បានទាំងសុខភាព ឈ្នះទាំងរង្វាន់! ទិញផលិតផលទឹកដោះគោ អង្គរមីល មានឱកាសឈ្នះរង្វាន់ ម៉ូតូហុងដាវេវ ស៊េរីថ្មី សរុបចំនួន ៥០គ្រឿង!
នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅនេះ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោ ដ៏ធំតែមួយគត់ នៅព្រះរាជាណាចក្រកម្ពុជា បានធ្វើសន្និសីទសារព័ត៌មានបើកបង្ហាញកម្មវិធីឈ្នះរង្វាន់ «កោសឈ្នះ កោសឈ្នះ កោសឈ្នះ» និង អ្នកឈ្នះរង្វាន់ធំដំបូងចំនួន ០២ រូប ពីផលិតផលទឹកដោះ អង្គរមីល ដែលបានធ្វើឡើងនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ។
នៅក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាននោះ គេសង្កេតឃើញមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី អ្នកសារព័ត៌មានគ្រប់ស្ថាប័ន មានកាសែត និង ទូរទស្សន៍ ភ្ញៀវកិត្តិយសជាអតិថិជនយ៉ាងច្រើន។ ស្របគ្នានឹងការប្រកាសពីកម្មវិធីឈ្នះរង្វាន់នេះដែរ ថ្នាក់ដឹកនាំក្រុមហ៊ុនក៏បានលើកឡើងថា ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ព្រមទាំងអាណាព្យាបាលទាំងអស់ ដោយក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះប្អូនៗកុមារ អំពីបញ្ហាអាហាររូបត្ថម្ភ។ ក្នុងគោលបំណងផ្តល់អាហាររូបត្ថម្ភ ដល់ប្រជាជនកម្ពុជា ពិសេសដល់កុមារតូចៗ ទាំងប្រាជ្ញា និង ស្មារតី។ គ្រប់សង្វាក់ផលិតកម្មដែលផលិត «ទឹកដោះគោ ម៉ាកអង្គរមីល» ត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និង យកចិត្តទុកដាក់ជាទីបំផុត ចាប់តាំងពីវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច។
បើនិយាយពីវត្ថុធាតុដើម សុទ្ធសឹងតែបាននាំចូលពីបណ្តាប្រទេសនានា លើពិភពលោក ដូចជា ៖ សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក អាល្លឺម៉ង់ អូស្រ្តាលី ញ៉ូវស៊ែឡែន អេស្ប៉ាញ ប៉ូឡូញ ជាដើម។ល។ ជាមួយគ្នានោះ រោងចក្រក៏បានបំពាក់ដោយ បចេ្ចកវិទ្យាផលិតចុងក្រោយ និង ស្វ័យប្រវត្តិ ប្រកបដោយអនាម័យ និង សុវត្ថិភាពខ្ពស់ ពីប្រទេសស៊ុយអ៊ែត ដែលទទួលស្គាល់ចំណាត់ថ្នាក់ពិភពលោក ដែលមានម៉ាកយីហោ តេត្រាភែក (Tetra Pak)។ រាល់សង្វាក់ផលិតកម្ម ផលិតផលទឹកដោះគោ គឺបានគោរពតាមស្តង់ដារគុណភាពជាតិ និង គុណភាពអន្តរជាតិ ដោយមិនប្រើប្រាស់សារធាតុរក្សាទុកបានយូរឡើយ។ មិនតែប៉ុណ្ណោះ រោងចក្រថែមទាំងទទួលបានសញ្ញាបត្រហាទ្បាល សញ្ញាបត្របញ្ជាក់ពីគុណភាព ស្តង់ដារអន្តរជាតិ ISO 9001: 2015 និង សញ្ញាបត្រសុវត្ថិភាពចំណីអាហារ FSSC 22000 ទៀតផង។
មកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បាន និងបន្តបន្ថែមទុនវិនិយោគឥតឈប់ឈរ គិតមកដល់ពេលនេះ ទុនវិនិយោគរបស់ក្រុមហ៊ុន បានកើនដល់ ៤១ លានដុល្លារសហរដ្ឋអាមេរិក ហើយផ្ទៃដីផលិតរបស់រោងចក្រ កើនឡើងដល់ ៦ ហិចតា ដោយផលិតទឹកដោះគោដែលមានម៉ាកយីហោ «អង្គរមីល» និង កំពុងផ្តល់ការងារជូនកម្មករនិយោជិតចំនួន ៦១៣ នាក់ ហើយថែមទាំងបានចូលរួមចំណែកបង់ពន្ធចូលថវិកាជាតិ ចន្លោះពី ៨-១១ លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗទៀតផង។
ដើម្បីផ្តល់សុខភាពល្អ ដល់អ្នកប្រើប្រាស់ទាំងអស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី នឹងបន្តវិនិយោគឥតឈប់ឈរ ទៅលើសង្វាក់ផលិតកម្ម ជាមួយនិងបចេ្ចកវិទ្យាស្វ័យប្រវត្តិចុងក្រោយ របស់ពិភពលោក ដោយប្រើពាក្យស្លោកថា «អង្គរមីល ល្អសម្រាប់សុខភាពអ្នក»។ មិនតែប៉ុណ្ណោះ រោងចក្របានបំពាក់នូវប្រព័ន្ធពន្លឺព្រះអាទិត្យ សម្រាប់ផ្គត់ផ្គង់ចរន្តបន្ថែមដល់ការផលិត ផលិតផលអង្គរមីល ដើម្បីចូលរួមចំណែកក្នុងការការពារបម្រែបម្រួលអាកាសធាតុ។
ចំពោះសង្វាក់នៃការផលិតវិញ ក្នុងមួយឆ្នាំៗ រោងចក្រ អង្គរ ឌែរី ប្រូដាក ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ មានលទ្ធភាពផលិត ទឹកដោះគោ (UHT) ចំនួន ៥៤ លានលីត្រ, ផលិតយ៉ាអ៊ួរ ចំនួន ២២ លានកែវ, ទឹកដោះគោស្រស់ ១០០% រសជាតិសាប និង រសជាតិផ្អែម ចំណុះ ១ លីត្រ ទឹកដោះគោជូរ (ប្រភេទប្រូបាយអូទិច) ម៉ាកប្រូប៊ី និង ផលិតទឹកដោះគោខាប់ ចំនួន ៦៥ លានកំប៉ុង ក្នុងមួយឆ្នាំៗ។
និយាយដោយឡែក ចំពោះផលិតផលទឹកដោះគោ អាដេអឹម ១១០ ម.ល និង ១៨០ ម.ល វិញគឺត្រូវបានផលិត និងវេចខ្ចប់ ដោយប្រអប់ក្រដាសបរិស្ថាន អាស៊ិបទិក (Aseptic pack) ដែលបានផលិត និង ផ្គត់ផ្គង់ពីប្រទេសសឹង្ហបុរី (សាំងហ្គាពួរ) ដែលវាជាប្រភេទប្រអប់ក្រដាសមាន ៦ ស្រទាប់ ឆ្លាស់គ្នាការពារ និង វេចខ្ចប់ផលិតផលទឹកដោះគោ អាដេអឹម ១១០ ម.ល និង ១៨០ ម.ល បានយ៉ាងល្អជាទីបំផុត ៖
-ស្រទាប់ទី ១ ទី ២ ទី៤ ទី ៦៖ ជាស្រទាប់ប៉ូលីអីធីឡែន (Polyethylene) ដែលជួយការពារផលិតផល ពីសំណើមបរិយាកាសខាងក្រៅ ហើយក៏មានតួនាទី បន្សីភ្ជាប់ស្រទាប់ដទៃៗទៀត ផងដែរ។
-ស្រទាប់ទី ៣៖ ជាស្រទាប់អាលុយមីញ៉ូម ជួយការពារប្រឆាំងអ៊ុកស៊ីតកម្ម ការពារគុណភាពអាហារូបត្ថម្ភ និង រក្សារសជាតិដើម របស់ផលិតផលបានល្អប្រសើរបំផុត។
-ស្រទាប់ទី ៥ ៖ ជាស្រទាប់ក្រដាស ដែលជួយឱ្យប្រអប់ក្រដាសបរិស្ថាននេះ មានភាពរឹងមាំ និង ធ្វើឱ្យផ្ទៃប្រអប់រលោងស្មើបានល្អ។
បន្ទាប់ពីការលើកឡើងខាងលើនេះ ក្រុមហ៊ុនក៏បានបញ្ជាក់ពីកម្មវិធី «កោសឈ្នះ កោសឈ្នះ កោសឈ្នះ» ដែលមានការផ្តល់ជូននូវរង្វាន់ម៉ូតូហុងដាវេវ ស៊េរីថ្មី សរុបចំនួន ៥០ គ្រឿង និង រង្វាន់ទឹកដោះគោ អាដេអឹម រាប់ម៉ឺនកេស បន្ថែមទៀត ដើម្បីថ្លែងអំណរគុណដល់ការគាំទ្រយ៉ាងពេញទំហឹងពីអ្នកម្តាយគ្រប់រូប ក៏ដូចជាអតិថិជនទូទាំងប្រទេស ចំពោះផលិតផលទឹកដោះគោ អាដេអឹម ១១០ ម.ល និង ១៨០ ម.ល។
ពិតណាស់ កម្មវិធី «កោសឈ្នះ កោសឈ្នះ» នេះ គឺបង្កភាពងាយស្រួល ដោយគ្រាន់តែអតិថិជនទាំងអស់ទិញផលិតផលទឹកដោះគោ អាដេអឹម ១១០ ម.ល ឬ ១៨០ ម.ល ឬក៏ទាំងពីរ ដែលកំពុងចរាចរលើទីផ្សារ ហើយស្វែងរកកាតកោសមានភ្ជាប់ នៅលើប្រអប់ទឹកដោះគោស្រាប់ បន្ទាប់មកកោសទៅតាមការណែនាំ ដើម្បីស្វែងរកសំណាងរបស់លោកអ្នក។
ចំពោះអ្នកឈ្នះរង្វាន់ម៉ូតូ សូមធ្វើការទាក់ទងដោយផ្ទាល់មកកាន់ក្រុមហ៊ុន តាមរយៈទូរស័ព្ទលេខ ៖ 085 689 888 – 0966 489 888 – 024 689 8888 នៅរៀងរាល់ម៉ោងធ្វើការ។ ក្រុមការងារក្រុមហ៊ុននឹងធ្វើដំណើរទៅជួបលោកអ្នកដោយផ្ទាល់។ រីឯអ្នកឈ្នះរង្វាន់លើកទឹកចិត្ត ជាផលិតផលទឹកដោះគោ អាដេអឹម ១១០ ម.ល ចំនួនមួយកេស សូមធ្វើការប្តូរនៅម៉ូយបោះដុំធំដែលនៅជិតលោកអ្នកបំផុត ឬ ទំនាក់ទំនងអ្នកលក់ ដែលលោកអ្នកបានទិញពីគាត់ ឬក៏អាចទំនាក់ទំនងដោយផ្ទាល់មកក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទខាងលើ នៅរៀងរាល់ម៉ោងធ្វើការ។ ក្រុមហ៊ុនក៏បានធ្វើកិច្ចសន្យាជាមួយអ្នកលក់បន្ត ជាទីតាំងប្តូររង្វាន់ចំនួន ១០០០ កន្លែង រួចហើយ នៅទូទាំងប្រទេសដើម្បីសម្រួលដល់ការងារនេះ។
គួរបញ្ជាក់ដែរថា រាល់ការកោសរង្វាន់ទាំងអស់សូមធ្វើការកោសដោយថ្នមៗ និង ប្រយ័ត្នបំផុត ដើម្បីការពារដាច់ខូចទ្រង់ទ្រាយដើមកាតកោស។ កាតឈ្នះរង្វាន់ត្រូវតែរក្សាទ្រង់ទ្រាយដើម ១០០% បើមិនដូច្នោះទេ ក្រុមហ៊ុនសូមរក្សាសិទ្ធិនឹងមិនប្តូររង្វាន់ជូនឡើយ ហើយជនណាក្លែងបន្លំកាតកោសនឹងត្រូវផ្តន្ទាទោសតាមច្បាប់។ ដើម្បីជាតម្លាភាពជូនមហាជន កម្មវិធីនេះមិនត្រូវបានអនុញ្ញាតឱ្យ បុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ចូលរួមនោះទេ។
អ្វីដែលកាន់តែពិសេសនៅក្នុងថ្ងៃធ្វើសន្និសីទសារព័ត៌មាននោះដែរ ក្រុមហ៊ុនក៏បើកបង្ហាញអ្នកឈ្នះរង្វាន់ម៉ូតូ ២ រូបដំបូងគេ ដែលបានកោសឈ្នះ និង ធ្វើការប្រគល់រង្វាន់ជូនភ្លាមៗ ដោយក្នុងនោះមានឈ្មោះអ្នកនាង នន ស្រីនាង រស់នៅក្នុងខេត្តកំពង់ស្ពឺ និង លោក លឹម សុខសិទ្ធ រស់នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនោះទៀតសោត ថ្នាក់ដឹកនាំក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ក៏បានថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយស ដែលបានផ្តល់កិត្តិយស និង មានវត្តមានក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ស្តីអំពីកម្មវិធី «កោសឈ្នះ កោសឈ្នះ កោសឈ្នះ» ជាមួយនឹងការជូនពរ ក្នុងស្នាមញញឹមយ៉ាងរីករាយ ថែមទៀតផង៕