
តើទារកទើបសម្រាល អាចប្រឈមនឹងបញ្ហាអ្វីខ្លះ ហើយឪពុកម្តាយត្រូវធ្វើយ៉ាងណាដើម្បីជៀសវាងបញ្ហាទំាងនោះ?
ទារកទើបសម្រាល មានការលូតលាស់ និងប្រែប្រួលយ៉ាងរហ័សពីមួយថ្ងៃទៅមួយថ្ងៃ ដែលពេលខ្លះមាតាបិតា ឬ អាណាព្យាបាលតែងបារម្ភ និងយកចិត្តដាក់ជាពិសេសតំាងពីពេលមានគភ៍ និងចាប់កំណើត រហូតដល់ធំពេញវ័យ។
ពេលណាទារក ឬ កូនតូចមានអាការខុសពីធម្មតា មាតាបិតាត្រូវយកចិត្តទុកដាក់លើអាការទំាងនោះដោយមិនត្រូវទុកអោយទៅជំងឺធ្ងន់ធ្ងរដូចជាស្បែក និងឆ្លងជំងឺផ្សេងៗ។
យោងតាមលោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសសម្ភព រោគស្ត្រី និងជាប្រធានផ្នែកសម្ភពរោគស្ត្រី នៃមន្ទីរសម្រាកព្យាបាល និងសម្ភព «មាតា» បានឲ្យដឹងថា៖ ទាក់ទងនឹងទារកដែលទើបសម្រាល អាចនិយាយបានថាពួកគេដូចជាផ្ទាំងកំណាត់សមួយដែលមិនទាន់មានសីតុណ្ណភាពសុំាក្នុងការការពារជំងឺផ្សេងៗនៅឡើយ។
«ការឆ្លងជំងឺដល់ទារកទើបសម្រាល គឺមានច្រើនដូចជា (១)វីរុសជាពិសេសឆ្លងតាមខ្យល់អាកាស (២)ការឆ្លងតាមទឹកភ្លោះម្តាយដែលមានបាក់តេរី (៣)ការឆ្លងតាមម្តាយដែលមានផ្ទុកជំងឺ (៤)ការឆ្លងជំងឺឱកាសចេញពីបរិយាកាសក្រៅខ្លួន (៥)ការឆ្លងតាមទងផ្ចិតតាមរយៈការសម្អាត និងការស្លៀកពាក់ និងរោគសញ្ញាផ្សេងៗទៀត»។
លោកស្រីវេជ្ជបណ្ឌិតបន្តថា៖ លើសពីនេះ វាក៏អាចទាក់ទងជាមួយនឹងខោទឹកនោមដែលស្លៀកក្នុងរយៈពេលយូរ និងមិនមានគុណភាព ដូច្នេះមាតាបិតាត្រូវជ្រើសរើសខោទឹកនោមណាដែលមានគុណភាពល្អ អាចជ្រាបទឹកបានល្អដើម្បីជៀសវាងការរលាកស្បែកគូថកូនតូច។
មាតាបិតា អាចមើលថែកូនតូចតាមរយៈ (១)ការស្លៀកពាក់ខោអាវឲ្យកូនឲ្យបានសមរម្យដោយកុំរុំជិតពេក ត្រូវពាក់ខោអាវរលុងៗសម្របទៅតាមបរិយាកាសរស់នៅ (២)ត្រូវចេះជ្រើសរើសយកសាប៊ូកូនក្មេងមកបោកខោអាវកូនឲ្យស្អាត (៣)ត្រូវឧស្សាហ៍ផ្លាស់ប្តូរខោទឹកនោមកូនដោយមិននៅត្រំានឹងទឹកនោម ឬ លាមកយូរពេកដើម្បីកាត់បន្ថយកន្ទួលក្រហមលើស្បែក (៤)បើសិនកូនឡើងកម្តៅ មិនលេង ក្អួត ត្រូវចំាបាច់យកមកជួបគ្រូពេទ្យដើម្បីវិភាគរោគសញ្ញា។
ទារកមួយចំនួនដែលកើតមក អាចមានបញ្ហា និងជួបប្រទះជំងឺ ហើយឪពុកម្តាយតែងបារម្ភ ដូចជា ស្បែកទារកអាចឡើងក្រហមងាយរោលកន្ទួល ឬ ប្រតិកម្មតាមរយៈ សំលៀកបំពាក់រុំជិតខ្លាំងពេក ឬ ក្រាស់ពេកដែលធ្វើឲ្យក្រពេញញើសចេញចូលមិនបានល្អ និងការ បោកសំអាតមិនស្អាតជាដើម។
តារាសម្តែងដែលមានប្រជាប្រិយភាព អ្នកនាងគង់ ចាន់ស្រីមុំ បានរៀបរាប់ពីបទពិសោធក្នុងការថែទាំកូនស្រីដែលមានអាយុ៥ខែថា៖ «ខ្ញុំ និងស្វាមី យកចិត្តទុកដាក់ខ្លាំងក្នុងការជ្រើសរើសសម្ភារៈប្រើប្រាស់សម្រាប់កូនស្រីរបស់ខ្ញុំ ដោយពួកខ្ញុំជ្រើសរើសរបស់ដែលមានគុណភាពជាពិសេសខោទឹកនោមដែលគាត់ត្រូវប្រើជារៀងរាល់ថ្ងៃ ប្រកបដោយភាពទន់ និងងាយស្រួលសម្រាប់គាត់មិនថាពេលគេង លេង ឬទៅដើរលេង»។
