(វីដេអូ) ព្រឹត្តិការណ៍ដ៏អស្ចារ្យដែលក្រុមហ៊ុនគ្រឿងសម្អាង Revlon Inc. ជាគ្រឿងសម្អាងឈានមុខគេលំដាប់ពិភពលោក បានជ្រើសរើសកម្ពុជាជាទីតាំងធ្វើមហាសន្និបាតបូកសរុបសមិទ្ធផល និង គម្រោងយុទ្ធសាស្ត្រ ២០២៤-២០២៦
នេះគឺជាព្រឹត្តិការណ៏ដ៏អស្ចារ្យដំបូងបំផុតដែលបង្កើតឡើង ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ ដំណើរការរយៈពេល ២ ថ្ងៃ គឺថ្ងៃ ២០-៣០ ខែមករា ឆ្នាំ ២០២៤។
ម្ចាស់សហគ្រិនដែលជាដៃគូពាណិជ្ជកម្មមកពីច្រើនប្រទេសដូចជា ៖ កម្ពុជា ហុងកុង សិង្ហបុរី ថៃឡង់ ភូមា វៀតណាម ត្រូវបានអព្ជើាញចូលរួម ហើយកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តការណ៍ដ៏អស្ចារ្យនេះ។
នេះពិតជាមោទកភាព និង ជោគជ័យដ៏ធំធេងរបស់ម្ចាស់សិទ្ធិចែកចាយផ្តាច់មុខគ្រឿងសម្អាងម៉ាក Revlon នៅកម្ពុជា ក្រោមការដឹកនាំដោយលោកជំទាវ ចាន់ ភារី ដែលជាសហគ្រិនស្ត្រីខ្មែរម្នាក់ដែលមានបទពិសោធជាង ២ ទសវត្សរ៍ ក្នុងផ្នែកគ្រប់គ្រងអាជីវកម្មគ្រឿងសម្អាងនៅកម្ពុជា។
ការផ្តោតសំខាន់នៃសន្និបាតខ្នាតអន្តរជាតិនេះ គឺការដើម្បីផ្សព្វផ្សាយពីនវានុវត្តន៍ និង វិវឌ្ឍនភាពទីផ្សាគ្រឿងសម្អាងជាសកល និង ចក្ខុវិស្ស័យក្នុងតំបន់ផងដែរ។ លើសពីនេះក៏មានគ្រូបង្វឹកប្រចាំតំបន់បានផ្តល់នូវវគ្គបណ្តុះបណ្តាលលើប្រធានបទជាច្រើន រួមមានចំណេះដឹងថ្មីៗលើបច្ចេកទេសចុងក្រោយបង្អស់ដែលជាចំណុចឈានមុខគេក្នុងវិស្ស័យគ្រឿងសម្អាង និង សម្រស់ ព្រមទាំងនវានុវត្តន៍នៃផលិតផលសម្រាប់តុបតែងមុខ ភ្នែក ក្រែមបបូរមាត់ និង ពណ៌សក់ថ្មី ដែលទាំងអស់ត្រូវបានរចនាឡើងដើម្បីឆ្លើយតបទៅនឹងរសនិយម ព្រមទាំងតម្រូវការរបស់មនុស្សជំនាន់ថ្មី Gen Z ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរ លោកជំទាវ ចាន់ ភារី ដែលជាម្ចាស់សិទ្ធិចែកចាយគ្រឿងសម្អាង រ៉េវឡន នៅកម្ពុជា ក៏បានធ្វើការចែករំលែកលើចំណេះដឹងផ្នែកអភិវឌ្ឍន៍អាជីវកម្ម វិធីបង្កើនប្រាក់ចំណូលតាមរយៈការរក្សាក្រមសីលធម៌នៃការប្រកបអាជីវកម្ម ជាមួយនឹងការធានានូវគុណភាពសុវត្ថិភាព សេវាកម្មល្អ តម្លៃសមរម្យ រួមទាំងការនែនាំដោយភាពត្រឹមត្រូវនូវអត្ថប្រយោជន៍ រួមទាំងរបៀបប្រើប្រាស់ដើម្បីផ្តល់នូវប្រសិទ្ធភាពខ្ពស់ ចំណេញទាំងថវិកា និង មិនមានផលប៉ះពាល់ទៅថ្ងៃអនាគតដល់អតិថិជនគ្រប់ៗរូប។
ចំនួនសហគ្រិនស្ត្រីដែលជាដៃគូរអាជីវកម្មរបស់គ្រឿងសម្អាង រ៉េវឡន រួមទាំងអ្នកឯកទេសប្រឹក្សាសម្រស់ (BA) របស់ រ៉េវឡន ប្រចាំកម្ពុជា ដែលមានចំនួនសរុបដល់ទៅ ១០០ នាក់ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងវគ្គសិក្សាពិសេសនេះផងដែរ។
វគ្គបណ្តុះបណ្តាលក៏ត្រូវបានបញ្ចូលនូវជំនាញប្រើបច្ចេកវិទ្យាឌីជីថលនៅក្នុងការបង្កើតមាតិកាឆ្នៃប្រឌិតលើការប្រើប្រាស់ផលិតផលដើម្បីបង្កើតស្ទីលផាត់មុខបែប Gen-Z ដោយតម្រូវឱ្យមានការប្រកួតប្រជែងផាត់មុខ និង បង្កើតជាវីដេអូចូលរួមប្រកួតជ្រើសរើសវីដេអូដែលមានថ្វីដៃឆ្នើមជាងគេដើម្បីទទួលរង្វាន់ពីកម្មវិធី។ ដៃគូសហការ និងBA គ្រប់រូបបានទទួលនូវវិញ្ញាបនបត្របញ្ជាក់ពីការដែលបានចូលរួមវគ្គបណ្តុះបណ្តាលពិសេសនេះ និង ទទួលពានរង្វាន់ពីការប្រកួតផងដែរ។
នៅថ្ងៃបិទសន្និបាតក្រុមហ៊ុន Revlon Inc. បានរៀបចំពិធីជប់លៀងដើម្បីជាការលើកទឹកចិត្ត និង ជាការថ្លែងអំណរគុណដល់បុគ្គលិកក្រុមហ៊ុនញូលីង ដែលជាម្ចាស់កម្មសិទ្ធចែកចាយប្រចាំនៅកម្ពុជាទាំងអស់ និង មានការជូននូវមេដាយ ព្រមទាំងប័ណ្ណសរសើរយ៉ាងច្រើនសន្ធឹកសន្ធាប់។ សូមបញ្ជាក់ថា បុគ្គលិកទាំងអស់មានចិត្តសប្បាយរីករាយ និង ប្តេជ្ញាបង្កើតសមិទ្ធផលថ្មីៗឱ្យបានខ្ពស់ជាងឆ្នាំមុន៕