ប្រូម៉ូសិនពិសេសពី 1Byte ដើម្បីអបអរថ្ងៃបុណ្យគ្រីស្មាស់
ក្នុងឱកាសបុណ្យណូអែលខាងមុខនេះ 1Byte សូមស្វាគមន៍អ្នកទាំងអស់គ្នា មកកាន់រដូវកាលនៃភាពរីករាយ ជាមួយនឹងការផ្តល់ជូនពិសេសរបស់ពួកយើង ក្នុងឱកាសបុណ្យណូអែលនេះ!! ក្នុងឱកាសដែលពួកយើងនឹងត្រៀមលាឆ្នាំចាស់ នេះគឺជាពេលវេលាដ៏ពិសេសសម្រាប់អ្នកទាំងអស់គ្នា ក្នុងការចាប់យកឱកាស ដើម្បីរីករាយជាមួយការផ្តល់ជូនដ៏រំភើបជាច្រើន ដូចជា៖
- Cloud Server & Hosting៖ បញ្ចុះតម្លៃរហូតដល់ 30% ជាមួយនឹងដែនឥតគិតថ្លៃ សម្រាប់ការជាវនីមួយៗ និងការប្រើប្រាស់សេវាកម្មឥតគិតថ្លៃរយៈពេល ២ ខែ។
- ទទួលបានបទពិសោធន៍ Cloud Server ឬសេវាកម្ម hosting របស់យើងដោយឥតគិតថ្លៃ រយៈពេល ៣០ ថ្ងៃ។
- ឈ្មោះដែន៖ ទទួលបានការបញ្ចុះតម្លៃរហូតដល់ ៣០% ។
- ទទួលបានទឹកប្រាក់ត្រលប់មកវិញ៖ ទទួលបានប្រាក់ត្រលប់មកវិញ ១០% រាល់ការជាវសេវាកម្ម Cloud Server & Hosting ថ្មី ឬគម្រោងដែលមានស្រាប់។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ https://1byte.com/promotion
1Byte ដែលជាអ្នកផ្តល់សេវាកម្ម Cloud Computing និង Web Hosting រឱ្យទុកចិត្តរបស់អ្នកនៅក្នុងប្រទេសកម្ពុជា ផ្តល់ជូននូវសេវាកម្មជាច្រើន រួមមាន Cloud Server, Cloud Hosting, Shared Hosting, WordPress Hosting, ដែន និង SMS Brandname។ ក្នុងនាមជាដៃគូ AWS ពួកយើងមិនគ្រាន់តែជាអ្នកផ្តល់សេវាប៉ុណ្ណោះទេ ពួកយើងក៏ជាដៃគូរបស់អ្នក ក្នុងការបង្កើនប្រសិទ្ធភាពទិន្នន័យ និងធានាសុវត្ថិភាពនៃទិន្នន័យអតិថិជនរបស់អ្នកថែមទៀតផង។
នៅក្នុងសមិទ្ធិផលដ៏អស្ចារ្យមួយ 1Byte ត្រូវបានផ្តល់កិត្តិយសជាដៃគូប្រចាំឆ្នាំនៃ AWS ក្នុងការនាមជាក្រុមហ៊ុនរីកចម្រើនខ្លាំងក្នុងទីផ្សារ នាកម្មវិធី AWS Partner Awards ASEAN 2023 ដោយចាយពេលតិចជាងមួយឆ្នាំប៉ុណ្ណោះ ក្នុងដំណើររបស់យើង។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ពួកយើងបានចូលរួមជាមួយអតិថិជនរបស់យើង តាមរយៈព្រឹត្តិការណ៍ និងកម្មវិធីផ្សេងៗដូចជា៖
- កម្មវិធីបង្វិលនៅផ្សារទំនើបអ៊ីអនសែនសុខ ផ្សារទំនើបអ៊ីអនមានជ័យ និងផ្សារម៉ាក្រូ ដោយផ្តល់ជូនរង្វាន់ចាប់ពីអាវយឺត រហូតដល់ E-Code រហូតដល់ ៥០ ដុល្លារ។
- កម្មវិធី 1Byte Affiliate ផ្តល់ឥណទានផ្សព្វផ្សាយ $៥ ដល់អតិថិជនចាស់ ដែលណែនាំមិត្តភក្តិ ឬអ្នកស្គាល់គ្នាពេញមួយឆ្នាំ។ ចុចលើតំណភ្ជាប់ ដើម្បីស្វែងយល់បន្ថែមអំពីវា៖ How to Use the Affiliate Program at 1Byte | 1Byte
- ការចូលរួមក្នុងពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ ២០២២ នៅទិក្រុងកោះពេជ្រ។
- កិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិគ្រប់គ្រង រួមទាំងការបរិច្ចាគមួកសុវត្ថិភាពចំនួន ២០០ ដល់នគរបាលឃុំ និងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យរាជា ខេត្តកំពង់ចាម។
- អនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាជាមួយវិទ្យាស្ថាន STEP IT Academy Cambodia ធ្វើឱ្យ 1Byte ក្លាយជាដៃគូកម្មសិក្សា
- មើលឃើញនៅទូទាំងរាជធានីភ្នំពេញ តាមរយៈផ្ទាំងប៉ាណូដែលបង្ហាញពីសេវាកម្ម 1Byte។
AWS (Amazon Web Services) ជាវេទិកាអនឡាញដែលផ្តល់នូវដំណោះស្រាយ cloud computing ពោរពេញដោយប្រសិទ្ធភាព មានសេវាកម្មយ៉ាងសម្បូរបែបដល់ទៅជាង ២០០ សេវាកម្ម ពីមជ្ឈមណ្ឌលទិន្នន័យទូទាំងពិភពលោក ដោយដោះស្រាយតម្រូវការសន្តិសុខរបស់អង្គការ ស្ថាប័ន និងក្រុមហ៊ុនដែលងាយរងគ្រោះ ចំពោះការគំរាមកំហែងតាមអ៊ីនធឺណិត។
កម្មវិធីភក្ដីភាព៖ ពិតជាគួរឱ្យរំភើប 1Byte ត្រូវបានកំណត់ឱ្យដំណើរការកម្មវិធីភក្ដីភាព ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់យើង ក្នុងការកសាងទំនាក់ទំនងយូរអង្វែង ជាមួយអតិថិជនរបស់ពួកយើង។
កម្មវិធីនេះនឹងផ្តល់រង្វាន់ដល់អតិថិជន ផ្អែកលើការចំណាយរបស់ពួកគាត់ ដោយបែងចែកជាកម្រិត Bronze, VIP Silver, VIP Platinum និង VIP Diamond tiers។ ស្វែងយល់បន្ថែមអំពីកម្មវិធីភក្ដីភាពនៅទីនេះ៖ https://1byte.com/loyalty-program
1Byte សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអតិថិជនរបស់យើង សម្រាប់ការជឿទុកចិត្ត និងការគាំទ្ររបស់ពួកគាត់។ ក្នុងឱកាសឈានចូលដល់ឆ្នាំថ្មី ឆ្នាំសកល ខាងមុខនេះ ពួកយើងទន្ទឹងរង់ចាំក្នុងការបន្តការរីកចម្រើន ភាពច្នៃប្រឌិត និងភាពជោគជ័យទៅវិញទៅមក។ សូមរង់ចាំតាមដានកម្មវិធីថ្មីៗ ប្រូម៉ូសិនពិសេសៗ និងរង្វាន់របស់អតិថិជនក្នុងឆ្នាំខាងមុខនេះ។ សូមជូនពរឆ្នាំថ្មី ជួបតែសេចក្តីសុខ និងសេចក្តីចម្រើន!
ទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
លេខទូរសព្ទ៖ +855 88 468 8888
អ៊ីមែល៖ support@1byte.com
អាសយដ្ឋានក្រុមហ៊ុន៖ F14 អគារ Keystone មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ
ស្វែងយល់បន្ថែមពីយើងខ្ញុំតាមរយៈ៖
វេបសាយ៖ https://1byte.com/
ហ្វេសប៊ុកផេក៖ https://www.facebook.com/1bytecom
Twitter: https://twitter.com/1bytecom
យូធូប៖ https://www.youtube.com/channel/UCkuvhDikDM-ffP8g3Y3jL0A/featured
តេឡេក្រាម៖ https://t.me/onebytecom
Instagram: https://www.instagram.com/accounts/login/?next=/1bytecom/