ទិន្នការលក់របស់ក្រុមហ៊ុនរថយន្ត MG បានកើនឡើង 5% ក្នុងឆ្នាំ 2023
បញ្ហាប្រឈមនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចក្នុងពិភពលោកបានផ្តល់ប៉ះពាល់ដល់ឧស្សាហកម្មជាច្រើនទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ ឧស្សាហកម្មយានយន្តក្នុងប្រទេសកម្ពុជាក៏មានការធ្លាក់ចុះក្នុងឆ្នាំ ២០២៣ នេះ ដោយសារតែអត្រាការប្រាក់មានការកើនឡើង និងអតិផរណាកើនឡើងក្នុងអត្រាខ្ពស់ ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងប្រាក់ចំណូលពីអាជីវកម្ម ក្នុងការទិញរថយន្ត។ នៅក្នុងកម្មវិធីចុះហត្ថលេខាផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣, ក្រុមហ៊ុន RMA បានបង្ហាញពីទិន្នន័យការវិភាគរបស់ពួកគេថា វិស័យយានយន្តនៅប្រទេសកម្ពុជាកំពុងធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០២៣នេះ ជាមួយទិន្នន័យធ្លាក់ចុះរហូតដល់ 30% បើប្រៀបធៀបទៅនឹងឆ្នាំ២០២២។ ការធ្លាក់ចុះនេះគឺបណ្តាលមកពីកត្តាផ្សេងៗជាច្រើន រួមទាំងឥទ្ធិពលខ្លាំងដែលកើតឡើងពីជំងឺរាតត្បាតកូវិដ១៩, ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក, ការកើនឡើងអតិផរណា និងការរងគ្រោះក្នុងវិស័យហិរញ្ញវត្ថុ។
ទោះបីនៅក្នុងកំឡុងពេលការធ្លាក់ចុះនៃសេដ្ឋកិច្ចជាសកលដែលប៉ះពាល់ដល់ឧស្សាហកម្មយានយន្តក្តី ក៏មានម៉ាកយីហោ ឬម៉ូឌែលរថយន្តមួយចំនួនដែលអាចលេចធ្លោដោយសារហេតុផលផ្សេងៗជាច្រើន។ សម្រាប់ក្រុមហ៊ុន MG ពួកគេក៏នៅតែមានលទ្ធផលការលក់ចេញបានយ៉ាងល្អដោយសារកត្តាជាច្រើនដូចជា តម្លៃដ៏ប្រកួតប្រជែង, ប្រម៉ូសិនមានភាពទាក់ទាញ, រថយន្តមានគុណភាពល្អជាមួយនឹងការធានារយៈពេល 5ឆ្នាំ ឬ 150,000Km, យុទ្ធសាស្រ្តទីផ្សារប្រកបដោយប្រសិទ្ធិភាព, ម៉ាកយីហោល្បីពីចក្រភពអង់គ្លេស, និងលក្ខណៈពិសេសនៃរថយន្តដ៏ទំនើបដែលទាក់ទាញដល់អតិថិជនពួកគេ ដែលជាកត្តារួមចំណែកដល់កំណើននៃការលក់របស់ខ្លួនរហូតដល់ 5% សម្រាប់ឆ្នាំ២០២៣នេះបើប្រៀបធៀបទៅនឹងឆ្នាំ២០២២ ដែលទិន្នន័យលក់ចេញរបស់ពួកគេមានដល់ 950គ្រឿង (គិតចាប់ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ២០២៣)។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន MG ក៏បានកែសម្រួលនូវយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីផ្ដល់នូវតម្លៃកាន់តែល្អ និងសមរម្យជាងមុនដែលពិតជាជម្រើសដ៏ល្អសម្រាប់ប្រជាជនកម្ពុជា ជាពិសេសគឺកំឡុងនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកនេះ។ លោកអ្នកអាចស្វែងរកបាននូវរថយន្តថ្មីខ្លាញ់គោប្រភេទ SUV ខ្នាតតូចគឺ MG ZS ដែលមានតម្លៃត្រឹមតែ $27,xxx ហើយរថយន្ត SUV ខ្នាតកណ្តាលដែលលក់ដាច់ និងកំពុងពេញនិយមលើទីផ្សារគឺរថយន្ត MG RX5 Reborn ដែលមានតម្លៃចាប់ពី $36,xxx ជាមួយនឹងប្រម៉ូសិនពិសេសថែមម៉ូតូ១គ្រឿងទៀតផង។ រថយន្តប្រភេទ sedan ដែលលក់ដាច់ជាងគេមួយទៀតនោះគឺ MG GT ដែលនាំមកនូវការរចនាបែបស្ព័រដ៏ទាន់សម័យ និងផ្តល់នូវការបើកបរមានផាសុកភាពខ្ពស់ដែលធ្វើឱ្យរថយន្ត MG GT ឈរនៅលំដាប់ទី១នៃរថយន្តប្រភេទស៊ីឌាននៅទីផ្សាររថយន្តថ្មីក្នុងប្រទេសកម្ពុជា។ MG ក៏សង្ឃឹមថានឹងទទួលនូវដំណឹងល្អឆាប់ៗសម្រាប់ទីផ្សារកម្ពុជាជាមួយនឹងការបើកបង្ហាញរថយន្តម៉ូឌែលថ្មីក្នុងឆ្នាំ ២០២៤ខាងមុខនេះ ដែលអាចផ្ដល់នូវជម្រើសកាន់តែល្អសម្រាប់អ្នកទិញរថយន្តថ្មី និងផ្តល់តាមត្រូវការរបស់អ្នកប្រើប្រាស់។
លើសពីនេះទៀត ជាមួយនឹងការកើនឡើងជាសកលនូវចំណាប់អារម្មណ៏លើរថយន្តអគ្គិសនី និងអត្ថប្រយោជន៍ដែលមានសក្ដានុពលខ្ពស់ដល់បរិយាកាសនិងមនុស្សគ្រប់គ្នា ក៏បានធ្វើឱ្យរថយន្តអគ្គិសនី MG ម៉ូឌែលថ្មីពិតជាអាចទាក់ទាញទៅនឹងការឆ្លើយតបយ៉ាងវិជ្ជមាននៅក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ។ កត្តាជាច្រើនដូចជា តម្លៃមានការប្រកួតប្រជែង, ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ស្ថានីយ៍សាករថយន្តអគ្គិសនីពីរដ្ឋាភិបាលនៅកម្ពុជា និងការផ្តល់ជូនរថយន្តអគ្គិសនីដែលអាចបើកបរបានរយៈចម្ងាយឆ្ងាយ គឺសុទ្ធតែជាឪកាសល្អក្នុងការទទួលបាននូវការចាប់អារម្មណ៍ខ្លាំងសម្រាប់រថយន្តអគ្គិសនីMGនៅកម្ពុជា។ MG ក៏បានណែនាំនូវម៉ូឌែលរថយន្តអគ្គិសនីទាំងពីររបស់ពួកគេគឺ MG Marvel R និង MG4 ដែលជារថយន្តអគ្គិសនីសុទ្ធ និងផ្ដល់នូវរយៈចម្ងាយបើកបរបានឆ្ងាយជាមួយនឹងតម្លៃសមរម្យលើទីផ្សាររថយន្តអគ្គិសនី។ MG Marvel R គឺជារថយន្តអគ្គិសនីស៊េរីថ្មីដែលលក់ដាច់ខ្លាំងក្នុងឆ្នាំ២០២៣នេះ ជាមួយនឹងតម្លៃចាប់ពី $53,xxx ហើយលោកអ្នកអាចរីករាយជាមួយការធ្វើដំណើរផ្លូវឆ្ងាយលើស 450Km។ ក្រុមហ៊ុន MG ក៏កំពុងបន្តផ្ដល់នូវរថយន្តដែលមានស្ទីលថ្មីដល់អតិថិជន, ភាពជឿជាក់ក្នុងការបើកបរ ហើយតម្លៃវិញកាន់តែពិសេសនោះគឺរថយន្តអគ្គិសនី MG4 ដែលជាប្រភេទរថយន្តអគ្គិសនី hatchback ដំបូងគេដែលពិតជាទាក់ទាញនិងមានការចាប់អារម្មណ៏ខ្លាំងតាំងពីពេលសម្ភោធមកដល់បច្ចុប្បន្នជាមួយនឹងតម្លៃចាប់ពី $33,333 ប៉ុណ្ណោះ។
ក្រុមហ៊ុន MG បានផ្ដល់ទាំងរថយន្តប្រើចំហេះ និងរថយន្តប្រើអគ្គិសនី ដែលបានបំពេញតាមតម្រូវការរបស់អតិថិជនបានយ៉ាងទូលំទូលាយ និងជាតម្រូវការក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ។ MG បានកំណត់ទីតាំងខ្លួនយ៉ាងជាក់លាក់ដើម្បីបំពេញតម្រូវការដល់អ្នកប្រើប្រាស់ផ្សេងៗទៀត និងឆ្លើយតបយ៉ាងមានប្រសិទ្ធិភាពទៅនឹងនិន្នាការទីផ្សាររថយន្តថ្មីដែលកំពុងមានតម្រូវការជាមួយនឹងរថយន្តស៊េរីទំនើបៗ ហើយពួកគេក៏មានមជ្ឈមណ្ឌលសេវាកម្មជួសជុលថែទាំរថយន្តផ្ទាល់ខ្លួនផងដែរ ដែលមានអ្នកបច្ចេកទេសជំនាញឆ្លងកាត់ការបណ្តុះបណ្តាលពីរោងចក្រផ្ទាល់ ដែលអាចមើលថែទាំរថយន្តរបស់អ្នកយ៉ាងដិតដល់ជាមួយនឹងការធានាគុណភាពរយៈពេលយូររហូតដល់ទៅ 5ឆ្នាំ ឬ 150,000Km ដែលជាទំនុកចិត្តខ្ពស់សម្រាប់អ្នកប្រើប្រាស់៕