ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន ស៊ី អិច
ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន នាំចូល និង ចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទ ដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រកបដោយគុណភាពខ្ពស់ និង បច្ចេកវិទ្យាឈានមុខគេ ដូចជា ៖ ម៉ូតូ Honda, រថយន្ត Honda និង ម៉ាស៊ីនកសិឧស្សាហកម្ម Honda ដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា និង ដើម្បីជាការឆ្លើយតបទៅនឹងរាល់តម្រូវការរបស់អតិថិជន នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានរៀបចំព្រឹត្តិការណ៍សម្ពោធជាផ្លូវការនូវម៉ូតូហុងដា ជីអរណូផ្លឹសស៊េរីថ្មី! នៅអគារវឌ្ឍនៈក្រោមគំនិត «BEYOND ALL STYLES» ឆ្លុះបញ្ចាំងស្ទាយលេចធ្លោរ មិនត្រឹមតែប្លែក តែត្រូវស៊ីវិល័យលើសគេដែលអាចបង្ហាញភាពជាខ្លួនអ្នកទៅកាន់អ្នករាល់គ្នាពីភាពកាលីប និង អេលេហ្គង់បែបក្លាស៊ិក New Honda GIORNO+។ ម៉ូតូស៊េរីថ្មីហុងដា ជីអរណូផ្លឹស នេះបំពាក់ដោយបច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយបង្អស់ អនុភាពម៉ាស៊ីនខ្លាំង ១២៥ CC និងបំពេញនូវបរិបថជីវិតដ៏សម្បូរបែបរបស់អ្នកឲ្យកាន់តែវិសេសលើសលប់។
លោក បេន កៀស្រ៊ីថាណាកន (Ben Kiasrithanakorn), ប្រធានក្រុមហ៊ុន អិន ស៊ី អិច បានមានប្រសាសន៍ថា ៖ «នេះគឺជាលើកដំបូងដែលក្រុមហ៊ុន អិន ស៊ី អិច នាំយកហុងដា GIORNO+ មកកាន់ប្រទេសកម្ពុជា ដែលជាផលិតផលលំដាប់ពិភពលោក ជាមួយរូបរាងរចនាប័ទ្មប្រកបដោយសោភ័ណភាពដ៏ទាក់ទាញពិសេស បែបអេលេហ្គង់ក្លាស៊ិក បំពាក់ជាមួយបច្ចេកវិទ្យាទំនើប ស្របតាមស្តង់ដាររបស់ហុងដា។ សម្រាប់ហុងដា GIORNO+ ដែលនាំចូលដោយ ក្រុមហ៊ុន អិន ស៊ី អិច បានគោរពតាមបទបញ្ញាតិស្តង់ដារសុវត្ថិភាពយ៉ាងពេញលេញរបស់ប្រទេសកម្ពុជា ខុសពីម៉ូតូដែលមិនមែននាំចូលដោយក្រុមហ៊ុន ក្រុមហ៊ុន អិន ស៊ី អិច។ យើងផ្តល់ឲ្យនូវផលិតផលប្រកបដោយគុណភាពទៅកាន់អតិថិជន ហើយយើងក៏ផ្តល់នូវការធានាទៅលើគុណភាពផលិតផលរបស់យើងរហូតដល់ទៅ ២ ឆ្នាំ ស្មើរហ្នឹង ២៤០០០ គីឡូ។
លោកក៏បន្ថែមទៀតថា ដើម្បីសុវត្ថិភាព និង ទំនុកចិត្តទទួលបានផលិតផលសុទ្ធ ១០០% ចេញពីរោងចក្រជាមួយទំនុកចិត្តខ្ពស់ សូមជ្រើសរើសផលិតផលរបស់ក្រុមហ៊ុន អិន ស៊ី អិច»។
តស់! មកមើលពីចំណុចពិសេសរបស់ហុងដា GIORNO+ ម្តង សម្រាប់ម៉ូឌែលនេះ មានចំណុចពិសេសជាច្រើនដូចជា ៖
-LED Headlight ចង្កៀងមុខ LED : ចង្កៀងមុខទាក់ទាញឥតទាស់ ប្រភេទ LED រចនារាងមូល ហ៊ុមព័ទ្ធដោយក្រូម៉េជុំវិញបន្ថែមជាមួយនឹងភ្លើងឌឺមីខាងមុខកាន់តែលេចធ្លោ។
-Multi Function Speedometer : កុងទ័រឌីជីថល ទំនើប បង្ហាញរាល់មុខងារ រាល់ដំណើរការបានយ៉ាងជាក់លាក់ ធ្វើឱ្យបទពិសោធនៃការបើកបរកាន់តែប្រសើរ។
-Honda SMART KEY and Honda SMART CONTROLLER : កាន់តែទំនើប! ជាមួយកូនសោរដ៏ឆ្លាតវៃជំនាន់ចុងក្រោយ បញ្ឆេះម៉ាស៊ីនដោយមិនប្រើកូនសោ និង ប្រព័ន្ធឆ្លើយតបត្រលប់មកវិញផ្តល់សុវត្ថិភាពខ្ពស់។
-USB Socket & Console Box : អស់បារម្ភពីរឿងអស់ថ្ម ឃ្លុបសាកថ្មធំ ជាមួយ USB Socket កាន់តែងាយស្រួល ដែលអ្នកអាចសាកថ្មតាមតម្រូវការរក្សារទំនាក់ទំនងរបស់អ្នកគ្រប់ពេលវេលា គ្រប់ទីកន្លែង។
-30 LITERS LARGE U-BOX : ឃ្លុបធំទំហំ ៣០ លីត្រ សម្រាប់ដាក់រាល់សម្ភារចាំបាច់របស់អ្នកបានច្រើនតាមការគួរ។
-Front Fuel Tank : ធុងសាំងបំពាក់នៅផ្នែកខាងមុខ បង្កើនភាពងាយស្រួល ដោយអ្នកមិនចាំបាច់ចុះចេញពីម៉ូតូពេលចាក់សាំង។
-ABS : បំពាក់ជាមួយប្រព័ន្ធហ្រ្វាំងមុខ ABS បញ្ឈប់ម៉ូតូបានដោយសុវត្ថិភាពគ្រប់ស្ថានការណ៍។
-Powerful Engine eSP+ : ម៉ាស៊ីន125 cc eSP+ បំពាក់មកជាមួយស៊ូប៉ាប់ 4 និង ប្រព័ន្ធប៊ិចសាំង PGM-FI ផ្តល់នូវអនុភាពកាន់តែខ្លាំង ធ្វើឲ្យការបើកបរក្នុងក្រុងឬ ទីឆ្ងាយៗ កាន់តែរំជើបរំជួល សន្សំសំចៃប្រេងសាំងបានយ៉ាងល្អឥតខ្ចោះ និង ជួយកាត់បន្ថយជាតិពុលទៅក្នុងបរិស្ថាន។
សម្រាប់ម៉ូតូ ហុងដា Giorno+ស៊េរីថ្មីគឺមាន ៣ ពណ៌សម្រាប់ជ្រើសរើសពណ៌ដូចជា ៖ ពណ៌ស, ពណ៌ប្រផេះ និង ពណ៌ក្រហម។ លោកអ្នកក៏អាចរកទិញ ហុងដា GIORNO+ ស៊េរីថ្មី! នេះនៅតាមបណ្តាលហាងនានានូវទូទាំងប្រទេស ចាប់ពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម ៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ : https://www.ncxhonda.com/motorcycles/en/ACF125CAR-CA-1