
វីដេអូរបស់ ពេជ្រ សោភា មួយនេះ ធ្វើឱ្យអ្នកគាំទ្រទស្សនាហើយជក់ចិត្តយ៉ាងខ្លាំង (វីដេអូ)
តារាកំពុងទទួលបានប្រជាប្រិយភាព និង ជាតារាតំណាងក្រុមហ៊ុន OPPO អ្នកនាង ពេជ្រ សោភា ធ្វើការ Live Video ថាខ្លួននឹងចេញវីដេអូដ៏ពិសេសមួយសម្រាប់ទស្សនិកជនលើផេកផ្លូវការរបស់ក្រុមហ៊ុន OPPO ដែលជាវីដេអូស្នេហារវាងអ្នកនាងជាអ្នកបំរើការងារនៅហាងកាហ្វេមួយកន្លែង និង បុរសសង្ហាជាភ្ញៀវមកជាប្រចាំនោះបានចេញជាផ្លូវការហើយគឺនៅយប់ថ្ងៃទី ៣១ មុនពេលឆ្លងឆ្នាំតែម្តង ។
ពិតជាភ្ញាក់ផ្អើលមែនទែនពេលដែលបានទស្សនាវីដេអូនោះហើយ មានហ្វេនគាំទ្រជាច្រើនបានចូល Comment លើវីដេអូ និង ដូចជាអរគុណដល់ក្រុមហ៊ុន OPPO ដែលខំធ្វើអ្វីដែលថ្មីសម្រាប់ទស្សនិកជន មិនថាផលិតផលទូរស័ព្ទរបស់ខ្លួនក៏ដូចជាជួយគាំទ្រទៅលើផ្នែកសិល្បៈផងដែរ ។
បើយើងលម្អិតពីសាច់រឿងដែលមានចំណងជើងថា «Lock សោរបេះដូង» ដែលជាវីដេអូថ្មីនោះវិញគឺបង្ហាញអំពីនារីម្នាក់ដែលបានលួចស្រលាញ់លើបុរសម្នាក់ តែមិនហ៊ានសារភាពអ្វីទាំងអស់ បានត្រឹមតែចង់ឃើញមុខគេ និង លួចថតគេប៉ុណ្ណោះ អារម្មណ៍នេះវាពិតជាពិបាកខ្លាំងហើយ មានតែអ្នកឆ្លងកាត់អារម្មណ៍នោះទេទើបយល់ ។
ទោះជាយ៉ាងណាក្នុងសាច់រឿងនោះក៏បានបង្ហាញថាបុរសនោះក៏មានចិត្តលើអ្នកនាងវិញផងដែរ និង បានផ្តល់ជាកាដូយ៉ាងពិសេសទៅនាងទៀតគឺ OPPO F9 Jade Green ដែលជាពណ៌ថ្មីមានចំនួនកំណត់របស់ក្រុមហ៊ុន OPPO ដែលទើបមានលក់លើទីផ្សារផងដែរ ។ បើតាមរយៈវីដេអូនេះក្រុមហ៊ុន OPPO គឺបានធ្វើវីដេអូនេះដើម្បីអបអរឆ្នាំថ្មី និង ចង់បង្ហាញអំពីពណ៌ថ្មី F9 Jade Green របស់ខ្លួន ។
គួររំឭកផងដែរពណ៌ថ្មីនៃម៉ូដែលថ្មីរបស់ F9 ត្រូវបានគេចាត់ទុកថានិមិត្តរូបនៃភាពបរិសុទ្ធ ភាពទន់ភ្លន់ និង មានក្តីសង្ឃឹមប្រកបដោយក្ដីស្រឡាញ់ ថែមទាំងត្រូវបានគេចាត់ទុកថាជាថ្មការពារដោយសារតែវាអាចទប់ទល់នឹងថាមពលអវិជ្ជមានដែលនៅជុំវិញអ្នកទៀតផង ហើយវាត្រូវបានរចនាស្រោបស៊ុមពណ៌មាស និង មានពណ៌បៃតងថ្មី ដែលពណ៌នេះប្រៀបដូចជាត្បូងមរកតអ៊ីចឹង ។
ជាពិសេសទៅទៀតរាល់ការជាវ OPPO F9 គិតចាប់ពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នឹងទទួលបានបណ្ណធានាលើអេក្រង់ដែលមានសុពលភាព ៦ ខែ គិតចាប់ពីថ្ងៃដែលបានជាវ ។
ប្រសិនបើអេក្រង់មានការបែកបាក់ ឬខូចខាត អតិថិជនអាចប្រើបណ្ណធានាអេក្រង់នេះ ដើម្បីផ្លាស់ប្តូរយកអេក្រង់ថ្មីបានចំនួនមួយដង ដោយមិនគិតថ្លៃពី OPPO SERVICE CENTER ។
ត្រលប់មកវិញវីដេអូថ្មីនេះពិតជាទទួលបានការគាំទ្រយ៉ាងច្រើន និង មានហ្វេនសុំអោយចេញភាគបន្ត ក៏ដូចជាបទចម្រៀងពេញ «Lock សោរបេះដូង» ទៀតផង ៕
តោះពេលនេះមកតាមដានទស្សនាវីដេអូថ្មីរបស់ពេជ្រ សោភា ទាំងអស់គ្នា៖