ញាក់សាច់ ! ទិញស្មាតហ្វូន OPPO ស៊េរីណាមួយក៏បាន នឹងមានឱកាសឈ្នះមហារង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់
ឱកាសមាស ឱកាសប្រាក់ឆ្នាំថ្មី ២០១៩ មកដល់ហើយ ! សម្រាប់ការជាវស្មាតហ្វូនស៊េរីថ្មីណាមួយរបស់ក្រុមហ៊ុន OPPO តាមហាងទូរស័ព្ទលក់ផលិតផល OPPO ទូទាំងប្រទេសចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៨ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៩ នេះ លោកអ្នកនឹងមានឱកាសក្នុងការផ្សងសំណាងតាមរយៈលេខ IMEI របស់ស្មាតហ្វូននេះដើម្បីឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដូចជានាឡិកាដៃម៉ាកល្បី LONGINES សរុបចំនួន ៤ រង្វាន់, នាឡិកាម៉ាក CK សរុបចំនួន ៤០ រង្វាន់ និង កាបូប Lacoste សរុបចំនួន ៨០ រង្វាន់ ។ ការចាប់ឆ្នោតផ្សងសំណាងមាន ៤ លើកដែលនឹងមានការផុសឈ្មោះអ្នកឈ្នះរង្វាន់លើផេកផ្លូវការរបស់ក្រុមហ៊ុនOPPO ។
កម្មវិធីចាប់រង្វាន់នឹងប្រព្រឹត្តិដូចខាងក្រោម ៖
- ការចាប់ឆ្នោតលើកទី ១ ៖ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៨
- ការចាប់ឆ្នោតលើកទី ២ ៖ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨
- ការចាប់ឆ្នោតលើកទី ៣ ៖ ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៩
- ការចាប់ឆ្នោតលើកទី ៤ ៖ ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៩
គួររំឭកផងដែរថា ក្រុមហ៊ុន OPPO ផ្តល់សំណាងជូនអតិថិជនចំនួន ២ លើករួចមកហើយកាលពីខែធ្នូ ឆ្នាំ ២០១៨ ។ សម្រាប់ការចាប់ឆ្នោត ១ លើកៗ គឺមានការផ្តល់រង្វាន់សរុបចំនួន ៣១ រង្វាន់ (នាឡិកាដៃម៉ាកល្បី LONGINES ចំនួន ១ រង្វាន់, នាឡិកាម៉ាក CK ចំនួន ១០ រង្វាន់ និង កាបូប Lacoste ចំនួន ២០ រង្វាន់) ។ សម្រាប់អតិថិជនពីមុនដែលទិញស្មាតហ្វូនស៊េរីថ្មីណាមួយពីក្រុមហ៊ុន OPPO នៅចន្លោះថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៨ ដែលមិនទាន់មានសំណាងត្រូវរង្វាន់ សូមកុំអស់សង្ឃឹមអី ! លោកអ្នកនៅតែមានឱកាសដើម្បីឈ្នះរង្វាន់ ២ លើកទៀតផងដែរ ។
តោះ នៅចាំអីទៀត ! សូមប្រញាប់រួសរាន់ឡើង មកទិញស្មាតហ្វូន OPPO ស៊េរីថ្មីណាមួយក៏បានចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៩ តែប៉ុណ្ណោះដើម្បីមានឱកាសឈ្នះមហារង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះក្រុមហ៊ុន OPPO ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន OPPO គឺមានសន្ទុះគាំទ្រយ៉ាងខ្លាំងក្លា និង ប្រជាប្រិយភាពខ្លាំងមែនទែននៅក្នុងទីផ្សារអន្តរជាតិ និង ប្រទេសកម្ពុជាដោយសារតែស្មាតហ្វូនទាំងនេះមានរូបរាងកាលីបទាន់សម័យ បច្ចេកវិទ្យាទំនើប និង ភ្ជាប់ជាមួយកំពូលកាមេរ៉ាថតរូប Selfies ស្អាតទាក់ទាញបំផុត ។ ម៉ាកដែលទទួលបានការគាំទ្រខ្លាំងនៅក្នុងទីផ្សារកម្ពុជា គឺ OPPO F9, OPPO R17 Pro , OPPO A7 ៕