
Galaxy A9 តម្លៃទាបជាងទីផ្សារអន្តរជាតិហើយ ថែមទាំងកាលីបទាន់សម័យ និង រាងស្លីមឡូយម៉ាអែម ! (វីដេអូ)
កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនសាមសុង ប្រារព្ធនូវព្រឹត្តិការណ៍ 4XFUN នៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានការចូលរួមពីអ្នកសារព័ត៌មានល្បីៗជាច្រើននៅជុំវិញពិភពលោក ដើម្បីសម្ពោធកំពូលស្មាតហ្វូនកាមេរ៉ាខាងក្រោយ ៤ គ្រាប់ដំបូងបំផុតក្នុងពិភពលោកគឺ Galaxy A9 ដែលមានការរចនារូបរាងឡូយកប់ទាន់សម័យ ស្លីម បច្ចេកវិទ្យាទំនើប និង លក្ខណៈពិសេសជាច្រើនទៀតមិនចាញ់ស្មាតហ្វូនថ្នាក់ប្រណីតត្រកូល Galaxy S-Series និង Galaxy Note-Series នោះទេ ។
ចង់ធ្វើជាម្ចាស់របស់កំពូលស្មាតហ្វូននេះដែរទេ ? អ៊ីចឹងកុំបង្អង់ទៀតអី ឥឡូវនេះកំពូលស្មាតហ្វូនស៊េរីថ្មី Galaxy A9 នេះមានវត្តមានដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយ តម្លៃវិញគឺល្អបំផុតត្រឹមតែ $559 តែប៉ុណ្ណោះ ខណៈពេលដែលតម្លៃរបស់ស្មាតហ្វូន Galaxy A9 នៅលើទីផ្សារអន្តរជាតិប៉ែកខាងអ៊ឺរ៉ុប គឺដល់ទៅ 599 អ៊ឺរ៉ូ (ប្រហែលជា $682) ឯណោះ ! ។
Galaxy A9 មានភាពទាក់ទាញខ្លាំងជាមួយនឹងការរចនាកាមេរ៉ា ៤ គ្រាប់សម្រាប់ថតរូបភាពដ៏ល្អឥតខ្ចោះ ស្រស់ស្អាត ហើយសូម្បីតែការប្រើប្រាស់ពណ៌ខាងក្រោយរបស់វាក៏ជាពណ៌ Gradients ដ៏ទាក់ទាញថែមទៀតដូចជាពណ៌ផ្កាឈូក ពណ៌ខៀវ និង ពណ៌ខ្មៅដែលសុទ្ធ សឹងតែមានការពេញនិយមខ្លាំងនៅលើទីផ្សារពិភពលោក និង ទីផ្សារក្នុងប្រទេសកម្ពុជា ។ Galaxy A9 មានភាពទាក់ទាញខ្លាំងដោយ សារតែវាមានរូបរាងស្លីម ការរចនាឡូយកប់ អេក្រង់ធំ 6.3 អ៊ីង Full HD+ Super AMOLED ច្បាស់ត្រជាក់ភ្នែកងាយស្រួលក្នុងការទស្សនា ប្រព័ន្ធសំឡេង Dolby Atmos Surround Sound ស្តាប់ទៅពិតជាពិរោះរណ្តំចិត្តដូចជាក្នុងរោងកុន ហើយបើអ្នកបានកាន់ស្មាតហ្វូននេះនៅក្នុងដៃហើយអ្នកពិតជាមានអារម្មណ៍កក់ក្តៅចង់ប្រើប្រាស់បំផុត ។
សូមប្រញាប់រួសរាន់ឡើង ! មកទទួលយកកំពូលស្មាតហ្វូន Galaxy A9 កាមេរ៉ា ៤ គ្រាប់ដំបូងបំផុតរបស់ពិភពលោកនេះភ្លាមទៅជាមួយតម្លៃពិសេសត្រឹមតែ $559 ប៉ុណ្ណោះ ! សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ចើញមកកាន់ហាងទំនើបសាមសុង និង ដេប៉ូចែកចាយណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 1800 203 232 ។
ខាងក្រោមនេះគឺជាលក្ខណៈពិសេសទាំង ៥ នេះរបស់កំពូលស្មាតហ្វូន Galaxy A9 គឺជាចំណុចលេចធ្លោដែលអតិថិជនគួរតែដឹង ៖
១. កាមេរ៉ា ៤ គ្រាប់ល្អបំផុត និង ដំបូងបំផុតនៅក្នុងពិភពលោក៖ Galaxy A9 នេះបំពាក់នូវកាមេរ៉ា ៤ គ្រាប់ដែលកាមេរ៉ាទីមួយជាប្រភេទ Ultra Wide Camera ទំហំ 8MP (F2.4) សម្រាប់ចាប់ប្លង់រូបភាពទូលាយបានកាន់តែធំដល់ទៅកម្រិត 120 ដឺក្រេ, កាមេរ៉ាទី ២ ជាប្រភេទ Telephoto Camera ទំហំ 10MP (F2.4, 2x Optical Zoom) សម្រាប់ពង្រីករូបភាពបានឆ្ងាយទ្វេរដងនៅតែច្បាស់ស្រស់ស្អាត ហើយកាមេរ៉ាទី ៣ ជាប្រភេទ Main Camera ទំហំ 24MP (F1.7) អាចធ្វើការថតរូបភាពច្បាស់មិនថាយប់ថ្ងៃ ឬកន្លែងដែលមានស្ថាន ភាពពន្លឺតិចនោះទេ ។ ចំណែកកាមេរ៉ាទី ៤ ជាប្រភេទ Depth Camera ទំហំ 5MP (F2.2) ភ្ជាប់ជាមួយនឹងមុខងារ Live Focus ដែលអាចថតរូបភាពផ្ទៃខាងក្រោយព្រិលដាច់ស្រស់ស្អាតបំផុត ។ កាមេរ៉ា Selfie ខាងមុខទំហំ 24MP ដែលបំពាក់នូវបច្ចេកវិទ្យាថ្មីៗដូចជា Scene Optimizer ដែលអាចចាប់សម្គាល់វត្ថុអ្វីមួយនៅក្នុងរូបភាពរបស់អ្នក រួមទាំងបច្ចេកវិទ្យា Flaw Detection ដែលអាចធ្វើការដឹងថាអ្នកណាម្នាក់ព្រិចបិទភ្នែក ឬរូបភាពព្រិល ដូច្នេះអ្នកអាចធ្វើការថតរូបភាពជាថ្មីបានយ៉ាងងាយ ។ ពិសេសជាងនេះទៀតនោះ វាក៏មានការបន្ថែមនូវ Stickers, Stamps, Filters និង AR Emoji ជាច្រើនទៀតដើម្បីផ្តល់នូវរូបភាពល្អឥតខ្ចោះ ។
២. ការរចនារូបរាងយ៉ាងប្រណីតទាក់ទាញខ្លាំងបំផុត អេក្រង់ធំងាយស្រួលក្នុងការទស្សនា និង ការកម្សាន្ត Galaxy A9 គឺជាកំពូលស្មាតហ្វូនដែលផលិតឡើងដើម្បីបង្ហាញអំពីរសម័យនិយមរបស់អ្នក ហើយវាមានពណ៌ទាក់ទាញចិត្តខ្លាំងតែម្តងគឺពណ៌ខ្មៅ (Caviar Black) ឬពណ៌ខៀវ (Lemonade Blue) ឬពណ៌ផ្កាឈូក (Bubblegum Pink) ។ វាក៏មានមុខងារ Always On Display សម្រាប់បង្ហាញនូវសារ notifications ពេលវេលា កាលបរិច្ឆេទ និង ថាមពលថ្មនៅលើអេក្រង់ដោយមិនចាំបាច់ដោះសោរនោះទេ ។ សម្រាប់ការប្រើប្រាស់មុខងារ Multitasking នោះ វាភ្ជាប់ជាមួយនឹងកម្មវិធី App Pair ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធីពីរនៅក្នុងពេលតែមួយ ។
៣. កម្លាំងម៉ាស៊ីនខ្លាំងដំណើរការលឿន ធ្វើការងារបានច្រើន៖ បន្ទះឈីប Qualcomm Snapdragon 660 Octa-Core Processor និង រ៉េមទំហំ 6GB ដែលធ្វើឱ្យល្បឿនរបស់ម៉ាស៊ីនស្មាតហ្វូននេះគឺលឿនក្នុងការប្រើប្រាស់ Livestreaming ឬ Multitasking ។ Galaxy A9 មានម៉េមូរីទំហំ 128GB ធំគ្រប់គ្រាន់ក្នុងការរក្សាទុករូបភាព វីដេអូ តន្ត្រី ខ្សែភាពយន្ត និង ឯកសារសំខាន់ៗជាច្រើនទៀតតាមតម្រូវការ ។ អ្នកអាចបន្ថែម microSD Card ទំហំ 512GB ថែមទៀត ។ សម្រាប់ប្រព័ន្ធប្រតិបត្តិការរបស់វាគឺ Android 8.0 (Oreo) ដែលមានការនាំមុខងារថ្មីៗ និង កម្មវិធីឆ្លាតវៃជាច្រើនទៀត ។
៤. ថាមពលថ្មខ្លាំងប្រើប្រាស់បានពេញមួយថ្ងៃ បញ្ចូលថ្មឆាប់ពេញ៖ Galaxy A9 មានថាមពលថ្មខ្លាំងទំហំ 3800mAh អាចប្រើប្រាស់បានពេញមួយថ្ងៃដូចជាការទស្សនាវីដេអូ ការជជែកកម្សាន្ត និង ការលេងហ្គេមជាដើម ។ រន្ធដោតបញ្ចូលថ្ម Type-C ទ្រទ្រង់បច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Fast Charging ថែមទៀត ។
៥. ប្រព័ន្ធសំឡេង Dolby Atmos Surround Sound និង ប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុត៖ ប្រព័ន្ធសំឡេង Dolby Atmos Surround Sound ផ្តល់បទពិសោធន៍ថ្មីនៃការស្តាប់សំឡេង 360 ដឺក្រេពិរោះរណ្តំចិត្តតែម្តង ។ ប្រព័ន្ធសុវត្ថិភាពរួមមានបច្ចេកវិទ្យាស្កេនមុខ (Face Recognition) ប្រព័ន្ធស្កេនក្រយ៉ៅដៃ (Fingerprint), Pattern, ការប្រើប្រាស់លេខសម្ងាត់ ឬ PIN ជាដើម ។ វាក៏ភ្ជាប់ជាមួយនឹងកម្មវិធី Samsung Knox និង Secure Folder ងាយស្រួលក្នុងការរក្សាទុកនូវឯកសារសម្ងាត់របស់អ្នកកុំឱ្យអ្នកដទៃអាចបើកចូលមើលបានថែមទៀត ។ Galaxy A9 នេះក៏ភ្ជាប់ជាមួយនឹងជំនួយការឆ្លាតវៃ Bixby ដែលអ្នកអាចបញ្ជាស្មាតហ្វូននេះធ្វើរឿងជាច្រើនសម្រាប់អ្នក ។ អ្នកគ្រាន់តែចុចសង្កត់នៅលើប៊ូតុង Bixby នេះ ឬនិយាយថា “Hi Bixby” ដើម្បីចាប់ផ្តើមការបញ្ជារបស់អ្នក ៕