
OPPO ត្រៀមទឹកប្រាក់ប្រមាណ 1.43 ពាន់លានដុល្លារអាមេរិក ដើម្បីសិក្សាស្រាវជ្រាវ និង អភិវឌ្ឍន៌ (R&D) សម្រាប់ផលិតផលរបស់ខ្លួនក្នុងឆ្នាំ ២០១៩
នៅក្នុងកម្មវិធីតាំងពិព័រណ៍បច្ចេកវិជ្ជារបស់ក្រុមហ៊ុន OPPO នៅទីក្រុងសិនជិន កាលពីកន្លងទៅថ្មីៗនេះ លោក Tony Chen ដែលជាស្ថាបនិក និង ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន OPPO បានប្រកាសជាផ្លូវការថា ក្រុមហ៊ុនរបស់លោកបានត្រៀមរួចជាស្រេចក្នុងការវិនិយោគទឹកប្រាក់ប្រមាណ ១.៤៣ ពាន់លានដុល្លាអាមេរិក ក្នុងគម្រោងសិក្សាស្រាវជ្រាវ និង អភិវឌ្ឍន៍ទៅលើផលិតផលបច្ចេកវិជ្ជា សម្រាប់ក្នុងឆ្នាំ ២០១៩ នេះ ។ ចំនួនទឹកប្រាក់នេះគឺ ថាបានកើនឡើងរហូតដល់ ១៥០ ភាគរយ ជាបន្តបន្ទាប់បើធៀបនឹងឆ្នាំកន្លងៗមក ។
ជាមួយនឹងការកើនឡើងនៃទឹកប្រាក់សម្រាប់ប្រើប្រាស់ក្នុងគម្រោងនេះ ក្រុមហ៊ុន OPPO នឹង ធ្វើការអភិវឌ្ឍន៍រួមបញ្ចូលនូវផ្នែកផ្គត់ផ្គង់ ដោយបង្កើនឡើងនូវក្រុមជំនាញពិសេសៗក្នុងការធ្វើឲ្យប្រសើរឡើង ដើម្បីអភិវឌ្ឍន៍សមត្ថភាពខាងផ្នែកបច្ចេកវិជ្ជា ។ មិនតែប៉ុណ្ណោះក្រុមហ៊ុន OPPO នឹងធ្វើការអភិវឌ្ឍន៍បន្ថែមនូវបច្ចេកវិជ្ជា AI ទៅលើផលិតផលស្មាតហ្វូនរបស់ខ្លួនក៏ដូចជា នាឡិកាវៃឆ្លាត (Smart watch) និង គ្រឿងបច្ចេកវិជ្ជាសម្រាប់ប្រើក្នុងផ្ទះ (Smart Home) ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងរបស់អតិថជននៅក្នុងយុគវសម័យបច្ចេកវិជ្ជា (IOT) ។ ចំណុចធំៗ ៣ ដែលបានលើកឡើងនៅក្នុងគម្រោងសិក្សាស្រាវជ្រាវ និង អភិវឌ្ឍន៍មានដូចជា ៖
1- 5G និន្នាការមួយដែល OPPO ត្រូវតែផ្តោតការយកចិត្តទុកដាក់ ៖ លោក Tony Chen បានលើកឡើងថា បន្ថែមពីការខិតខំប្រឹងប្រែងដើម្បីក្លាយខ្លួនជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលអាចប្រើប្រាស់ប្រព័ន្ធ 5G ដំបូងគេបង្អស់ ក្រុមហ៊ុន OPPO បានសិក្សាស្វែងរក App ដែលប្រើប្រាស់នៅក្នុងជំនាន់ 5G + ហើយចុងក្រោយនឹងកំណត់ពីតម្លៃនៃ 5G ។ ក្រុមហ៊ុន OPPO នឹងបញ្ចូលប្រព័ន្ធ 5G យ៉ាងពេញលេញជាមួយកម្មវិធី និង ការយល់ដឹងរបស់អ្នកប្រើប្រាស់ ហើយបន្តការច្នៃប្រឌិតដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍ដ៏ចាំបាច់ដែលងាកទៅរកភាពងាយស្រួល និងទំនើប ។
2-អត្ថប្រយោជន៍នៃបច្ចេកវិជ្ជា AI បានដឹងនៅក្នុងសម័យប្រព័ន្ធ 5G ៖ ក្រុមហ៊ុន OPPO បានអនុវត្តបច្ចេកវិជ្ជា AI នៅទូទាំងកម្មវិធីជាច្រើន រួមមានដូចជា ការថតរូបភាព បច្ចេកវិជ្ជាដោះសារតាមផ្ទៃមុខ និង តាមរយៈស្នាមក្រយ៉ៅដៃ ដែលត្រូវភ្ជាប់ជាមួយកម្មវិធី AI ដែលមកជា មួយនឹងកម្មវិធី Beauty Camera, កម្មវិធីកែពន្លឺរូបថត 3D, និង កម្មវិធីឆ្លាតវៃជាច្រើនទៀត ។ អត្ថប្រយោជន៍ដែលបានមកពីបច្ចេកវិជ្ជា AI នឹងទទួលបានពិតប្រាកដនៅក្នុងសម័យប្រព័ន្ធ 5G ។ លោក