មិនធម្មតា! ដើមឆ្នាំភ្លាម គោជល់ នាំដំណឹងល្អដ៏រំភើបដល់ដៃគូចែកចាយរបស់ខ្លួន
គោជល់ ជាម៉ាកភេសជ្ជៈប៉ូវកម្លាំងដ៏ល្បីល្បាញបំផុតនៅលើពិភពលោក ដែលកាលពីរាត្រីថ្ងៃសៅរ៍ ទី ១៣ ខែមករា កន្លងទៅនេះ បានរៀបចំពិធីជប់លៀងដ៏អ៊ឹកអធឹក ដើម្បីអបអរជាមួយនឹងដៃគូចែកចាយឆ្នើមរបស់ខ្លួន និង ប្រកាសអំពីដំណឹងថ្មីៗដ៏គួរឱ្យរីករាយជាច្រើនសម្រាប់ដៃគូចែកចាយគោជល់នៅក្នុងឆ្នាំថ្មី។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ ភ្នំពេញ ដែលមានការចូលរួមពីសំណាក់ដៃគូចែកចាយទូទាំងខេត្តរាជធានី ជួបជុំគ្នាដើម្បីមកទទួលយកនូវភាពសប្បាយរីករាយប្រកបដោយថាមពល ដោយភេសជ្ជៈប៉ូវកម្លាំង គោជល់ ដែលជាថាមពលជំរុញដ៏ខ្លាំងក្លាដល់ប្រជាជនកម្ពុជា តាំងពីទសវត្សរ៍ឆ្នាំ ២០០០ ។
លោក Andras Donauer នាយកផ្នែកអាជីវកម្មអន្តរជាតិ នៃក្រុមហ៊ុន TCP Group ដែលជាក្រុមហ៊ុនផលិត គោជល់ បានមានប្រសាសន៍ផ្តោតសំខាន់លើការសរសើរនូវកិច្ចខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់ដៃគូចែកចាយឆ្នើម ក្នុងការជំរុញគាំទ្រផលិតផលដែលខ្លួនពេញចិត្ត និង ការតាំងចិត្តយ៉ាងមុតមាំរបស់អាជីវករចំពោះម៉ាកផលិតផលរបស់ខ្លួន ដែលលោកបានបញ្ជាក់ថា ៖ «អ្នក គឺជាបេះដូងគោជល់នៅកម្ពុជា ដែលធ្វើឱ្យយើងមានកេរិ៍្តឈ្មោះមកដល់បច្ចុប្បន្ននេះ ដោយដំណើរររឿងជោគជ័យរបស់ គោជល់ គឺត្រូវតែសរសេរអំពីអ្នក ដែលជាដៃគូល្អៗរបស់យើង ក្នុងការបន្តដំណើរឆ្ពោះមុខជានិច្ច»។
ពិធីជប់លៀងនេះ ក៏ត្រូវបានកត់ត្រាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរឆ្ពោះទៅមុខរបស់ គោជល់ ទៅក្នុងប្រវតិ្តសាស្រ្តដ៏យូរអង្វែងរបស់ គោជល់ នៅក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមបង្ហាញខ្លួនកាលពី ២០ ឆ្នាំមុន ហើយបច្ចុប្បន្ននេះ គឺជាម៉ាកដ៏ពេញនិយមបំផុត ដោយត្រូវបានទទួលស្គាល់ថា ជាភេសជ្ជៈប៉ូវកម្លាំងដ៏ល្បីល្បាញប្រចាំប្រទេស។
លោក Andras បានចែករំលែកអំពីរឿង គោជល់ កំប៉ុងខ្លី ដែលជានិមិត្តរូបនៃថាមពលដ៏ខ្លាំងក្លារបស់ប្រទេសកម្ពុជា និង គោជល់ វីតាមីនខ្ពស់ ដែលមានរាងស្លីមដ៏ស្រស់ស្អាត និងមើលទៅទាន់សម័យ។ លោកបានសង្កត់ធ្ងន់លើដំណើររួមគ្នាជាធ្លង់មួយ ដោយលើកឡើងថា ៖ «គោជល់ កំប៉ុងខ្លី ជានិមិត្តរូបនៃថាមពល ដែលប្រជាជនកម្ពុជាចូលចិត្ត ខណៈដែល គោជល់ វីតាមីនខ្ពស់ នាំមកនូវការចាប់អារម្មណ៍មួយបែបថ្មីទៀត សម្រាប់យុវវ័យជំនាន់ក្រោយ»។ លោកក៏បានបញ្ជាក់បន្ថែមទៀតថា៖ «ជាមួយនឹង គោជល់ កំប៉ុងខ្លី និង គោជល់ វីតាមីនខ្ពស់ រួមគ្នា ឥឡូវនេះយើងផ្តល់ជូននូវភេសជ្ជៈប៉ូវកម្លាំង ២ ប្រភេទ ដែលផ្តល់នូវថាមពលត្រូវនឹងតម្រូវការរបស់អតិថិជននៅក្នុងប្រទេសកម្ពុជា ២ ផ្សេងគ្នា ប៉ុន្តែរីកចម្រើនជាមួយគ្នា»។
នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នោះ ក្រុមហ៊ុន គោជល់ ក៏បានបង្ហាញនូវប្រូម៉ូសិនដ៏ពិសេសរបស់ខ្លួន នោះគឺយុទ្ធនាការ «ផ្គុំក្រវិលកំប៉ុង ៣ ឈ្នះមហារង្វាន់ ពី គោជល់» ដែលនេះជាប្រូម៉ូសិនលើកទឹកចិត្តអតិថិជនដ៏ទាក់ទាញពិសេស ដែលលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យទិញពិសា និង សន្សំក្រវិលកំប៉ុងបីផ្សេងគ្នា យកមកផ្គុំដើម្បីឈ្នះរង្វាន់ធំ គឺម៉ូតូហុងដា ឌ្រីម ឬ លុយសុទ្ធ ១០ លានរៀល ដែលទឹកប្រាក់រង្វាន់សរុបរហូតដល់ ២ ពាន់លានរៀល។ ជាមួយនឹងយុទ្ធនាការប្រូម៉ូសិនពិសេសដ៏ទាក់ទាញនេះ ក្រុមហ៊ុន គោជល់ ជឿជាក់ថានឹងមានអតិថិជនថ្មីៗមកគាំទ្រកាន់តែច្រើន ហើយក៏ជំរុញដល់ការលក់របស់ដៃគូចែកចាយទូទាំងប្រទេសកើនឡើងសម្រាប់ឆ្នាំ ២០២៤ នេះ។
កាន់តែពិសេសនារាត្រីជួបជុំនោះ ដៃគូចែកចាយរបស់ គោជល់ ទទួលបានភាពរំភើបសប្បាយរីករាយជាបន្តបន្ទាប់ មិនថាទទួលបានទាំងដំណឹងថ្មីៗ និង ការផ្តល់ជូននូវរង្វាន់ធំៗដ៏រំភើបជាច្រើន ដែលជាការបង្ហាញនូវថ្លែងអំណរគុណដ៏ពិសេសរបស់ក្រុមហ៊ុន ហេរ៉ូ ឃីង ក្នុងការរឹតចំណងភាពជាដៃគូកាន់តែមានថាមពលខ្លាំងក្លា ជាមួយនឹងដៃគូចែកចាយឆ្នើមដែលតែងតែមានទំនុកចិត្តលើក្រុមហ៊ុនយូរកាល និងដៃគូចែកចាយថ្មីៗ ដើម្បីរួមគ្នាឆ្ពោះទៅមុខ ប្រកបដោយថាមពល។
ដំណើរឆ្ពោះទៅមុខឥតឈប់ឈររបស់ គោជល់ នៅក្នុងប្រទេសកម្ពុជា គឺបានឈានដល់មួយកម្រិតទៀតគួរឱ្យកត់សម្គាល់ ដោយមានការខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់ដៃគូចែកចាយគោជល់ទាំងអស់ និង ស្មារតីរួមគ្នាឆ្ពោះទៅមុខមិនផ្លាស់ប្តូរ។ ក្នុងឆ្នាំ ២០២៤ នេះ ជាមួយនឹងការបង្កើតថ្មីនូវយុទ្ធនាការប្រូម៉ូសិនពិសេសដ៏ទាក់ទាញ របស់ក្រុមហ៊ុន NCP នៃ «ផ្គុំក្រវិលកំប៉ុង ៣ ឈ្នះមហារង្វាន់ ពី គោជល់» រួមជាមួយការប្តេជ្ញាចិត្ត រក្សានូវកេរដំណែល និង ការវិវឌ្ឍប្រកដោយភាពច្នៃប្រឌិត ក្រុមហ៊ុន គោជល់ ត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តផ្តល់ថាមពលជំរុញដ៏ខ្លាំងក្លាដល់ប្រទេសកម្ពុជា ដើម្បីជម្នះនូវរាល់បញ្ហាប្រឈមទាំងឡាយ។
អំពីក្រុមហ៊ុន TCP គឺជាក្រុមហ៊ុនភេសជ្ជៈ និង អាហារឈានមុខគេក្នុងប្រទេសថៃ និង ជាម្ចាស់ផលិតផលភេសជ្ជៈប៉ូវកម្លាំងដ៏ល្បីល្បាញបំផុតរបស់ពិភពលោក «គោជល់» ជាមួយគ្រួសារ Yoovidhya ដែលត្រូវបានគេទទួលស្គាល់ថាជា «House of Great Brands» ក្រុមហ៊ុនមានផលប័ត្រផលិតផលចម្រុះ និង សកម្មនៅក្នុងទីផ្សារចំនួន ១៥ នៅអាស៊ី ដែលមានបុគ្គលិកជាង ៥០០០ នាក់នៅទូទាំងពិភពលោក។ នៅក្នុងប្រទេសថៃ ក្រុមហ៊ុន ក៏ទទួលបានភាពជោគជ័យក្នុងការចែកចាយលើសេវាកម្មដូចជា OEM អាជីវកម្មម៉ាស៊ីនលក់ និងសេវាកម្មធ្វើឱ្យទីផ្សារសកម្ម។ TCP Group គឺជាក្រុមហ៊ុនដែលមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីមានឥទ្ធិពលវិជ្ជមានលើពិភពលោកក្នុងគោលបំណងរបស់ខ្លួនគឺ «Energizing a Better World for All» បង្កើតថាមពលអស្ចារ្យដល់មនុស្សទូទាំងពិភពលោក៕