វេទិកាសុខភាព ឆ្នាំ ២០២៣ របស់មន្ទីរពេទ្យ Bumrungrad ៖ ការរួមបញ្ចូលអ្នកជំនាញលំដាប់ពិភពលោកជាមួយនឹងការលើកកម្ពស់សុខភាពផ្ទាល់ខ្លួន
រាជធានីភ្នំពេញ ប្រទេសកម្ពុជា – មន្ទីរពេទ្យអន្តរជាតិ Bumrungrad International Hospital ដែលត្រូវបានទទួលស្គាល់ថាជាមន្ទីរពេទ្យល្អបំផុតរបស់ប្រទេសថៃ និង ជាមន្ទីរពេទ្យដ៏ល្អបំផុតមួយរបស់ពិភពលោក យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Newsweek មានកិត្តិយសក្នុងការរៀបចំព្រឹត្តិការណ៍សុខភាពប្រចាំឆ្នាំ ២០២៣ «Bumrungrad Health Talk 2023»។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានប្រារព្ធធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ នៅ Hyatt Regency Phnom Penh។
ក្នុងនាមជាមន្ទីរពេទ្យដែលទទួលបានការទទួលស្គាល់ពីស្ថាប័ន JCI ដំបូងគេនៅអាស៊ី Bumrungrad គឺជាមន្ទីរពេទ្យឈានមុខគេក្នុងការផ្តល់ជូនសេវាថែទាំសុខភាពដែលមានលក្ខណៈពិសេស ហើយសិក្ខាសាលានេះគឺជាសក្ខីភាពមួយថ្មីមួយទៀតបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះភាពជាអ្នកដឹកនាំសុខភាពពិភពលោក និង សុខុមាលភាពក្នុងតំបន់។
លោក Rajeev Rajan ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មបានមានប្រសាសន៍ថា ៖ «យើងបានដឹងរួចមកហើយថា អ្នកជំងឺជាច្រើនតែងស្វះស្វែងរកការព្យាបាលនៅខាងក្រៅប្រទេសកម្ពុជា ហើយប្រទេសថៃ គឺជាគោលដៅមួយក្នុងចំណោមគោលដៅសំខាន់ៗដែលប្រជាជនកម្ពុជាទៅព្យាបាល។ ដូចដែលបានរៀបរាប់នៅក្នុងកិច្ចពិភាក្សា មន្ទីរពេទ្យរបស់យើង ត្រូវបានចាត់ទុកជាមន្ទីរពេទ្យដ៏ល្អបំផុតមួយនៅក្នុងប្រទេសថៃ ហើយជាមន្ទីរពេទ្យតែមួយគត់នៅក្នុងប្រទេសថៃ ដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមមន្ទីរពេទ្យកំពូលទាំង 250 នៅទូទាំងពិភពលោក។ យើងមានភាពល្បីល្បាញ និង ទាក់ទាញអ្នកជំងឺបរទេសជាច្រើន ជាពិសេសពីកម្ពុជា។ ការពិភាក្សាអំពីសុខភាពនេះគឺជាព្រឹត្តិការណ៍ផ្តាច់មុខដែលអ្នកចូលរួមភាគច្រើនបានទទួលការព្យាបាលនៅឯកន្លែងរបស់យើង។ វាពិតជាមានសារសំខាន់ណាស់ ព្រោះព្រឹត្តិការណ៍នេះចូលរួមលើកកម្ពស់ការយល់ដឹងអំពីជំងឺជាក់លាក់ និង ផ្តល់នូវទស្សនៈជាលក្ខណៈអន្តរជាតិ។ យើងមានអ្នកឯកទេសបីនាក់ដែលពិភាក្សាអំពីទិដ្ឋភាពផ្សេងៗនៃការបង្ការជំងឺ ដែលជួយឲ្យអ្នកចូលរួមបានយល់ដឹងកាន់តែច្បាស់ថែមទៀត។ ព្រឹត្តិការណ៍នេះ បានទទួលការឆ្លើយតបជាវិជ្ជមាន និង ការចូលរួមជាច្រើន អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅហើយ»។
លើកកម្ពស់វេទិកាសុខភាពពីសំណាក់អ្នកជំនាញវេជ្ជសាស្រ្តល្បីៗ និង ឈានមុខគេ៖
សិក្ខាសាលានេះ បានបង្ហាញពីការពិភាក្សាដ៏ស៊ីជម្រៅពីសំណាក់ក្រុមវេជ្ជបណ្ឌិតឯកទេសរបស់ Bumrungrad ដែលកិច្ចពិភាក្សានីមួយៗ បានផ្តល់ព័ត៌មានសំខាន់ៗជាច្រើនអំពីយុទ្ធសាស្ត្រគ្រប់គ្រង និង ការការពារសុខភាព ៖
