ឱកាសល្អបានមកដល់ហើយ! សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញបានរៀបចំនូវគម្រោងកម្មវិធីដ៏ពិសេសមួយក្នុងឆ្នាំ ២០២៤ នេះ គឺ JCI Breakfast Talk
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញបានរៀបចំនូវ កម្មវិធីដ៏ពិសេសមួយ (2024 JCI Breakfast Talk) ក្នុងគោលបំណងជួយជំរុញ និងលើកស្ទួយលើវិស័យសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជាក្នុងការធ្វើទីផ្សារតាមបែបឌីជីថល។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៤ នេះកម្មវិធី JCI Breakfast Talk នឹងមានវត្តមាននៃការចូលរួមពីសំណាក់វាគ្មិនកិត្តិយសសំខាន់ៗដូចជា អ្នកស្រី សាយ៉ា ម៉ូលីកា ជាប្រធានផ្នែកទីផ្សារ នៅក្រុមហ៊ុន Visa Cambodia និង លោក យីម សំណាង (Zell) ជាស្ថាបនិក និងទីប្រឹក្សារបស់ KLTURE.MEDIA។ វាគ្មិនកិត្តិយសទាំងពីររូបនេះ នឹងធ្វើការចែករំលែកចំណេះដឹង ពិភាក្សា ក៏ដូចជាផ្តល់នូវបទពិសោធផ្សេងៗជាច្រើនឆ្នាំរបស់ខ្លួន ក្រោមប្រធានបទ ការវាស់វែងពីភាពជោគជ័យក្នុងការធ្វើទីផ្សារតាមបែបឌីជីថល ដែលអាចជួយឱ្យម្ចាស់អាជីវកម្មទទួលបាននូវការចែករំលែកពីវាគ្មិនទៅលើ បទពិសោធន៍ ព្រមទាំងចំណេះដឹងថ្មីៗជាច្រើន ទាក់ទងទៅនឹងការធ្វើទីផ្សារ ក៏ដូចជាស្វែងយល់ពីដំណោះស្រាយលើបញ្ហាប្រឈមនានា ការវាស់វែងពីភាពជោគជ័យទៅលើការធ្វើអាជីវកម្ម ឬការធ្វើទីផ្សារតាមបែបឌីជីថលជាដើម។ លើសពីនេះ អ្នកចូលរួមក៏មានឱកាសក្នុងការសន្ទនា ពិភាក្សា ប្រឹក្សាយោបល់ ជជែកវែកញែក ពង្រីកបណ្ដាញទំនាក់ទំនងជាមួយវាគ្មិន ក៏ដូចជាម្ចាស់អាជីវកម្មផ្សេងៗទៀត ព្រមទាំងមានឱកាសក្នុងការ ពង្រឹងជំនាញសហគ្រិនភាព ការចាប់ផ្ដើមអាជីវកម្ម ជំនាញបច្ចេកវិទ្យា និងឌីជីថលថែមទៀតផង។
សម្រាប់កម្មវិធីដ៏អស្ចារ្យមួយនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១១:៣០ព្រឹក នៅ National Incubation Center of Cambodia (NICC) ដែលស្ថិតនៅមហាវិថី សហពន្ធ័រុស្ស៊ី រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា សម្រាប់ការចូលរួមកម្មវិធី JCI Breakfast Talk នឹងត្រូវបានអនុវត្តតាមរយៈការទិញសំបុត្រ។ ចំពោះការទិញសំបុត្រមុនថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោកអ្នកនឹងទទួលបានតម្លៃពិសេសត្រឹមតែ ១៥ ដុល្លារ តែប៉ុណ្ណោះ (តម្លៃសំបុត្រធម្មតា ២០ដុល្លារ ក្រោយថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤)។ កាន់តែពិសេសជាងនេះទៅទៀតនោះ សម្រាប់សមាជិករបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា មកពីគ្រប់សាខា តម្លៃសំបុត្រត្រឹមតែ ១២ដុល្លារ តែប៉ុណ្ណោះ។
ចុះឈ្មោះចូលរួមក្នុងកម្មវិធីJCI Breakfast Talk ឥឡូវនេះ តាមរយៈតំណលីងខាងក្រោម ៖
https://forms.gle/3aN8poNzFdxuADyR6
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ក្រុមការងាររបស់យើងខាងក្រោម ៖
Ms. Korn Kaneka: 016 268 600 (Telegram)
Ms. Sovann Kannitha: 077 388 587 (Telegram)