ចង់ដឹងទេថា តើមានអ្វីពិសេសពី OPPO F9 ?
ប្រិយមិត្តប្រហែលជាធ្លាប់បានដឹងរួចមកហើយថា សែស្រឡាយទូរស័ព្ទឆ្លាតវៃ OPPO ជំនាញខ្លាំងបំផុតខាងថតរូបស៊ែលហ្វី និង ថតពេលយប់ដែលនេះជាលក្ខណៈពិសេសមួយ ទូរស័ព្ទម៉ាកល្បីៗដទៃទៀតអាចនឹងមានដូច ឬសមត្ថភាពប្រហាក់ប្រហែលគ្នា ។ ប៉ុន្តែមានលក្ខណៈពិសេសមួយដែល OPPO បានបញ្ចូលទៅម៉ូដែល F9 ដែលធ្វើម៉ាកល្បីៗដទៃទៀត ចង់ផ្ងារជើងត្រង់បច្ចេកវិជ្ជាសាកថ្មលឿន VOOC Flash Charge សាក ៥ នាទី និយាយ ២ ម៉ោង ។ គួរឲ្យរំឭកផងដែរបច្ចេកវិជ្ជាសាកថ្មលឿន VOOC Flash Charge បានបំពាក់មកជាមួយត្រកូល F តាំងពី F1Plus និង F3 Plus ។
F9 មាន ៤ ពណ៌ សម្រាប់ជ្រើសរើសគឺពណ៌ខៀវ (Twilight Blue) ពណ៌ក្រហម (Sunrise Red) ពណ៌ស្វាយ (Starry Purple) ដែលសុទ្ធតែជា ពណ៌ពេញនិយមសម្រាប់អ្នកប្រើប្រាស់ ហើយថ្មីចុងក្រោយមួយទៀត គឺបៃតងលាយស (Jade Green) ។ លើសពីនេះទៅ ទៀត ពណ៌ថ្មីចុងក្រោយ គឺបៃតងលាយស (Jade Green) ក៏បានបង្ហាញរូបរាងយ៉ាងស្រស់ស្អាតនៅក្នុងវីដេអូថ្មីអ្នកនាង ពេជ្រ សោភា របស់ក្រុមហ៊ុន OPPO ទៀតផង ។ វីដេអូ «Lock សោរបេះដូង» មានការគាំទ្រយ៉ាងច្រើន ជាពិសេសបានជំរុញដល់ការលក់ OPPO F9 ឲ្យមានការកើនឡើង ក្នុងនោះគឺការលក់ចេញពណ៌មានចំនួនកំណត់ បៃតងលាយស (Jade Green) ធ្វើឱ្យអស់ពីស្តុកតែម្តង ។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ដើម្បីជាកាដូតបស្នងទៅកាន់អតិថិជនសម្រាប់ឆ្នាំថ្មី ដោយរាល់ការជាវ OPPO F9 គិតចាប់ ពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ នឹងទទួលបានបណ្ណធានាលើអេក្រង់ដែលមានសុពលភាព ៦ ខែគិតចាប់ពីថ្ងៃដែលបានជាវ ។ ប្រសិនបើអេក្រង់មានការបែកបាក់ ឬខូចខាតអតិថិជនអាចប្រើបណ្ណធានាអេក្រង់នេះ ដើម្បីផ្លាស់ប្ដូរយកអេក្រង់ថ្មីបានចំនួនមួយដងដោយមិនគិតថ្លៃពី OPPO Service center ។ ប៉ុន្តែបើមានការបាត់បង់នូវបណ្ណធានានេះនោះលោកអ្នកនឹងមិនអាចទទួលបាននូវអត្ថប្រយោជន៍នេះឡើយ ៕
មើលមុខងារស្របនឹងតម្លៃសមរម្យ ៣៣៩ ដុល្លារអាមេរិក OPPO F9 ចំណុចពិសេសជាច្រើនទៀតដូចជា ៖
• អេក្រង់បែបដំណក់ទឹក (Water drop Screen) ទំហំ ៦,៣ អ៊ីង FullHD+
• រចនាស្រោបស៊ុមពណ៌មាស និង មានពណ៌បៃតងថ្មីដែលពណ៌នេះប្រៀបដូចជាត្បូងមរកត
• ថាមពលថ្មទំហំធំ ៣៥០០ មិល្លីអំពែ
• បច្ចេកវិជ្ជាសាកថ្មលឿន VOOC Flash Charge សាកថ្ម ៥ នាទីនិយាយបាន ២ ម៉ោង
• បច្ចេកវិជ្ជា AI Beauty 2.1 ដែលធ្វើឲ្យការថតរូបកាន់តែស្រស់ស្អាត
• បច្ចេកវិជ្ជាដោះសោរដោយការស្គែនមុខ (Facial Unlock)
• កាមេរ៉ាមុខ ២៥ មេហ្គាភិចស៊ែលកាមេរ៉ា ក្រោយ ១៦+២ មេហ្គាភិចស៊ែល
• ដើរដោយ Color OS 5.2 និង ប្រព័ន្ធដំណើរការ Android 8.1 មានRam 6GB និង មេម៉ូរី 64GB ។
សែស្រឡាយទូរស័ព្ទឆ្លាតវៃ OPPO បានហក់សន្ទុះលក់ដាច់ខ្លាំងមែនទែន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ លើទីផ្សារអន្តរជាតិ ។ ចំណែកឯក្នុងប្រទេសយើងវិញក៏មិនអន់ដែរ រហូតដល់ម៉ូដែលខ្លះដាច់ស្តុកថែមទៀតផង ដូច្នេះហើយបានជាមានពេលខ្លះ OPPO បើកការកុម្ម៉ង់ទុកជាមុនរាល់ពេលចេញម៉ូដែលថ្មីៗ ។ យ៉ាងណាមិញយើងចាំមើលថា OPPO នឹងមានចេញនូវម៉ូដែលថ្មីអ្វីបន្តទៀត នៅពេលឆាប់ៗខាងមុខនេះ ? បន្ទាប់ពីម៉ូដែលOPPO F9 ទទួលបានការជោគជ័យរួចមកហើយ ៕