ជាវឈុតសាប៊ូដុសខ្លួនស៊ូគូប៊ូស៊ុ រូបរាងថ្មីឥឡូវនេះ! ស៊ូគូប៊ូស៊ុ សូមណែនាំសាប៊ូដុសខ្លួនស៊ូគូប៊ូស៊ុ Ultimate White ផលិតផលមានចំនួនកំណត់ (Limited Edition) ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ជាមួយរចនាបថពីរដូវទាំងបួននៃប្រទេសជប៉ុន
សាប៊ូដុសខ្លួនស៊ូគូប៊ូស៊ុ ផលិតផលមានចំនួនកំណត់ ដបរចនារូបរាងថ្មីដំបូងបង្អស់ ដែលដាក់លក់ជាផ្លូវការនៅកម្ពុជា នោះគឺ សាប៊ូដុសខ្លួនស៊ូគូប៊ូស៊ុ Ultimate White ផលិតផលមានចំនួនកំណត់ (Limited Edition) ចំណុះ 900 មីលីលីត្រ ដែលរចនាឡើងដូចទៅនឹង រដូវក្តៅ រដូវស្លឹកឈើជ្រុះ រដូវផ្ការីក និង រដូវរងា ដែលជារដូវទាំងបួននៅក្នុងប្រទេសជប៉ុន។ រដូវកាលនីមួយៗមានការរចនាប្លែកៗគ្នា ដែលបង្ហាញពីភាពស្រស់ស្អាត និង ភាពទាក់ទាញរបស់ប្រទេសជប៉ុន។ កុំឲ្យឱកាសនេះកន្លងផុតទៅ ដើម្បីទទួលបានបទពិសោធនៃភាពស្រស់ស្អាត ព្រមទាំងក្លិនក្រអូបប្រហើរពីផ្កាសាគូរ៉ារបស់ប្រទេសជប៉ុន និង ក្លិនក្រអូបប្រហើរធ្វើឱ្យអារម្មណ៍ស្រស់ស្រាយពីផ្លែ ប៊ឺរី។ ជាវផលិតផលមានចំនួនកំណត់ឥឡូវនេះ!
សាប៊ូដុសខ្លួនស៊ូគូប៊ូស៊ុ ផលិតផលមានចំនួនកំណត់ (Limited-Edition) ទាំងនេះគឺជាផលិតផលដែលមិនអាចខ្វះបានសម្រាប់អ្នកចូលចិត្តថែរក្សាស្បែកទាំងអស់ ដែលចង់ទទួលបានបទពិសោធនៃរដូវកាលដ៏អស្ចារ្យដូចទៅលេងប្រទេសជប៉ុនផ្ទាល់យ៉ាងដូច្នោះដែរ។ សូមណែនាំ Beri San ដែលជាតំណាងឱ្យសាប៊ូដុសខ្លួនស៊ូគូប៊ូស៊ុ Ultimate White Whitening Berry នៅក្នុងការរចនាម៉ូដដបរូបរាងថ្មី ជាមួយរដូវក្ដៅ និង រដូវស្លឹកឈើជ្រុះ។ ចំណែកឯ Hana San តំណាងឱ្យសាប៊ូដុសខ្លួនស៊ូគូប៊ូស៊ុ Ultimate White Whitening Sakura ក្នុងការរចនាម៉ូដដបរូបរាងថ្មី ពីរដូវផ្ការីក និង រដូវរងា ដែលរចនាបថទាំងនេះបង្កប់នូវអារម្មណ៍ប្រៀបដូចអ្នកបានដើរលេងគ្រប់រដូវកាលនៃប្រទេសជប៉ុនពិតៗ។
មិនតែប៉ុណ្ណោះ ការរចនានៃដបនីមួយៗនៅតែរក្សារូបមន្តដដែល ដែលធ្វើឱ្យស្បែករបស់អ្នកសស្អាត និង មានសុខភាពល្អតាមបែបធម្មជាតិ។ ត្រៀមខ្លួនដើម្បីទទួលយកភាពស្រស់ស្អាតនៃរដូវកាលរបស់ប្រទេសជប៉ុនជាមួយនឹង សាប៊ូដុសខ្លួនស៊ូគូប៊ូស៊ុ Ultimate White ផលិតផលមានចំនួនកំណត់ (Limited Edition) ដែលជួយធ្វើឱ្យស្បែកអ្នកទន់ រលោង និង សភ្លឺថ្លា។ អ្នកអាចធ្វើការជាវជាឈុត ដែលរក្សាសិទ្ធិលក់ផ្តាច់មុខនៅ ផ្សារទំនើម៉ាក្រូ ផ្សារទំនើប អីុអនម៉ល ភ្នំពេញ ផ្សារទំនើប អីុអនម៉ល សែនសុខ និង ផ្សារទំនើប អីុអនម៉ល មានជ័យ។
កុំឱ្យឱកាសនេះកន្លងផុតទៅឲ្យសោះ ដើម្បីទទួលបានបទពិសោធនៃដំណើរកម្សាន្តតាមរដូវទាំងបួនរបស់ប្រទេសជប៉ុន ជាមួយនឹងរូបមន្តដដែល និង តម្លៃសមរម្យ! ជាវជាឈុតឥឡូវនេះ! ដាក់លក់ជាផ្លូវការនៅថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ 2024 ឬក៏ចូលរួមក្នុងស្តង់ពិព័រណ៌របស់ស៊ូគូប៊ូស៊ុ នៅកម្មវិធីមហោស្រព គីហ្សូណា ជប៉ុន-កម្ពុជា 2024 នៅថ្ងៃទី 23 ដល់ថ្ងៃទី 25 ខែកុម្ភៈ នៅ អាគារ CJCC ស្តង់លេខ (G4) ដើម្បីក្លាយជាអ្នកដែលទទួលបានការរចនាដបរូបរាងថ្មីដំបូងបង្អស់នៅកម្ពុជា ព្រមទាំងកាដូឥតគិតថ្លៃជាច្រើនទៀត!
ទទួលបានបទពិសោធនៃភាពស្រស់ស្អាតនារដូវកាលទាំងបួនរបស់ប្រទេសជប៉ុនជាមួយនឹង សាប៊ូដុសខ្លួនស៊ូគូប៊ូស៊ុ Ultimate White ផលិតផលមានចំនួនកំណត់ (Limited Edition) ទាំងអស់គ្នា៕