Tony Chen បានបន្ថែមថា នាពេលអនាគតស្មាតហ្វូននឹងក្លាយជាជំនួយការផ្ទាល់ខ្លួន ហើយនេះជាអ្វីដែលក្រុមហ៊ុន OPPO ពិតប្រាកដជាអាចធ្វើទៅបាន ។ ស្មាតហ្វូនគឺជាឧបករណ៍ដ៏ល្អបំផុតមួយសម្រាប់បច្ចេក វិជ្ជា AI ប៉ុន្តែវាមានផ្នែកជាច្រើនទៀតសម្រាប់ធ្វើការកែលំអឲ្យកាន់តែប្រសើរឡើង ។ ក្រុមហ៊ុន OPPO នឹងប្រកាន់ខ្ជាប់យ៉ាងសកម្មនូវការច្នៃប្រឌិតលើបច្ចេកវិជ្ជា AI ខណៈពេលដែលក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ទៅលើធនធានដើម្បីធ្វើឲ្យបច្ចេកវិជ្ជានេះមានភាពកាន់តែទំនើប ។
3-ការរួមបញ្ចូលបច្ចេកវិជ្ជាសិល្បៈនិងមនុស្សជាតិនៅក្នុងឧបករណ៍ឆ្លាតវៃ ៖ នៅចុងក្រោយលោក Tony Chen បានលើកឡើងថា ក្រុមហ៊ុន OPPO បានប្តេជ្ញាក្លាយជាអ្នកដឹកនាំនៅក្នុងសម័យមួយដែលបច្ចេកវិជ្ជា 5G, AI និង IoT ត្រូវបានអនុវត្តទូលំទូលាយ ។ នាពេលអនាគត OPPO នឹងរួមបញ្ចូលការច្នៃប្រឌិតបច្ចេកវិជ្ជាពេញលេញជាមួយសិល្បៈ និង មនុស្សជាតិ ដើម្បីអភិវឌ្ឍឧបករណ៍ឆ្លាតវៃ និង គ្រឿងបច្ចេកវិជ្ជាសម្រាប់ប្រើក្នុងផ្ទះ (Smart Home) ជាមួយទូរស័ព្ទស្មាតហ្វូន និង បំពេញបេសកកម្ម ដើម្បីបន្តបំពេញតម្រូវការតាមការរំពឹងទុករបស់ប្រជាជនសម្រាប់ជីវិតល្អប្រសើរជាងមុន ។
ក្រុមហ៊ុន OPPO តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ R & D នៅក្នុងវិស័យបច្ចេកវិជ្ជាឈានមុខ និង ធ្វើឡើងសម្រាប់អនាគតដោយផ្អែកលើការយល់ដឹងទាំងនោះ ។ ពិព័រណ៍បច្ចេកវិជ្ជា OPPO រយៈពេល ២ ថ្ងៃរួមមានវេទិកាចំនួន ៤ សំខាន់ៗគឺ AI, Big Data, Cloud+ IoT, 5G និង កន្លែងពិព័រណ៍ចំនួន ១២ ដែលគ្របដណ្តប់លើគម្រោងជាង ៨០ ទៀតផងដែរ ។
អំពីក្រុមហ៊ុន OPPO
OPPO គឺជាម៉ាកទូរស័ព្ទកាមេរ៉ាដែលទទួលបានភាពពេញនិយមពី មនុស្សវ័យក្មេងជាច្រើននាក់នៅជុំវិញពិភពលោក ។ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះក្រុមហ៊ុន OPPO បានផ្តោតការយកចិត្តទុកដាក់លើការផលិតទូរស័ព្ទកាមេរ៉ាស្របពេលដែលមានការច្នៃប្រឌិតលើបច្ចេកវិជ្ជាថតរូបតាមទូរស័ព្ទដៃ ។ OPPO បានចាប់ផ្តើមសម័យនៃការថតរូប ស៊ែលហ្វីដ៏ស្រស់ស្អាតបំផុត និង ជាម៉ាកដំបូងដែលដាក់លក់ស្មាតហ្វូនដែលមានកាមេរ៉ាមុខ 5MP និង 16MP ។ OPPO ក៏ជាយីហោដំបូងបង្អស់ដែលណែនាំអំពីកាមេរ៉ាដែលអាចបង្វិលត្រលប់ដែលមានលក្ខណៈពិសេស Ultra HD និង បច្ចេកវិទ្យា 5x Dual Camera Zoom ។ F ស៊េរី Selfie Expert របស់ក្រុមហ៊ុន OPPO ដែលបានបើកដំណើរការនៅឆ្នាំ ២០១៦ បានជំរុញនូវការវិវត្តរបស់ OPPO នៅក្នុងវិស័យឧស្សាហកម្មស្មាតហ្វូន ។ យោងតាម IDC បានឱ្យដឹងថានៅឆ្នាំ ២០១៦ OPPO ត្រូវបានជាប់ចំណាត់ថ្នាក់ជាស្មាតហ្វូនលេខ ៤ ទូទាំងពិភពលោក ។ ហើយថ្ងៃនេះ OPPO ផ្តល់ជូននូវបទពិសោធ ន៍ថតរូបស្មាតហ្វូនដ៏ល្អឥតខ្ចោះដល់យុវវ័យជាង ១០០ លាននាក់នៅជុំវិញពិភពលោក ៕