ឆាប់ៗនេះនឹងមានអ្វីប្លែកក្នុងកម្មវិធី «សម្ពោធស្មាតហ្វូន OPPO Reno11 Series 5G» ?
ការទន្ទឹងរង់ចាំជាយូររបស់លោកអ្នកពិតជាមិនខកបំណងឡើយ! ឆាប់ៗនេះ អ្នកប្រាកដជាភ្ញាក់ផ្អើលជាមួយកម្មវិធីសម្ពោធជាផ្លូវការរបស់ស្មាតហ្វូន OPPO Reno11 Series 5G និង ជាមហាកិត្តិយសដ៏ធំក្រៃលែងដែលព្រះនាង ជេនណា បានផ្តល់វត្តមានជាភ្ញៀវកិត្តិយស រួមទាំងតារាតំណាងទាំង ៣ របស់ OPPO គឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និង រ៉េត ស៊ូហ្សាណា ព្រមទាំងតារាកិត្តិយសជាច្រើនរូបទៀត។
បើយោងតាម Poster ដែលក្រុមហ៊ុន OPPO បានបង្ហោះ និង តាមការបង្ហើបឲ្យដឹង គឺលើកនេះ OPPO នឹងដាក់សម្ពោធនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G មានចំនួន ៣ ម៉ូដែលរួមមាន Reno11 5G, Reno11 F 5G និង Reno11 Pro 5G ដែលជាស្មាតហ្វូនជំនាញលើការថតរូបបែប Portrait ។ ជាមួយគ្នានេះផងដែរ OPPO ក៏នឹងដាក់សម្ពោធនូវផលិតផលថ្មីៗជាច្រើនទៀតរួមមាន OPPO Watch, OPPO Pad Neo, OPPO Enco Buds 2 និង ColorOS14 ផងដែរ។
តោះ! ត្រៀមទាំងអស់គ្នា! ចង់ដឹងព័ត៌មានលម្អិត សូមរង់ចាំទស្សនាកម្មវិធី «សម្ពោធជាផ្លូវការ OPPO Reno11 Series 5G» នៅថ្ងៃសៅរ៍ ទី24 ខែកុម្ភៈ 2024 វេលាម៉ោង ៣ រសៀលតទៅ ដែលមានការផ្សាយផ្ទាល់នៅលើផេគ OPPO ហើយលើកនេះបើខកខានក្នុងការទស្សនាប្រៀបដូចបោះបង់ឱកាសឈ្នះរង្វាន់ធំៗជាច្រើនពី OPPO ដែលរង្វាន់មានដូចជា ទូរស័ព្ទ OPPO Reno11 5G និង ថេប្លេត OPPO Pad Neo ជាច្រើនរង្វាន់៕