មិនសរសើរមិនបានទេ ចេញលើកនេះកប់ហ្មង! ទេព ពិសិដ្ឋ Rap បទ «បេះដូងខ្មែរតែមួយ» យ៉ាងឡូយ ហើយ MV ក៏រឹតតែអ៊េមទៀត
រាជធានីភ្នំពេញ ៖ ក្រោយពីបានគ្រងដំណែងជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី 2 កាលពីអំឡុងឆ្នាំ 2018 រួចមក បច្ចុប្បន្នតារាចម្រៀងវ័យក្មេងសំឡេងពីរោះប្រចាំផលិតកម្មរស្មីហង្សមាស លោក ទេព ពិសិដ្ឋ ដែលមានស្រុកកំណើតនៅខេត្តសៀមរាប កំពុងតែមានកេរ្តិ៍ឈ្មោះល្បី និង អាចអន្ទងចិត្តមហាជនឲ្យស្រឡាញ់ចូលចិត្តតាមរយៈចម្រៀងពីរោះៗជាច្រើនរាប់សិបបទ។
ជាក់ស្តែង សមត្ថភាពនិពន្ធបទភ្លេង និង ចម្រៀង «20’OUTNOW» របស់តារា Rap វ័យក្មេងរូបនេះ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ពិសេសយុវវ័យដែលនិយមចម្រៀងចង្វាក់ Rap និង Hip Hop ហើយសូម្បីតារាៗល្បីជាច្រើនក៏សរសើរស្នាដៃបទថ្មីនេះផងដែរ។ មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ខ្លាំងប៉ុណ្ណោះទេ បទនេះត្រូវបានគេយកទៅលេង Facebook និង Tik Tok យ៉ាងព្រោងព្រាតថែមទៀតផង។
ដោយសារសមត្ថភាព ទេពកោសល្យ និង ដុងនៃការច្រៀងបទចម្រៀងបែប Rap របស់ ទេព ពិសិដ្ឋ នេះហើយ បានធ្វើឱ្យមហាជនសម្លឹងឃើញថា ពិសិដ្ឋ នឹងក្លាយជាគ្រាប់ពេជ្រជំនាន់ថ្មីផ្នែកចម្រៀង Rap នៅកម្ពុជាជាក់ជាមិនខាន។
អ្វីដែលកាន់តែពិសេសអស្ចារ្យ និង គួរឲ្យស្ងើចសរសើរមិនដាច់ពីមាត់មួយកម្រិតទៀតគឺថា ថ្មីៗនេះ កំលោះសង្ហាតារាចម្រៀងវ័យក្មេងរូបនេះ បានចេញ MV ថ្មីបែប Rap Hip-Hop មួយបទទៀតដែលមានចំណងជើងថា «បេះដូងខ្មែរតែមួយ» យ៉ាងពីរោះកប់ស៊េរី ដែលបានធ្វើឲ្យហ្វែនៗកាន់តែស្លុងចិត្ត ដិតអារម្មណ៍ មិនស្តាប់មិនបាន។
«បេះដូងខ្មែរតែមួយ» ជា Original Song ដែលសហការផលិតរវាងស្រាបៀរ អង្គរ និង ផលិតកម្ម រស្មីហង្សមាស ដោយឈរលើមូលដ្ឋានបទចាស់ «បេះដូងខ្មែរ» ដើម្បីអង្រួនបេះដូងយុវជនជំនាន់ក្រោយឲ្យរួបរួមសាមគ្គីសាមគ្គាគ្នាជាធ្លុងមួយ គ្រួសារតែមួយ និង ជាជាតិខ្មែរតែមួយចូលរួមថែរក្សាកេរដំណែលរបស់បុព្វបុរសយើង។