វេជ្ជបណ្ឌិត Maytinee Sirimaharaj ជាគ្រូពេទ្យឯកទេសជំងឺភ្នែក បានធ្វើបទបង្ហាញពី «សញ្ញាព្រមាននៃបញ្ហាភ្នែកធ្ងន់ធ្ងរ និងការព្យាបាល» បានមានប្រសាសន៍ថា ៖ «ជាដំបូង វាជារឿងសំខាន់ណាស់ដែលត្រូវកត់សម្គាល់ក្នុងករណីជាច្រើនដែលប្រហែលជាមិនមានចេញរោគសញ្ញានៃជំងឺភ្នែកទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកធ្លាក់ចូលទៅក្នុងបញ្ហាមួយចំនួនដូចជា ៖ មានអាយុលើសពី 60 ឆ្នាំ ប្រវត្តិគ្រួសារមានជំងឺភ្នែក ដូចជា ជំងឺភ្នែកឡើងបាយ ឬ ជំងឺទឹកនោមផ្អែម ជាដើម ចំណុចនេះត្រូវបានណែនាំឲ្យត្រួតពិនិត្យភ្នែកជាប្រចាំ ទោះបីជាអ្នកមិនមានរោគសញ្ញាអ្វីក៏ដោយ។ ជំងឺមួយចំនួនអាចមិនបង្ហាញរោគសញ្ញាគួរឱ្យកត់សម្គាល់អ្វីឡើយ ដោយស្រដៀងទៅនឹងការផ្តាសាយ ឬ បញ្ហាតូចតាចដែលយើងមិនបានចាប់អារម្មណ៍។
ប្រសិនបើអ្នកជួបប្រទះនូវរោគសញ្ញាមួយចំនួនដូចជា ៖ ការញ័រញាក់ភ្នែក ការប្រែប្រួលការមើលឃើញដូចជា ការមើលឃើញចំណុចតូចៗ ឬ មានការរំខានដល់ការមើលឃើញភ្លាមៗ ការបាត់បង់ការមើលឃើញនៅក្នុងតំបន់មួយចំនួន ឬ ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ផ្សេងទៀត បើប្រៀបធៀបទៅនឹងកាលពីមុន វាជារឿងសំខាន់ក្នុងការត្រូវពិគ្រោះជាមួយគ្រូពេទ្យភ្នែក។ ការព្យាបាលបានសមស្របនឹងអាស្រ័យលើស្ថានភាពជាក់លាក់ ហើយអាចមានចាប់ពីការវះកាត់តាមឡាស៊ែរ រហូតដល់គ្មានការព្យាបាលណាមួយឡើយ និយាយរួមអាស្រ័យលើស្ថានភាពជាក់ស្តែង»។
វេជ្ជបណ្ឌិត Sudarat Chaipiancharoenkit គ្រូពេទ្យជំងឺមហារីកសុដន់បានថ្លែងថា ៖ «ចំពោះជំងឺមហារីកសុដន់ មានទាំងកត្តាហានិភ័យដែលអាចផ្លាស់ប្តូរបាន និង មិនអាចផ្លាស់ប្តូរបាន។ កត្តាហានិភ័យដែលមិនអាចផ្លាស់ប្តូរបានរួមមានអាយុ និង ភេទ។ ស្ត្រីមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺមហារីកសុដន់ ហើយអាយុកាន់តែច្រើន ហានិភ័យក៏អាចកាន់តែខ្ពស់ដែរ។ ផ្ទុយទៅវិញ កត្តាហានិភ័យដែលអាចផ្លាស់ប្តូរបានអាចត្រូវបានជះឥទ្ធិពលដោយសកម្មភាពមួយចំនួន។ ឧទាហរណ៍ ការមានផ្ទៃពោះ ការបំបៅកូនដោយទឹកដោះម្តាយ និង ការជៀសវាងការប្រើអរម៉ូនដែលមិនចាំបាច់ ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់បាន។ ទិដ្ឋភាពសំខាន់បំផុតមួយគឺការរកឃើញដំបូងតាមរយៈការពិនិត្យសុដន់។ សម្រាប់ស្ត្រីដែលមានអាយុប្រហែល 35 ឆ្នាំ ខ្ញុំសូមណែនាំឱ្យធ្វើការពិនិត្យសុដន់ដោយអ៊ុលត្រាសោន។ ក្នុងករណីខ្លះ ការថតកាំរស្មីអ៊ិចអាចជាការចាំបាច់។ សម្រាប់ស្ត្រីដែលមានអាយុចាប់ពី 40 ឆ្នាំឡើងទៅ ទាំងការថតកាំរស្មីអ៊ិច និង អ៊ុលត្រាសោនត្រូវបានណែនាំឲ្យធ្វើ»។