អ្នកនាងបានប្រាប់ថា អ្នកនាងបានជ្រើសរើសខោទឹកនោមម៉ាក UniDry ដែលមានគុណភាពខ្ពស់ ការពារការលេចធ្លាយ ស្រូបទឹកបានល្អ និងមានភាពទន់យឺត សាកសមជាមួយកូនស្រីរបស់ខ្ញុំ។
លោកស្រីបានបន្តថា៖ ការឆ្លងជំងឺបន្ទាប់ពីកូនចាប់កំណើតដែលស្ថិតនៅចន្លោះក្រោម២៨ថ្ងៃ និងលើសពីមួយខែឡើងទៅ។ កុមារតូចៗងាយប្រតិកម្ម និងវិវត្តជំងឺជាងកុមារធំៗ ហើយត្រូវមានការប្រុងប្រយ័ត្នពីសញ្ញាគ្រោះថ្នាក់ និងចេះពីវិធីជួយសង្រ្គោះ។
លោកស្រីបន្ថែមថា៖ «ខ្ញុំរីករាយក្នុងការចែកចំណេះដឹងដល់មាតាបិតាពីបញ្ហាប្រឈម និងវិធីការពារដល់ទារកទើបនឹងកើតដែលពួកគាត់ត្រូវធ្វើការតាមដានលើសញ្ញាគ្រោះថ្នាក់មួយចំនួនដូចជា ការឡើងកម្តៅ ការមិនសូវបៅដោះ ក្អួត ពោះប៉ោង ពិបាកដកដង្ហើម ស្បែកទារកឡើងលឿងជាដើម។ បើមានបញ្ហាទាំងនោះ ឪពុកម្តាយត្រូវធ្វើការតាមដាន ឬ មកពិគ្រោះជាមួយគ្រូពេទ្យ»។
ការថែទាំសុខភាពមាតា និងទារកក៏មានសារៈសំខាន់ដូចគ្នាដែរ ហើយទារកដែលមាន
បញ្ហាស្បែក និងឆ្លងជំងឺ ចាំបាច់ត្រូវតែទទួលបានការថែទាំយ៉ាងត្រឹមត្រូវ
ក្នុងការប្រើឡេការពារកម្តៅថ្ងៃ និងជាពិសេសខោទឹកនោម។
ដូច្នេះដោយការជ្រើសរើស និងការប្រើប្រាស់ផលិតផលស្តង់ដារមាតាបិតាគួរតែជ្រើសរើស
សម្ភារៈដែលមានគុណភាពល្អដែលមិនអាចបង្ករឱ្យទារក ឬ កុមារមានបញ្ហាស្បែក។
ឧទាហរណ៍៖ ផលិតផលខោទឹកនោមកូនក្មេងម៉ាក UniDry ដែលមានលក្ខណៈពិសេសដូចជា៖
(១) 3D ការពារការលេចធ្លាយ៖ ការរចនាថ្មីអាចផ្តល់ការការពារទ្វេដងមិនឲ្យលេចឆ្លាយ
(២) ស្រូបទឹកបានល្អ៖ ស្រូបយកជាតិទឹកអតិបរមា និងលឿនបំផុត
(៣) ការហែកយកចេញ៖ មានភាពងាយស្រួលនៅពេលដែលហែកយកចេញផ្លាស់ប្តូរ ខោទឹកនោម និងមិនប៉ះពាល់រលាកស្បែកទារក
(៤) មានភាពទន់យឺតសម្រាប់ចង្កេះខោ៖ អាចបត់បែនបានងាយស្រួល សាកសមសំរាប់ទារកពេលធ្វើចលនា គ្មានការរលាក ឬ កន្ទួលក្រហមទៅលើស្បែកទារកឡើយ
(៥) សញ្ញាប្តូរខោថ្មី៖ មានសញ្ញាប្រាប់ឲ្យផ្លាស់ប្តូរខោទឹកនោមថ្មី
(៦) បន្ទាប់ពីប្រើប្រាស់រួច៖ សូមខ្ចប់ខោទឹកនោមជាមួយនឹងខ្សែស្អិតដែលនៅផ្នែកខាងក្រោយនៃខោទឹកនោម រួចបោះចូលក្នុងធុងសំរាម។
ក្រុមហ៊ុន វីនស៊ុន (ខេមបូឌា) ខូ អិលធីឌី ដែលជារោងចក្រទី១ នៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ត្រូវបានដំណើរការនៅខែមេសាឆ្នាំ២០១៨ និងផ្តល់នូវឱកាសការងារដល់ប្រជាជនកម្ពុជា។
ក្នុងនាមជាក្រុមហ៊ុនផលិតខោទឹកនោមដែលឈានមុខគេមួយនៅអាស៊ីក្នុងការចែកចាយផលិតផល និងសេវាកម្មដែលយើងផ្តល់ជូន ត្រូវបានទទួលស្គាល់ដោយស្តង់ដារអន្តរជាតិដែលមានគុណភាព និងជាប់ពានរង្វាន់ជាបច្ចេកវិទ្យាលំដាប់ពិភពលោក៕ ព័ត៌មានបន្ថែមតាមរយៈគេហទំព័រ៖ winsuncambodia.com
ឧបត្ថម្ភដោយ ៖ UniDry Cambodia