ជាចម្រៀងបែប Rap Hip-hop ថែមទាំងបានបញ្ចូលចង្វាក់ភ្លេងខ្មែរផង បទចម្រៀងដ៏ពិសេសមួយនេះ រៀបរាប់ពីកម្លាំងនៃបេះដូងរបស់ខ្មែរគ្រប់រូបដែលលោតឥតដាច់ ឥតឈប់ ប្រៀបបានទៅនឹងកម្លាំងស្មារតីរួមគ្នាដើម្បីការពារ អភិវឌ្ឍ និង អភិរក្សនូវកេរមរតកវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសយើងទាំងក្នុងពេលបច្ចុប្បន្ន និង បន្តទៅអនាគត។ លើសពីនេះ វាបានបង្កប់នូវអត្ថន័យនៃទំនាក់ទំនងបងប្អូនខ្មែរតែមួយដែលតែងតែរួមសុខរួមទុក្ខជាមួយគ្នា ដែលធ្វើឱ្យបទនេះកាន់តែមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និង កាន់តែពីរោះរងំរណ្តំដួងចិត្តរាល់ពេលបានស្តាប់ម្តងៗ។
មិនត្រឹមតែប៉ុណ្ណោះ ឃ្លាមួយចំនួននៃចម្រៀងក៏បានយកលំនាំតាមបទ «បេះដូងខ្មែរ» សំនៀងដើមដោយលោក ព្រាប សុវត្ថិ ដែលធ្វើឱ្យអ្នកស្តាប់ប្រាកដជានឹកឃើញភ្លាមដល់ខ្លឹមសារដ៏សែនមានន័យមិនអាចបំភ្លេចបានក្នុងបទនោះជាមិនខានឡើយ។ មួយវិញទៀត បទ «បេះដូងខ្មែរ» នេះក៏ត្រូវបានយកមកច្រៀងឡើងវិញ (Cover) ដោយតារាចម្រៀងល្បីៗផ្សេងទៀត ហើយបង្ហោះក្នុងបណ្ដាញសង្គមនានា ជាពិសេស TikTok ដែលនេះក៏ជាហេតុផលចម្បងមួយទៀតក្នុងការជំរុញឱ្យបង្កើតបានជាបទថ្មីនេះឡើងផងដែរ។
សិល្បៈតន្ត្រី-ចម្រៀង ជាផ្នែកមួយដ៏មានសារសំខាន់ដែលអាចផ្សារភ្ជាប់ស្រាបៀរ អង្គរ ទៅនឹងអតិថិជនបានយ៉ាងល្អប្រសើរ។ ចម្រៀងនេះ នឹងក្លាយជាអត្តសញ្ញាណថ្មី និង មានតម្លៃលេចធ្លោមួយទៀតរបស់ស្រាបៀរ អង្គរ ជាស្រាបៀររបស់ប្រជាជនខ្មែរ ដែលតែងតែផ្សារភ្ជាប់ជានិច្ចទៅនឹងវប្បធម៌ប្រកបដោយក្តីមោទក និង មានគោលជំហរបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ឥតឈប់ឈរក្នុងការផលិតស្រាបៀរឲ្យបានកាន់តែប្រសើរប្រកបដោយគុណភាពខ្ពស់កម្រិតស្តង់ដាពិភពលោក។
អរគុណរាល់ការគាំទ្ររបស់លោកអ្នក! ចង់ដឹងថាតើ បទនេះពីរោះ និង បង្កប់អត្ថន័យខ្លឹមសារយ៉ាងណាខ្លះ តោះ អ៊ីចឹង សូមអញ្ជើញ ហ្វេនៗ រីករាយទស្សនា ស្តាប់កម្សាន្ត MV «បេះដូងខ្មែរតែមួយ» ទាំងអស់គ្នា ដូចតទៅ!
កុំភ្លេចចែករំលែកបទចម្រៀង Original នេះ ទៅកាន់ក្រុមគ្រួសារ មិត្តភក្តិ និង មនុស្សដែលអ្នកស្គាល់ បានស្តាប់ និង ទស្សនាផងណា៎!
ពិសាដោយការទទួលខុសត្រូវ!