់ក្នុងការញុំាងឱ្យព្រឹត្តិការណ៍នេះកាន់តែសប្បាយរីករាយ តាមរយៈវត្តមាន ឌីជេ ល្បីៗជាច្រើនរូប ដែលបានចូលរួមបង្កបរិយាកាសដ៏រំភើបរីករាយ ជាមួយនឹងបទភ្លេងដ៏ញាក់កន្រា្តក់អារម្មណ៍ ដែលអង្រួនបេះដូងអ្នកចូលរួមគ្រប់រូបឱ្យឈរលែងនឹង។ ពេលវេលាដ៏អស្ចារ្យនេះ បានធ្វើឱ្យប្រជាជនក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិមានភាពប្លែកភ្នែកជាមួយនិងការកម្សាន្តដ៏សប្បាយៗជាច្រើនក្នុងពេលរាត្រី ដែលរៀបចំឡើងដោយស្រាបៀរ Tiger ហើយនាំមកនូវស្នាមញញឹម និងការអបអរយ៉ាងអធឹកអធម។
លើសពីទទួលបានការកម្សាន្ត! អ្នកចូលរួមក៏មានឱកាសឈ្នះរង្វាន់ជាច្រើនថែមទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ ស្រាបៀរTiger ក៏បានយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពរបស់អ្នកចូមរួមដោយយុទ្ធនាការ “ពេលស្រវឹង សូមកុំបើកបរ”។ យើងបានផ្តល់នូវកូដបញ្ចុះតម្លៃ 6000រៀល តាមរយៈការធ្វើដំណើរតាម Grab នៅក្នុងទីក្រុងភ្នំពេញ និង ខេត្តសៀមរាបរយៈពេល ៤ ថ្ងៃនេះ។
អ្នកចូលរួមបានលើកឡើងនូវចំណាប់អារម្មណ៍បែបវិជ្ជមាន យ៉ាងដូច្នេះថា “ការចូលរួមកម្មវិធី របស់ ស្រាបៀរ Tigerពិតជាទទួលបាននូវបទពិសោធដ៏ថ្មីប្លែក” –កញ្ញា បុប្ផាវត្តី បុគ្គលិកក្រុមហ៊ុនឯកជន។ “វាពិតជាល្អមែនទែន ក្នុងការធ្វើអ្វីដែលថ្មី ហើយប្លែក ខុសពីទម្លាប់ធម្មតារបស់ខ្ញុំ ហើយខ្ញុំពិតជារីករាយក្នុងការចូលរួមជាមួយស្រាបៀរTiger នៅព្រឹត្តិការណ៍ថ្មីៗបន្តបន្ទាប់ទៀត”។
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ បានប្រព្រឹត្តទៅដោយរលូនប្រកបដោយភាពរីករាយក្រៃលែង។ ស្រាបៀរ Tiger ប្តេជ្ញាបន្តផ្ដល់ជូននូវអ្វីដែលថ្មីប្លែក ពោរពេញទៅដោយភាពច្នៃប្រឌិត ដើម្បីរួមចំណែកក្នុងសហគម ហើយយើងនៅតែជាក្រុមហ៊ុនមួយដែលជាជម្រើសដ៏សំខាន់បំផុត ក្នុងឱកាសប្រារព្ធការអបអរផ្សេងៗ។
នាពេលខាងមុខនេះ! ស្រាបៀរ Tiger នឹងនៅតែបន្តនាំមកនូវឱកាសជួបជុំដ៏អស្ចារ្យបែបនេះជាបន្តទៀត។ រង់ចាំចូលរួមអបអរជាមួយគ្នា ក្នុងព្រឹត្តិការណ៍ថ្មីៗដ៏រំភើបរីករាយជាច្រើនទៀត នាពេលឆាប់ៗខាងមុខ។
ចែករំលែកពេលវេលាដ៏រីករាយជាមួយគ្នា និងត្រៀមខ្លួនទទួលយកបទពិសោធដ៏អស្ចារ្យជាច្រើនទៀត ពី ស្រាបៀរ Tiger។ IT’S TIGER TIME! CHEERS!
សម្រាប់ពត៌មានបន្ថែម សូមតាមដានគេហទំព័រ Tiger Beer | Facebook or Tiger Beer KH l Instagram (សម្រាប់អ្នកដែលមានអាយុ18ឆ្នាំឡើងទៅ)