វេជ្ជបណ្ឌិត Chanathip Yan-ubol ដែលជាគ្រូពេទ្យជំនាញខាងសើស្បែកបានពិភាក្សាអំពី «សម្រស់ពីខាងក្នុង» ដោយបានលើកឡើងថា ៖ «គុណភាពស្បែករបស់យើងទាំងខាងក្រៅ ទាំងខាងក្នុង ឆ្លុះបញ្ចាំងពីសុខភាពទូទៅរបស់យើង។ អតុល្យភាពអ័រម៉ូន ដូចជា អតុល្យភាពនៃអរម៉ូនភេទ អេស្ត្រូជេន និង ប្រូហ្សេស្តេរ៉ូន អាចនាំឱ្យស្បែកស្ងួត ជាពិសេសចំពោះស្ត្រី ជាធម្មតាបន្ទាប់ពីអាយុ 27 ឆ្នាំ។ លើសពីនេះ កម្រិតខូឡាជែននៅក្នុងស្បែក ក៏ចាប់ផ្តើមថយចុះ មួយ ពីរ ឬ បីភាគរយដែរ។
ជាងនេះទៅទៀត របៀបរស់នៅបែបទំនើបរបស់យើងច្រើនតែបណ្តាលឱ្យមានអាហាររូបត្ថម្ភមិនគ្រប់គ្រាន់ និង កង្វះមីក្រូសារជាតិសំខាន់ៗ។ ជាឧទាហរណ៍ កង្វះវីតាមីន D អាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ និង សុខភាពសក់។ សុខភាពស្បែក និងក្រចក ក៏អាចប៉ះពាល់ផងដែរ។
ដើម្បីដោះស្រាយបញ្ហាសុខភាពខាងក្រៅ និង ធ្វើឱ្យមានភាពស្រស់ថ្លាឡើងវិញ ឥឡូវនេះយើងមានបច្ចេកវិទ្យាដ៏ទំនើបដែលអាចជំរុញការរឹតបន្តឹងស្បែកឲ្យតឹង ការលើកផ្ទៃមុខ ការស្តារសក់ និង ការធ្វើឱ្យមានភាពស្រស់ថ្លាឡើងវិញ។ ដោយរួមបញ្ចូលគ្នានូវវិធីសាស្រ្តនៃការស្តារឡើងវិញផ្នែកខាងក្នុង និង ខាងក្រៅ យើងអាចសម្រេចបានលទ្ធផលល្អបំផុតក្នុងការរក្សាសុខភាពរបស់យើង។ វិធីសាស្រ្តនេះអនុញ្ញាតឱ្យយើងរក្សារូបរាងបានក្មេងជាងវ័យ ដែលធ្វើឱ្យវាពិបាកក្នុងការទស្សន៍ទាយអាយុរបស់នរណាម្នាក់បានត្រឹមត្រូវណាស់»។
គោលគំនិតនេះ បានបញ្ជាក់យ៉ាងច្បាស់អំពីសារសំខាន់នៃការថែរក្សាសុខភាពផ្លូវកាយ និង សុខភាពផ្លូវចិត្តរបស់យើងទាំងអស់គ្នា។ លោកវេជ្ជបណ្ឌិត Chanathip Yan-Ubol ក៏បានពិភាក្សាអំពីសារសំខាន់នៃការថែទាំខ្លួនឯង របៀបរបបរស់នៅដែលមានតុល្យភាព និង ការមើលថែទាំសុខភាពផ្លូវកាយ និង ផ្លូវចិត្តរបស់យើង។ វាមិនត្រឹមតែមើលទៅស្អាតពីខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអារម្មណ៍ស្រស់ស្រាយ និង ល្អពីខាងក្នុងទៀតផង។
ទស្សនទានអំពីការថែទាំងសុខភាពរបស់តារាល្បី និង ការផ្តល់ជូនជាពិសេស ៖
សិក្ខាសាលានេះ ក៏មានវគ្គពិសេសមួយទៀតជាមួយតារាល្បីឈ្មោះគឺអ្នកនាង ឱក សុគន្ធកញ្ញា ដែលបានចែករំលែក «គន្លឹះក្នុងការរស់នៅប្រកបដោយសុខភាពល្អ» ដោយបានផ្តល់សារសំខាន់ៗពាក់ព័ន្ធនឹងការទទួលបានការយល់ដឹងថ្មីៗក្នុងការថែរក្សារបៀបរបបរស់នៅដែលមានសុខភាពល្អពីប្រភពដែលគួរឱ្យទុកចិត្ត និង ស្វែងយល់ពីគន្លឹះអនុវត្តជាក់ស្តែងដើម្បីដឹកនាំជីវិតឱ្យកាន់តែមានសុខភាពល្អ និងជីវិតដ៏រីករាយ។
ប្រូម៉ូសិនពិសេសផ្តល់ជូនអ្នកចូលរួម រួមទាំងការបញ្ចុះតម្លៃរហូតដល់ 23% សម្រាប់ផលិតផល Vitallife និង 15% លើកញ្ចប់ពិនិត្យសុខភាពរបស់ Bumrungrad។ ការពិគ្រោះយោបល់ជាមុនដោយឥតគិតថ្លៃក៏នឹងត្រូវបានផ្តល់ជូនផងដែរ ចាប់ពីម៉ោង 10:00 ព្រឹក ដល់ 12:00 រសៀល និង 4:00 ដល់ 5:30 ល្ងាច៕